ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនិងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការតាមដាន
Tue,08 September 2020 (Time 03:30 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 49នាក់)

(ខេត្តរតនគិរី)លោក ជំទាវ រដ្ឋមន្ត្រីក្រសួងកិច្ចការនារីនិងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការតាមដានវាយតម្លៃការអនុវត្តអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(ស៊ី ដ)ការអនុវត្តគោលនយោបាយនិងច្បាប់ពាក់ព័ន្ធ។

នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តមានបើកកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃការអនុវត្តអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ(ស៊ី ដ) ការអនុវត្តច្បាប់និងគោលនយោបាយពាក់ព័ន្ធ ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី(ក.ជ.ក.ស.) និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត។

ឯកឧត្តម ថង សាវុន បានមានប្រសាសន៍លើកឡើងថា គោលបំណងនៃការបើកកិច្ចប្រជុំពិភាក្សាថ្ងៃនេះ គឺយោងតាមតួនាទីភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ចុះតាមដានវាយតម្លៃប្រចាំឆ្នាំនៅថ្នាក់ក្រោមជាតិដែលត្រូវបានអនុវត្តជារៀងរាល់ពីរឆ្នាំម្ដង ដោយកំណត់យកខេត្តគោលដៅ និងស្នើសុំពិភាក្សាជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត សាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត និងអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធនឹងស្ត្រី ដើម្បីពិនិត្យរួមគ្នានូវការអនុវត្តច្បាប់ជាតិគោលនយោបាយ និងអនុសាសន៍សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងអនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ក្នុងការធ្វើឱ្យប្រសើរឡើងស្ថានភាព ជីវភាព ឋានៈតួនាទី និងសុខមាលភាពស្ត្រីក្នុងខេត្តនីមួយៗ។ ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាសម្រាប់ស្ត្រី និងទទួលបានព័ត៌មានជាក់លាក់ដើម្បីជាមូលដ្ឋានក្នុងការបូកសរុបរបាយការណ៍លទ្ធផលដែលសម្រេចបានដោយមន្ទីរអង្គភាពពាក់ព័ន្ធ លើកអនុសាសន៍ចាំបាច់ដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។

ឯកឧត្តមបានបន្តថា ក្រោមម្លប់សន្តិភាពដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ឃើញថាស្ត្រីក្នុងផ្នែកនានាកំពុងមានការតឡើងគួរឲ្យកត់សម្គាល់។ ហើយបច្ចុប្បន្ន ស្ត្រីកម្ពុជាមានកាលានុវត្តភាពក្នុងការពង្រីកចំណេះដឹង ជំនាញបច្ចេកទេស និងបទពិសោធន៍ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងការចូលរួមចំណែកធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់ថ្នាក់នៃរដ្ឋបាលនីមួយៗ។ ហើយមន្ទីរជំនាញពាក់ព័ន្ធជាច្រើន អាចនឹងផ្ដល់នូវធាតុចូលសំខាន់ៗបន្ថែម ដើម្បីតបតាមកម្មវិធី និងគោលបំណងនៃបេសកកម្មនេះ។

ជាចុងក្រោយលោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់លុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ របស់រដ្ឋបាលខេត្តក្នុងការធ្វើឱ្យប្រសើរឡើងស្ថានភាព ជីវភាព ឋានៈតួនាទី និងសុខមាលភាពស្ត្រី ។ និងបានផ្ដាំផ្ញើដល់ស្ត្រីទាំងអស់ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តខិតខំជួយជ្រោមជ្រែងស្ត្រីធ្វើយ៉ាងណាឲ្យស្ត្រីទទួលបាននៅសមភាពយេនឌ័រ ជៀសផុតពីរាល់ទម្រង់នៃការរើសអើងនារីភេទ និងទទួលបានការលើកកម្ពស់ស្ថានភាព និងសមត្ថភាពរបស់ស្ត្រី៕ ដោយភ្នាក់ងារ

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលនៃគណៈអភិបាលខេត្ត និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញទៅទស្សន:កិច្ចនៅស្រុកបុរីអូរស្វាយសែនជ័យ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ជិះម៉ូតូបុកគល់ស្ពានស្លាប់ ទាំងមានស្រាបៀរជាប់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់លើស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
109 នាក់
ម្សិលមិញ :
164 នាក់
សប្តាហ៍នេះ :
1271 នាក់
ខែនេះ :
7506 នាក់
3 ខែនេះ :
23190 នាក់
សរុប :
40022 នាក់