ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ពលករខ្មែរ៣២នាក់ខណៈឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញត្រូវបានកម្លាំងនគរបាលធ្វើការគាត់នឹងយកទៅពិនិត្យនៅមណ្ឌលសុខភាពអនុវិទ្យាល័យស្រុកម៉ាឡៃ
Thu,03 September 2020 (Time 12:35 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 42នាក់)

(ខេត្តបន្ទាយមានជ័យ):ស្រុកម៉ាឡៃ
កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥
ធ្វើការល្បាតព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវក្នុងនោះ
ដោយមានការណែនាំពីលោកឧត្តមសេនីយ៍សិទ្ធិ ឡោះស្នងការខេត្តបន្ទាយមានជ័យក៏ដូចជាលោកវរសេនីយ៍ឯកសួង សៅមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ផ្ដល់មតិណែនាំដល់មន្ត្រីប៉ុស្តិ៍ដើម្បីធ្វើការទប់ស្កាត់រាល់បទល្មើសឆ្លងដែនជាពិសេសគឺពលករចំណាកស្រុកខុសច្បាប់ក្នុងនោះផងដែរថ្ងៃអង្គារ១៤កើតខែភទ្របទឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៨ៈ២០នាទីលោក អ/ត្រី ផាន់ សំណាង នាយរងប៉ុស្ដិ៍​បានសហការ ជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេងនិងកម្លាំងទាហ៊ានផ្នែកសឹករងស្រុកម៉ាឡៃ បញ្ចូនប្រជាពលរដ្ឋចំនួន ៣២នាក់ (ស្រី ១២នាក់ កុមារ០៤នាក់) វិលត្រលប់ពីប្រទេសថៃទៅមណ្ឌលចត្តាឡីសក័ទី១ វិទ្យាល័យ​ស្រុកម៉ាឡៃ ប្រជាពលរដ្ឋចំនួន ៣២នាក់ (ស្រី ១២នាក់ កុមារ០៤នាក់) វិលត្រលប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍ចំបក់ ដែលពួកគាត់មានទីលំនៅក្នុងខេត្តចំនួន ០៨គឺៈ
១.សៀមរាប ១៥នាក់ ស្រី០៥នាក់
២.ព្រៃវែង ០២នាក់ ស្រី០១នាក់
៣.បាត់ដំបង ០៣នាក់ ស្រី០២នាក់ កុមារ០១នាក់
៤.ត្បូងឃ្មុំ ០១នាក់
៥.ភ្នំពេញ ០១នាក់
៦.ពោធសាត់ ០៥នាក់ ស្រី០២នាក់ កុមារ០២នាក់
៧.បន្ទាយមានជ័យ ០៤នាក់ ស្រី០២នាក់ កុមារ០១នាក់
៨.កំពង់ស្ពឺ ០១នាក់
ក្រោយពីបានពិនិត្យសុខភាពរួចរាល់ហើយពលករខ្មែរទាំង៣២នាក់ក៏បានត្រូវឲ្យត្រឡប់ទៅនៅឋានរបស់ពួកគាត់រៀងខ្លួនវិញ។

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលនៃគណៈអភិបាលខេត្ត និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញទៅទស្សន:កិច្ចនៅស្រុកបុរីអូរស្វាយសែនជ័យ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ជិះម៉ូតូបុកគល់ស្ពានស្លាប់ ទាំងមានស្រាបៀរជាប់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់លើស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
107 នាក់
ម្សិលមិញ :
164 នាក់
សប្តាហ៍នេះ :
1269 នាក់
ខែនេះ :
7504 នាក់
3 ខែនេះ :
23188 នាក់
សរុប :
40020 នាក់