ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ឧបករណ៍ហាត់ប្រាណចំនួន១៦ ត្រូវបានដាក់ឲ្យដំណើរការណ៍ជាផ្លូវការណ៍
Thu,03 September 2020 (Time 12:26 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 59នាក់)

កោកុង÷លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាល ខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យដំណើរ ការណ៍ជាផ្លូវការនូវឧបករណ៍ហាត់ប្រាណសាធារណ: នៅវេលាម៉ោង៥:១៥នាទីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅសួនច្បារមុខសាលាធនាគាជាតិកម្ពុជាខេត្តកោះកុង ដោយ មានការចូលរួម ពីលោកអភិ បាលរងខេត្ត លោកអភិបាល ក្រុង លោក លោកស្រីប្រធាន អនុប្រ ធានមន្ទីរអង្គភាពជុំវិញខេត្ត កង កម្លាំងប្រដាប់អាវុធ និងមន្ត្រីសាលាខេត្តយ៉ាងច្រើនកុះករ ។

លោកឈេង សុវណ្ណដា អភិបាល ក្រុងខេមរភូមិន្ទ ថ្លែងបញ្ញាក់ថា ដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២០-២០២៤ខាងមុខ បានដាក់ផែន ការណ៍និងទិសដៅឱ្យរដ្ឋបាលក្រុងរៀបចំបំពេញ បន្ថែមនៅចំនុចខ្វះខាតមួយចំនួន ដើម្បីទាញយកពិនទុ ក៏ដូចជាការបំពាក់ បំពេញនូវសុទ្ធណាករណ៍មួយចំនួនដែលជាចំនុចខ្វះខាត ។ ដូច្នេះហើយនៅដើមខែកុម្ភៈ ឆ្នាំ ២០២០ រដ្ឋបាលក្រុងបានរៀបចំ ផែនការនិងស្នើសុំថែមទៀត និងការកំណត់ការជ្រើសរើសទីតាំង ។
លោកអភិបាលក្រុង ថ្លែងបន្តថា
ឧបករណ៍ហាត់ប្រាណនេះមានចំនួន ១៦ឈុត ដែលបានមកពីការឧបត្ថម្ភពីរសប្បុរសជន ដូច ជា លោកវេជ្ជបណ្ឌិត ទៅ មុឹង , លោកម៉ា ទី និងសប្បុរស់ជនក្នុងខេត្តនិងក្រៅខេត្ត ក្នុងនោះមាន ចំនួន១០ឈុត ដែលជាការ ឧបត្ថម្ភពី រិនធីណា គិតជាទឹកប្រាក់៥០១០ដុល្លាផងដែរ ។

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត បានថ្លែងរីករាយ ដោយបានឃើញគំនិតផ្តួចផ្តើម របស់ក្រុង ក្នុងការរៀបចំកៀងគសប្បុរជនចូលរួមឧបត្ថម្ភ នៅឧបករណ៍ហាត់ប្រាណ បានដាក់នៅសួនច្បារថ្ងៃនេះ ដើម្បីកីឡាសុខភាពប្រជាពលរដ្ឋរបស់យើង ។ ព្រោះថានៅឆ្នាំ២០២៣នេះ យើងជាម្ចាស់ផ្ទះក្នុងការទទួលកីឡាសុីហ្គែមផងដែរ ។ ដូចនេះ សូមឱ្យសុជន ទាំងអស់ចូលរួម ន្ថែមទៀត ក្នុងការជួយឧបត្ថម្ភ ឧបករណ៍កីឡានេះ ដើម្បីរួម ចំណែកតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលយើង គឺឲ្យប្រជាជនមួយនាក់មានកីឡាមួយមុខ ដើម្បីរួមសាទរកីឡាសុីហ្គែមនៅ២០២៣ខាងមុខ ។
ជាចុងក្រោយ លោកទាវ អភិ បាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្សទាំងអស់ ត្រូវជួយថែរក្សាគ្នា ដើម្បីប្រើប្រាស់បានយូរអង្វែង ៕ ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលនៃគណៈអភិបាលខេត្ត និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញទៅទស្សន:កិច្ចនៅស្រុកបុរីអូរស្វាយសែនជ័យ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ជិះម៉ូតូបុកគល់ស្ពានស្លាប់ ទាំងមានស្រាបៀរជាប់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់លើស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
113 នាក់
ម្សិលមិញ :
164 នាក់
សប្តាហ៍នេះ :
1275 នាក់
ខែនេះ :
7510 នាក់
3 ខែនេះ :
23194 នាក់
សរុប :
40026 នាក់