ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ការរៀបចំការពិនិត្យសុខភាពសត្វដំរីទាំង៣ក្បាលរបស់សមាគមមូលនិធិអភិរក្ដដំរីអៃរាវត្តានៅ
Mon,11 October 2021 (Time 07:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 48នាក់)

(ខេត្តរតនគិរី):ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សមាគមមូលនិធីអភិរក្សដំរីអៃរាវត្តាបានរៀបចំការពិនិត្យសុខភាពដំរីទាំង៣ក្បាលនៅក្នុងខេត្តរតនគិរី ដែលរស់នៅក្នុងសហគមន៍កាទៀង ស្ថិតក្នុងសង្កាត់កាចាញ ក្រុងបានលុងខេត្តរតនគិរី។ ការពិនិត្យសុខភាពនេះធ្វើឡើងនៅក្នុងតំបន់អភិរក្សសត្វដំរីអៃរាវត្តា និងបានធ្វើការពិនិត្យផ្ទាល់ដោយក្រុមគ្រូពេទ្យជំនាញ រួមមានលោកស្រី (Virginie Scanga) អ្នកជំនាញពេទ្យសត្វដំរីនិងលោក(Dan Koehl) អ្នកប្រឹក្សាជំនាញលើដំរីព្រមទាំងមានការចូលរួមពី លោកស្រី ខៃ ចិន្តា ប្រធានសមាគមមូលនិធីអភិរក្សដំរីអៃរាវត្តា និងក្រុមការងារផងដែរ។
លោកស្រី (Virginie Scanga) ជំនាញពេទ្យសត្វ បានលើកឡើងថា លោកស្រីបានសង្កេតឃើញ ដំរីញីដែលមានឈ្មោះអ៊ីកែវ មានពោះបោងប្លែកខុសពីដំរីធម្មតា ចំពោះដើមទ្រូងដំរីញីមួយក្បាលនេះ គឺមានលក្ខណៈធំជាងប្រក្រតីផងដែរ ដែលជាសញ្ញាបញ្ជាក់ថាដំរីញីមួយនេះអាចនឹងកំពុងមានផ្ទៃពោះ។ លោកស្រីបន្ថែមថាដំរីទូទៅមានផ្ទៃពោះចន្លោះពីអាយុ ១០ឆ្នាំទៅ២០ឆ្នាំ ប៉ុន្ដែដំរីញី (អ៊ីកែវ) គឺមានអាយុដល់ទៅ ៣៨ឆ្នាំទៅហើយ ដូច្នេះដើម្បីជាក់ច្បាស់លោកស្រី និងក្រុមការងារបានបូមឈាម អ៊ីកែវ យកទៅពិនិត្យតាមបែបវិទ្យាសាស្រ្ដនៅមន្ទីរពិសោធន៍ភ្នំពេញ ដើម្បីដឹងលទ្ធផលថាតើដំរីញីនេះ ពិតជាមានកូនប្រាកដឬទេ។ ការបូមឈាមនេះផងដែរ គឺធ្វើឡើងសម្រាប់ដំរីទាំង៣ក្បាលតែម្ដង ដែលក្នុងនោះមានញីចំនួន១ក្បាល ហើយមន្ទីរពិសោធន៍នឹងធ្បើតេស្ដដើម្បីអោយដឹងថាដំរីទាំង៣ក្បាលមានជំងឺប្រចាំកាយឬអត់ក៍អត់។
លោកស្រី ខៃ ចិន្តា ប្រធានសមាគមមូលនិធីអភិរក្សដំរីអៃរាវត្តា និងក្រុមការងារ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជំនាញ ដែលបានមកពិនិត្យសុខភាពដល់សត្វដំរីទាំង៣ក្បាលក៏ដូចជាបង្ហាត់បង្ហាញនូវក្បួនមើលថែសត្វដំរីដល់ក្រុមការងារ។ លោកស្រីបញ្ជាក់ថា ក្នុងសមាគមមូលនិធីអភិរក្សដំរីអៃរាវត្តាមានដំរីចំនួនបីក្បាល ក្នុងនោះ ដំរីញីមានឈ្មោះ(អ៊ីកែវ) ឯចំណែកដំរីឈ្មោលពីរក្បាលនោញមានឈ្មោះ បុកវ៉ា និងខាំសែន។ដោយនាគមាស

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ