ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នគរបាលទាំងអស់ត្រូវពង្រឹងសមត្ថភាពចំណេះដឹងបច្ចេកវិទ្យា និងរៀនរស់ រៀនធ្វើការបែបសម័យកូវីត
Mon,11 October 2021 (Time 07:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 80នាក់)

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំមួយស្តីពី ការដាក់ចេញនូវផែនការត្រៀមកម្លាំងសម្រាប់ការពារការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០២២ខាងមុខ និងពង្រឹងប្រសិទ្ធភាពការងារស្នូលរបស់នគរបាល។

កិច្ចប្រជុំនេះផ្តោតទៅលើរបៀបវរ:ចំនួន០៣គឺ
១-ដាក់ចេញផែនការត្រៀមកម្លាំង ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងពិធីបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០២២
២-ជម្រុញដល់ថ្នាក់ដឹកនាំនិងមន្ត្រីដែលប្រើ ប្រាស់រថយន្តស្លាកលេខ នប ត្រូវចូលរួមបង់ពន្ធនិងកែចង្កូត អនុវត្តន៍តាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល
៣-ពង្រឹងប្រសិទ្ធភាពការងារស្នូលប្រចាំថ្ងៃរបស់នគរបាល (ក្រមសីលធម៌ វិន័យ វត្តមានឯកសណ្ឋាន ការប្រើប្រាស់អាវុធ ការអនុវត្តន៍តួនាទី ភារកិច្ច ការលើកសរសើរ និងការដាក់វិន័យ)

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញដល់អស់លោកលោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កងឯកភាព ត្រូវពង្រឹងប្រសិទ្ធិភាពការងារនិងការទទួលខុសត្រូវរបស់ខ្លួន និងត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញបន្ថែមទៀតដើម្បីបម្រើដល់ផែនជំនាញរបស់ខ្លួនឲ្យកាន់តែរីកចម្រើន ពិសេសត្រូវពង្រឹងសមត្ថភាពចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើការឲ្យបានលឿនរហ័សប្រកបដោយប្រសិទ្ធភាព បែបឌីជីថល ក្នុងអំឡុងពេលជម្ងឺកូវីដ១៩កំពុងរាតត្បាត។
គួរបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះមានការអញ្ជើញចូលរួមពីអស់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ផែនការិយាល័យជំនាញទាំង៣១ លោកអធិការទាំង៩ស្រុក/ក្រុង លោកមេបញ្ជាការវរះសេនាតូចការពារព្រំដែនគោកទាំង៤ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ