ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែនខុសច្បាប់
Mon,11 October 2021 (Time 03:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 39នាក់)

(ខេត្តបាត់ដំបង):ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តបាត់ដំបងនេះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានបន្តគូសបញ្ជាក់អំពីការពង្រឹងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាល ការងារកំណែទម្រង់មុខងារសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងជំរុញការយកចិត្តទុកដាក់លើទឹកចិត្តដល់តួអង្គ៤នៅមូលដ្ឋាន រួមមានមេឃុំ ចៅសង្កាត់ ស្មៀនឃុំស្មៀនសង្កាត់ មេប៉ុស្តិ៍នគរបាលឃុំសង្កាត់ និងមេភូមិ។

ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ខិតខំយកចិត្តទុកដាក់រួមគ្នាដោះស្រាយ ក្នុងនោះសម្ដេចផ្ទាល់ក៏បានបង្កើតយន្តការប្រមូលបញ្ហាយកមកដោះស្រាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផងដែរ ដោយសម្ដេចបានបន្តថា ការបង្កើតយន្តការនេះក៏ជាផ្នែកមួយនៃការផ្ដល់ជម្រើសជូនពលរដ្ឋ ដែលមានបញ្ហាលំបាកក្នុងការដោះស្រាយបញ្ហា។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានផ្ដល់ការជំរុញលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត ខិតខំរួមកម្លាំងសាមគ្គីគ្នាក្នុងការជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋជួយការលំបាកដោយសារជំងឺកូវីដ-១៩ និងដោយសារគ្រោះហន្តរាយធម្មជាតិ។ សម្ដេចក៏បានផ្ដល់ការលើកទឹកចិត្តដល់ក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយ ឯកឧត្តម ខាន់ មាណេរ និងឯកឧត្តម ចន្ទ សុផល ដែលបានបានក្លាយជាចលករមួយរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋ។ ជាមួយគ្នានេះសម្ដេចបានអំពាវនាវឱ្យថ្នាក់ដឹកនាំ ក្រុមការងារ និងវិស័យឯកជន រួមគ្នាផ្ដល់ការគាំទ្រដល់កិច្ចការជួយសង្រោះប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ