ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
អាជ្ញាធរខេត្ត និងអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានជម្រុញដល់មន្ត្រីបច្ចេកទេស និងពន្លឿនលើការសាងសង់អាគាពន្ធនាគារថ្មីឲ្យបានឆាប់និងមានគុណភាព
Tue,08 September 2020 (Time 03:32 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 32នាក់)

ខេត្តស្ទឹងត្រែង: ប្រសាសន៍ជម្រុញរបស់ អភិបាលរង នៃគណអភិបាលខេត្តស្ទឹងត្រែង លោក ញ៉ែម សារី រួមទាំងអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ លោកអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានធ្វើក្នុងពេលលោកអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា «ក្រុងពាលី» សាងសង់សមិទ្ធផលថ្មី នៃពន្ធនាគារខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៦កញ្ញាឆ្នាំ២០២០។
ពិធីបញ្ចុះបឋមសិលាសាងសង់សមិទ្ធផលថ្មី នៃពន្ធនាគារខេត្តនេះ បានប្រព្រឹត្តទៅ តាមបែបសាសនា ដែលមានការចូលរួមពី ប្រតិភូអមដំណើរ មន្ទីរ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជាដ៏ច្រើនចូលរួមផងដែរ។

អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក ឈន សាណាត បានថ្លែងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង សម្តេចបានផ្តល់ថវិកា សម្រាប់ការសាសង់សមិទ្ធផលថ្មី នៅក្នុងពន្ធនាគារ ខេត្ត ដើម្បីប្រើប្រាស់នៅក្នុងអង្គភាពពន្ធនាគារខេត្ត និងបម្រើការងារផ្នែករដ្ឋបាលដល់មន្ត្រី ពន្ធនាគារតាមតម្រូវការ ។

រីឯការផ្តល់ជូននេះបានធ្វើឡើងតាមរយះ អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោកថា សមិទ្ធផលថ្មីដែលត្រូវសាងសង់នេះ មានដូចជា អគាររដ្ឋបាល អគារស្នាក់នៅរបស់មន្រ្តីពន្ធនាគារ អគារប៉ុស្តិ៍សុខភាព និងអគារឃុំឃាំងថ្មី សម្រាប់ពិរុទ្ធជន ដើម្បីប្រើប្រាស់ក្នុងអង្គភាពពន្ធនាគារ និងការបម្រើ ផ្នែករដ្ឋបាលពន្ធនាគារ ឲ្យកាន់តែមានភាពងាយស្រួល និងប្រសើរឡើង ថែមទៀត ។

លោក ញ៉ែម សារី អភិបាលរងខេត្តបានថ្លែងនិងកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្ត ដែលបានខិតខំអនុវត្តការងារ នាពេលកន្លងមក ក៏ដូចនៅគ្រាបច្ចុប្បន្ន ប្រកបដោយការទទួល ខុសត្រូវខ្ពស់ និងបានយ៉ាងល្អប្រសើរ ។លោកបានជម្រុញដល់មន្ត្រីបច្ចេកទេស ដែលទទួលខុសត្រូវលើការ សាងសង់ សំណង់អគាររដ្ឋបាលពន្ធនាគារ ត្រូវខិតខំយកចិត្តទុកដាក់ និងពន្លឿនលើការងារសាងសង់នេះ ឲ្យបានកាន់តែឆាប់កាន់តែប្រសើរ ប្រកបដោយស្តង់ដាគុណភាព និងត្រឹមត្រូវតាមក្បួនបច្ចេកទេស នៃសំណង់។

លោកអភិបាលរងខេត្ត លោក ញ៉ែម សារី និងអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោក ឈន សាណាត បានក្រើនរំលឹកដល់មន្រ្តីពន្ធនាគារខេត្តទាំងអស់ ត្រូវបន្តអនុវត្តតាម សារាចរណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ត្រូវប្រកាន់ ខ្ជាប់នូវការអនាម័យ ជាពិសេស មន្រ្តីពន្ធនាគារទាំងអស់ ត្រូវមានម៉ាស៊ីនវាស់កំដៅ ទឹកអាល់កុល ជែល និងម៉ាស ដើម្បីការពារការឆ្លងជំងឺដ៏កាចសាហាវនេះ៕

ដោយ!ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលនៃគណៈអភិបាលខេត្ត និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញទៅទស្សន:កិច្ចនៅស្រុកបុរីអូរស្វាយសែនជ័យ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ជិះម៉ូតូបុកគល់ស្ពានស្លាប់ ទាំងមានស្រាបៀរជាប់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់លើស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
106 នាក់
ម្សិលមិញ :
164 នាក់
សប្តាហ៍នេះ :
1268 នាក់
ខែនេះ :
7503 នាក់
3 ខែនេះ :
23187 នាក់
សរុប :
40019 នាក់