ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង និងថ្នាក់ដឹកនាំខេត្ត បានដឹកនាំមន្ត្រីរាជការក្នុងខេត្តអញ្ជើញកាន់បិណ្ឌវេនទី៣ ចំនួន០២ នៅស្រុកថាឡាបរិវ៉ាត់
Tue,08 September 2020 (Time 03:38 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 33នាក់)

ខេត្តស្ទឹងត្រែង. លោកឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និង ថ្នាក់ដឹកនាំខេត្ត បាននាំគ្នាប្រារព្ធពិធីកាន់វេនទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ និងបាននាំយកបច្ច័យ ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិ ភោគទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្ត អលង្ការាម និងវត្តគិរិសុវណ្ណមយូរា ស្ថិតនៅក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃ សៅរ៍ ទី៥ ខែ កញ្ញា ឆ្នាំ២០២០ ។

ពិធីបុណ្យកាន់បិណ្ឌនេះមានវត្តមានលោកឡូយ សុផាត មណ្ឌលស្ទឹងត្រែងនិងលោកជំទាវ លោកម៉ុម សារឿន អភិបាលខេត្ត និងលោកជំទាវ លោកឈាង ឡាក់ ប្រធានក្រុម ប្រឹក្សាខេត្ត រួមជាមួយ លោក លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន អនុប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ ភ្ញៀវកិត្តិយស និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននាក់បានចូលរួមផងដែរ។

ពិធីបុណ្យកាន់បិណ្ឌឬកាន់វេន រាប់បាត នៃបុណ្យភ្ជុំបិណ្ឌខាងមុខ ជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យធំៗជាច្រើន ដែលជាប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរតាំងពីយូរលង់មកហើយ ។ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ មានរយៈពេល ១៥ ថ្ងៃ ដែលយើងហៅថា បិណ្ឌទី១ បិណ្ឌទី២ រហូតដល់បិណ្ឌទី១៤ និងថ្ងៃបញ្ចប់គឺជាថ្ងៃភ្ជុំបិណ្ឌធំ ( ប្រជុំបិណ្ឌ )ក្នុងមួយឆ្នាំៗ រដ្ឋបាល ខេត្តស្ទឹងត្រែង តែងតែប្រារព្ធកាន់ បិណ្ឌ ភ្ជុំបិណ្ឌនេះ ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសបុព្វការីជន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុ ភូមិ និងដួងវិញ្ញាណក្ខន្ធបុព្វការីជន មានជីដូនជីតាញាតិការ ៧សណ្តាន ដែលបានធ្វើមរណកាលទៅហើយនោះ ។

គួរបញ្ជាក់ផងដែរថា: សទ្ធាជ្រះថ្លារបស់អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងថ្នាក់ដឹកនាំខេត្ត រួមជាមួយញាតិមិត្តបងប្អូនជិតឆ្ងាយ ដែលជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ បានរួមគ្នាចូលជាបច្ច័យ ប្រគេនដាក់ជើងបិណ្ឌ ទុកកសាង សមិទ្ធិផលជាបន្តក្នុងវត្ត.អលង្ការាម ចំនួន.៣.៣៥៦.០០០រៀលនិង វត្ត.គិរិសុវណ្ណមយូរា ចំនួន.៣.០៣០.០០០រៀល៕

ដោយ!ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ជិះម៉ូតូបុកគល់ស្ពានស្លាប់ ទាំងមានស្រាបៀរជាប់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់លើស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសេរីទំនើបបើកបរដោយស្ត្រីវ័យជាង៤០ឆ្នាំ បានប្រលះជាមួយអ្នកជីះម៉ូតូបណ្តាលឪ្យស្លាប់ភ្លាមៗនៅនិងកន្លែង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
53 នាក់
ម្សិលមិញ :
164 នាក់
សប្តាហ៍នេះ :
1215 នាក់
ខែនេះ :
7450 នាក់
3 ខែនេះ :
23134 នាក់
សរុប :
39966 នាក់