ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
កំលាំងចំរុះបានធ្វើពិធីដុត​កម្ទេច​ផលិតផល​ខូច​គុណភាព​ និង​ហួស​កាល​បបរិច្ឆេទការប្រេីប្រាស់ធ្វើ​ការចាប់​ និង​ដក​ហូត​នៅ​តាម​ទី​ផ្សារ​កន្លងមក
Tue,12 October 2021 (Time 03:23 PM)
ដោយ ៖ (ចំនួនអ្នកអាន: 69នាក់)

ខេត្តបន្ទាយមានជ័យ
កន្លងទៅថ្មីៗនេះ មន្ត្រី​សាខា​ ក.ប.ប.​ ខេត្ត​បន្ទាយមានជ័យ​ សសហការជាមួយមន្រ្តី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ចុះចាប់​ និង​ដក​ហូត​ផលិតផល​ដែលខូច​គុណភាព​ និង​ហួស​កាល​បបរិច្ឆេទការប្រេីប្រាស់ដាក់លក់នៅ​តាម​ទី​ផ្សារ​ទំនិញខូចគុណភាពទាំងអស់នេះត្រូវក្រុមឈ្មួញធ្វើសកម្មភាព​លួចដឹក​ជញ្ជួន​ខុស​ច្បាប់​តាម​ច្រក​របៀង​ចេញ​ពីប្រទេស​ថៃ​យកមកដាក់លក់តាមទីផ្សារ រួម​មាន​១នំធុង​ មាន​ចំនួន​ ៦៨ធុង​ ស្មេី​ ២៧២គីឡូ​ក្រាម​
-ទឹក​ដោះ​គោ​ Dutch Mill មាន​ចំនួន​ ២០៧០ដប​ ស្មេី​ ១,៧១៨.១០គីឡូ​ក្រាម​ ២ទឹក​ដោះ​គោ​ស្រស់​ Meji មាន​ចំនួន​ ៣០០ដប​ ស្មេី​ ៦០០លីត្រ​ ៣យ៉ាអ៊ួរ​ Dutch Nata De Coco មាន​ចំនួន​ ២១យួរ​ ស្មេី​ ៦៥.៥២គីឡូ​ក្រាម​ សរុប​មាន​ចំនួន​ ២,៦៥៥.៦២គីឡូ​ក្រាម​ពេលដែលប្រជាពលរដ្ឋទិញយកទៅបរិភោគធ្វើឲ្យខូចសុខភាព។
លុះនៅព្រឹកថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០២១​នេះបានធ្វើពិធីដុតកំទេចចោលតាម​នីតិវិធី​នៅ​ទី​តាំង​ដីឡូ​តិ៍មួយ​កន្លែង​ស្ថិត​នៅសង្កាត់​ប៉ោយប៉ែត​ ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។
មន្ត្រី​សាខា​ ក.ប.ប.​ ខេត្ត​បបន្ទាយមានជ័យ និងមន្រ្តី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាន​ប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាការដុតកំទេចចោល
ផលិតផល​ខូច​គុណភាព​ និង​ហួស​កាល​បរិច្ឆេទ​ប្រេីប្រាស់​ មានការចូលរួម លោកស្រី រស់សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោកព្រះរាជអាជ្ញាខេត្ត អភិបាលស្រុកម៉ាឡៃ លោកគាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។
ក្នុងពិធីធ្វើការដុតកម្ទេច​ផលិតផល​ខូច​គុណភាព​ និង​ហួស​កាល​បបរិច្ឆេទការប្រេីប្រាស់នេះលោកស្រី រស់សុផានីបានមានប្រសាសន៍ថាបណ្ដាអាជីវករ ពាណិជ្ជករមួយចំនួនតូចនៅតែបន្តបំពានក្នុងការអនុវត្តធុរកិច្ចមិនសុចរិតជាដើមកណ្ដាលឲ្យច្រករបៀងនៅតាមបណ្តោយខ្មែរ ថៃ ត្រូវបានក្រុមឈ្មួញខុសច្បាប់នៅតែលួចនាំចូលទំនិញគ្មានការត្រួតពិនិត្យហូរចូលយកមកធ្វើចរាចរណ៍នៅទីផ្សារមានទាំងផលិតផលទំនិញមួយចំនួនគ្មានផ្លាកសញ្ញាបិទស្លាកសញ្ញាជាភាសាខ្មែរ គ្មានប្រភពច្បាស់លាស់ ឬប្រភពផលិតក្លែងក្លាយ ដែលជាហេតុបង្កការលំបាកក្នុងការស្រាវជ្រាវទប់ស្កាត់និងបង្ក្រាបហើយអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាយថាហេតុដល់សុខភាពសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាដើម៕ វ៉ាន់ ណាង

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ