ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ព័ត៌មានថ្មីបំផុត
Mon,11 October 2021 (Time 03:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 83នាក់)

ប្រទេសថៃ: កម្លាំងយោធាថៃក្នុងកងរយលេខ១២សហការជាមួយតម្រួតព្រំដែនលេខ៤ធ្វើការឃាត់ខ្លួន
ជនជាតិថៃចំនួន៧នាក់ដែលខំធ្វើដំណើរមកពីបណ្តាខេត្តមួយចំនួនក្នុងប្រទេសថៃ ខណ:ដែលពួកគេកំពុងក្រាបក្នុងរថយន្ត ដើម្បីត្រៀមឆ្លងដែនចូលទៅធ្វើការនៅក្នុងប្រទេសកម្ពុជា។ការឃាត់ខ្លួនជនជាតិថៃទាំង៧នាក់នេះគឺបានធ្វើឡើងនៅវេលាម៉ោង៣,៣០នាទីទៀបភ្លឺ ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ នៅពេលដែលកម្លាំងសមត្ថកិច្ចថៃកំពុងធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏បានប្រទះឃើញរថយន្តមួយគ្រឿង ម៉ាករ៉ូលេត ព៌ណខ្មៅ ពាក់ស្លាកលេខ បាងកក ៥៧១៨ ដែលបានចតស្ងៀម ត្រង់ចំណុចក្បែបន្ទាត់ព្រំដែន ក្នុងឃុំគោកខ្យូង ស្រុកគោកខ្យូង ខេត្តស្រះកែវ (ដោយអ្នកបើកបររត់គេចខ្លួន)។ក្រោយពីកម្លាំងចូលទៅពិនិត្យគឺឃើញមានជនជាតិថៃចំនួន ៧ នាក់ ស្រី៤នាក់ ដែលខ្លះអង្គុយក្នុងរថយន្ត និងខ្លះទៀតបានដេកក្រាបនៅក្នុងឃ្លុបខាងក្រោយរថយន្ត ។ ក្រោយពីកម្លាំងបានសាកសួររួចមក ជនជាតិថៃទាំងអស់ បានសារភាពថា ពួកគេទាំងអស់ គឺមកពីខេត្តស្រះកែវចំនួន ២ នាក់  ខេត្តណុនថ:បុរី ១ នាក់ ខេត្តខនកែន ១ នាក់ ខេត្តអ៊ូប៊ុនរ៉ាតថានី ១ នាក់ និងទីក្រុងបាងកក ចំនួន ២ នាក់ ដោយមានបំណងឆ្លងដែនទៅធ្វើការក្នុងកាសុីណូ អនឡាញ នាក្រុងប៉ោយប៉ែត ដោយនៅទីនោះឮថាបានប្រាក់ខែខ្ពស់ តែនៅពេលពួកគេមកដល់ក្បែព្រំដែន តែក៏ត្រូវចាប់ខ្លួនតែម្តង ។បច្ចុប្បន្នក្រោយពេលឃាត់ខ្លួន និងក្រោយពេលដែលក្រុមគ្រូពេទ្យបានពិនិត្យសុខភាពរួចមក ពួកគេទាំងអស់ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានតម្រួត ស្រុកគោកខ្យូង ដើម្បីអនុវត្ន៍តាមវិធានការច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ