ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
សិក្ខាសាលាផ្សព្វផ្សាយស្ដីពីកិច្ចដំណើរការកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងដល់សេវារបស់អង្គភាពច្រកចេញ
Thu,03 September 2020 (Time 12:32 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 67នាក់)

សិក្ខាសាលាផ្សព្វផ្សាយស្ដីពីកិច្ចដំណើរការកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងដល់សេវារបស់អង្គភាពច្រកចេញចូលតែមួយនិងការផ្សព្វផ្សាយពីអនុក្រឹត្យលេខ 25 អនក្រ.បកចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០និងសារាចរលេខ០០៦ សហវ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

កោះកុង÷ លោកទូ សាវុធ អភិ បាលស្តីទីខេត្តកោះកុង និងលោកអុឺង កែវរតន: អនុប្រធាននាយ កដ្ឋានមុខងារ និងធនធាន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្ដីពីកិច្ចដំណើរការកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងនិងផ្ដល់សេវារបស់អង្គភាពច្រក ចេញចូលតែមួយ និងការផ្សព្វ ផ្សាយពីអនុក្រឹត្យលេខ ២៥ អនក្រ.បកចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០ ២០ និងសារាចរ លេខ០០៦ សហវ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលា ខេត្តកោះ កុង នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដោយលើកយកចំនុច៥មកធ្វើបទបង្ហាញក្នុងអង្គសិក្ខាសាលា ដោយមានការចូលរួម ពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ។

ថ្លែងក្នុងអង្គសិក្ខាសាលា លោក ទូ សាវុធ អភិបាលរងខេត្ត មាន ប្រសាសន៍ថា ថ្មីៗនេះ ពលករខ្មែរ យើងមកពីប្រទេសថៃ តាមច្រកចាំយាមចូលមកខេត្តកោះកុងជាង ៣០០នាក់ ។ ហើយអ្នកដែលចូលមក រដ្ឋបាលខេត្តបានរៀបចំចត្តាឡីស័កកំរិត២សម្រាប់គ្រប់គ្រងពលករ ដើម្បីជៀសវៀងការថ្លោះធ្លូយនៅជំងឺកូវីដ១៩នេះ ។ រដ្ឋបាលខេត្តក៏បានរៀបចំផ្លាស់មណ្ឌលពីអនុវិទ្យាល័យចាំយាម មកនៅសាលាខេត្តចះវិញ ដោយប្រគល់សាលារៀនទៅឱ្យមន្ទីរអបរំទុកសម្រាប់សិស្សរៀន ។ ហើយបច្ចុប្បន្ននេះ ពល ករដែលឋិតក្នុងការតាមដានមានចំនួន ១០នាក់ ។

លោក អភិបាលស្តីទី បានណែនាំបន្ថែមថា ក្រោយពីបានរៀបចំនិងផ្សព្វផ្សាយនេះចប់ អង្គភាពច្រកចេញចូលតែមួយត្រូវធ្វើការបណ្ដុះបណ្ដាលបន្ថែមដល់មន្ត្រីក្នុងអង្គភាព បើក្នុងករណីមិន ទាន់ច្បាស់ ត្រូវស្នើសុំក្រសួងដើម្បីបណ្ដុះបណ្ដាលបន្ថែមទៀត ដើម្បីយកកិច្ចការថ្មីនេះ ទៅអនុ វត្តឲ្យបានជោគជ័យ និងត្រឹមត្រូវតាមការណែនាំ ។
អង្គភាពច្រកចេញចូលតែមួយនៃខេត្តកោះកុង កំពុងដំណើរការ ផ្ដល់សេវារដ្ឋបាល ជូនប្រជាពល រដ្ឋយ៉ាងស្រស្រាក់ស្រស្រាំ ស្រប តាមមាគ៌ាដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់ លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិបទនៃកំណែទម្រង់ ស៊ី ជម្រៅ ប្រធានអគ្គសេនាបតីតេជោហ៊ុន សែន ។

ក្នុងឱកាសនេះដែរ លោកអុឹង កែវរតន: អនុប្រធាននាយកដ្ឋានមុខ ងារ នឹងធនធាន ថ្លែងថា ការដាក់ ឲ្យមានការរិយាល័យច្រកចេញចូលតែមួយនេះ ក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីព័ត៌មានវិទ្យាមួយ សម្រាប់គ្រប់គ្រងទិន្នន័យ ក្នុងការងាយស្រួលក្រសួងទទួលព័ត៌មាន កន្លងមកប្រជាពលរដ្ឋ ដាក់បណ្ដឹងសុំសេវា នៅខេត្តនេះ នៅខេត្តនោះ មានការយឺតយ៉ាវ មិនច្បាស់លាស់ ខេត្តឆ្លើយថាមន្ទីរ មន្ទីរឆ្លើយថាខេត្ត ឆ្លើយទៅបុគ្គលម្នាក់ៗ ដោយមិនមានការ ទទួលខុសត្រូវ ដោយមានភាពឆកល្វែងបែបនេះ ទើបក្រសួង មហាផ្ទៃ រៀបចំកម្មវិធីព័ត៌មានវិទ្យានេះ ងាយស្រួលទាំងក្រសួងមហាផ្ទៃ ទាំងរដ្ឋបាលខេត្តមានភាពច្បាស់លាស់ ក្នុងការ គ្រប់គ្រង ដំណើរការចរន្តការផ្តល់សេវាជូនប្រជាពលរដ្ឋ ។

លោកថ្លែងបន្តថា ជាមូលហេតុដែលនាំឱ្យក្រសួងមហាផ្ទៃ រៀបចំកម្មវិធីព័ត៌មានវិទ្យានេះឡើង ដោយទទួលបានគោលការណ៍ អនុញ្ញាតិពីសម្តេចក្រឡាហោម នាយកដ្ឋានបានចុះកិច្ចសន្យាជាមួយអ្នកអភិវឌ្ឍន៍កម្មវិធី ដោយចំណាយរយ:ពេល៤ខែក្នុងការរៀបចំកម្មនេះឡើយ ។
ក្នុងការរៀបចំកណ្តាល បានដាក់ឱ្យដំណើរការក្នុងខេត្តសាកល្បងចំនួន៩ ក្នុងនោះមានខេត្តពោធិ៍ សាត់ ជាខេត្តគ្រូបង្គោល ក្នុងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានេះ ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ជិះម៉ូតូបុកគល់ស្ពានស្លាប់ ទាំងមានស្រាបៀរជាប់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់លើស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសេរីទំនើបបើកបរដោយស្ត្រីវ័យជាង៤០ឆ្នាំ បានប្រលះជាមួយអ្នកជីះម៉ូតូបណ្តាលឪ្យស្លាប់ភ្លាមៗនៅនិងកន្លែង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
48 នាក់
ម្សិលមិញ :
164 នាក់
សប្តាហ៍នេះ :
1210 នាក់
ខែនេះ :
7445 នាក់
3 ខែនេះ :
23129 នាក់
សរុប :
39961 នាក់