ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
រដ្ឋបាលសង្កាត់ក្រុងស្ទឹងត្រែងអនុវត្តន៍ ផាកពិន័យចំពោះជនដែលចោលសម្រាមតាមទីសាធារណៈ ទៅតាមគោលការណ៏ច្បាប់!
Thu,03 September 2020 (Time 12:29 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 38នាក់)

ខេត្តស្ទឹងត្រែងៈ ជនអនាមឹកតែងតែយកកាកសំណល់សំរាម ដែលប្រើប្រាស់រួចយកមកចាក់ចោល នៅតាមទីសាធារណៈជាពិសេសនៅលើស្ពានថ្មស្រែពោធិ៍ ផ្លូវទៅប្រលានយន្តហោះ បែជាក្លាយទៅជាទីលានចាក់សំរាមនោះ ឥលូវត្រូវបានអាជ្ញាធរក្រុង និងសង្កាត់បានធ្វើការជោកសំអាតហើយនោះ បែជានៅតែគឃ្លើនមិនខ្លាចញញើត នៅតែដឹកសម្រាមតាមរម៉កចំនួន៥គ្រឿង និងម៉ូតូដឹកសម្រាមចំនួន១គ្រឿង បម្រុងយកមកចាក់ចោលដោយគ្មានការពិចារណា និងខ្មាសអៀននោះ ត្រូវបានកម្លាំងប្រជាការពារសហការជាមួយប៉ុស្តិ័នគរបាលសង្កាត់ស្រះឬស្សី ឃាត់បាននឹងនាំយកទៅកាន់សាលាសង្កាត់ស្រះឬស្សី កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីម្ចាស់ហាង ភោជនីយដ្ឋាន កន្លែងលក់ដូរផ្សេងៗ បាននាំយកសម្រាមទាំងនោះ ទៅចាក់ចោលនៅចំណុចលើស្ពានស្រែពោធិ៍ និងលើផ្លូវលេខ២២ ទៅកាន់ព្រលានយន្តហោះខេត្តស្ទឹងត្រែង។

ជុំវិញរឿងនេះលោក សាយ កុសល់ អភិបាលនៃគណ:អភិបាលក្រុងស្ទឹងត្រែងបានមានប្រសាសន៏ថា: អ្នកដែលយកសម្រាមមកចាក់ចោលតាមទីសាធារណៈ ពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់នោះ មិនថាតាមហាង ឬតាមភោជនីយដ្ឋាននានា និងតាមផ្ទះ ដែលយកកាកសំណល់មកចោលនោះ នឹងត្រូវផាកពិន័យទៅតាមច្បាប់ដែលបានចែង ដូចក្នុងអនុក្រិតលេខ១១៣ ស្តីអំពីអំពើល្មើសច្បាប់ក្នុងការចោលសម្រាម និងបានបញ្ជាក់ពីរការមានទោសទណ្ឌផងដែរ។

លោកថាការងារដែលត្រូវអនុវត្តបន្តគឺលោកបានដាក់កម្លាំងដើម្បីឃ្លាំមើលបងប្អូនប្រជាពលរដ្ឋណាដែលបានចោលសម្រាមតាមទីសាធារណៈនឹងត្រូវចាប់ផាកពន័យទៅតាមច្បាប់ មិនអាចលើកលែងឬយោគយល់បានឡើយ។ លោកបញ្ចាក់ថា: រហូតមកដល់ពេលនេះមានរយៈ៨ខែហើយដែលក្រុមការងារ បានចុះអប់រំណែនាំនិងផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃការចោលសម្រាម និងបានធ្វើផ្លាកសញ្ញាមួយស្តីពីការហាមចោលសម្រាម តាមទីសាធារណៈឬចោលសម្រាម ពាសវាលពាសកាលដែលនាំអោយប៉ះពាល់ដល់បរិស្ថាន និងសុខភាពបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាប:ពាល់ដល់សម្រស់ក្រុង និងខេត្តយើងទាំងមូលផងដែរ ហើយផ្លាកសញ្ញានោះដាក់មានចំនួន១០ទីតាំង នៅក្នុងក្រុងស្ទឹងត្រែងនេះតែម្តងមុននិងចោលសំរាមគួតែមើលផ្លាកហាមផង។

ក្រោយធ្វើការឃាត់រម៉កដឹកសម្រាមទាំង៥គ្រឿងនិងម៉ូតូ០១គ្រឿងនោះ រួចនាំយកមកសាលាសង្កាត់ស្រះឬស្សីរួចមក អាជ្ញាធរក្រុងបានជួបជជែកពិភាក្សារវាងអ្នកចោលសម្រាម និងអ្នកតំណាងម៉ៅការសម្រាមរបស់ក្រុមហ៊ុនជាកួង ក្នុងការប្រមូលសម្រាមដើម្បីរកហេតុផល និងចំនុចកណ្តាលងាយស្រួលអោយឡានប្រមូលសម្រាមទៅយកតាមផ្ទះ ភោជនីយដ្ឋាន និងទីកន្លែងលក់ដូរផ្សេងៗទៅតាមតម្លៃសមរម្យ ។ចំណែកម្ចាស់រម៉កនិងម៉ូតូដឹកសំរាមនោះ ត្រូវតែចូលខ្លួនមកបង់ផាកពិន័យទៅតាមច្បាប់ដែលបានកំណត់៕

គួរំលឹកថា:យកផ្លូវនិងស្ពានធ្វើជាទីលានចាក់សំរាមខាងលើនោះ មិនមែនទើបតែមានលើកទីមួយនោះទេ គឺវាជាច្រើនលើកច្រើនសា ច្រើនឆ្នាំមកហើយ ក្រោយកាចាក់សំរាមពាសពេញផ្លូវសាធារ:នេះ អាជ្ញាធរបានធ្វើការសំអាតហើយ មិនបានប៉ុន្មានផងក៍មានសំរាមចាក់លើផ្លូវនិងស្ពានដដែល ទោះបីអាជ្ញាធរសង្កាត់ និងក្រុង ចាប់បានធ្វើការផាកពិន័យយ៉ាងណាក៍ដោយ អ្នកទាំងនោះហាក់ដូចជាមិនរាងចាល សមត្ថកិច្ចនិងអាជ្ញាធរគួរតែ ធ្វើការផាកពិន័យឪ្យធ្ងន់ធ្ងរ ពេលតាមទាន់ចាប់បានជនទាំងនោះ និងដាក់កម្លាំងតាមឃ្លាំមើលជាប្រចាំ ជាពិសេសនូវពេលយប់។

ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលនៃគណៈអភិបាលខេត្ត និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញទៅទស្សន:កិច្ចនៅស្រុកបុរីអូរស្វាយសែនជ័យ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ជិះម៉ូតូបុកគល់ស្ពានស្លាប់ ទាំងមានស្រាបៀរជាប់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់លើស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
84 នាក់
ម្សិលមិញ :
164 នាក់
សប្តាហ៍នេះ :
1246 នាក់
ខែនេះ :
7481 នាក់
3 ខែនេះ :
23165 នាក់
សរុប :
39997 នាក់