ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
លោកហឿន សុខណា អភិបាលរងស្រុកដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបឈើមុខយក្យនិងរថយន្តរ៉េវកែឆ្នៃបន្តទៀត
Thu,03 September 2020 (Time 12:24 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 43នាក់)

ខេត្តមណ្ឌលគីរី: កាលពីវេលាម៉ោង៩ ,១៥នាទីយប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពស្រុកកែវសីមា ដឹកនាំដោយលោកអភិបាលរងស្រុក លោកហឿន សុខណា បានស្ទាក់ចាប់បានរថយន្តរ៉េវ កែឆ្នៃ១គ្រឿង ពណ៌ខៀវ ដឹកឈើអាឡាំងបួនខ្នាតយក្យ មានឈើស្រឡៅនិងសុគ្រំនៅលើរថយន្តខ្លះ និងនៅដីខ្លះលើកពុំទាន់អស់ សរុប១៨ខ្លះមានរហូតដល់៥តឹក៤ជ្រុង នៅចំណុចគីឡូ៣៥ ក្នុងព្រៃកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុំ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។

លោក ហឿន សុខណា បានបញ្ជាក់ថា ក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋ កងកម្លាំងឯកភាពស្រុក បានរៀបចំកម្លាំងមានប៉ូលិស កងរាជអាវុធហត្ថ និងកម្លាំងទាហ៊ាន ចុះទៅដល់គោលដៅខាងលើ ក៏បានប្រទះឃើញរថយន្ដដឹកឈើធន់ធំនោះកំពង់ធ្វើសកម្មភាពក៏ធ្វើការឃាត់និងរឹបអូសតែម្ដង ។

លោកបញ្ចាក់ថា:ដោយឡែកកម្មករ និងអ្នកបើករថយន្ដ បានដឹងខ្លួនមុនក៏រត់គេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្តបម្រើឲ្យបទល្មើសនិងវត្ថុតាងឈើចំនួន១៨ដុំតែប៉ុណ្ណោះ ដោយមានការរាយការណ៍ពីពលរដ្ឋ ទើបលោកដឹកនាំកម្លាំងចុះបង្ក្រាបទាន់ពេល ទោះបីមានការស្មុកស្មាញយ៉ាងណាក៍ដោយ ក៏កម្លាំងយើងរុករកឃើញចំនួន១៨ដុំ ក្នុងនោះមានឈើសុគ្រំចំនួន១១ដុំ ឈើស្រឡៅ៧ដុំ ដែលមានមុខកាត់៣០ជុំ ៤០ជុំ រហូតដល់៥០ជុំ។

លោក ហឿន សុខណា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ និងអ្នកសារព័ត៏មានបើមានឃើញរថយន្តដឹកឈើ ឬទីតាំងស្ទប់ឈើនិងគំនរឈើ ដែលក្រុមឈ្មួញធ្វើសកម្មភាពនោះ ដែលមានចំណុចនិងទីតាំងច្បាស់លាស់ ដល់លោកដើម្បីងាយស្រួលក្នុងការបង្រ្កាបបទល្មើសនេះបន្តទៀត។
ក្រោយការបង្រ្កាបបច្ចុប្បន្នវត្ថុតាងទាំងអស់នោះ លោកអភិបាលរងស្រុក ត្រូវបានប្រគល់ឪ្យជំនាញសង្កាត់រដ្ឋបាលព្រៃឈើចុងផ្លាស់ ស្រែព្រះ យកមករក្សាទុកដើម្បី បើកការស៊ើបអង្កេតនិងស្រាវជ្រាវបន្ត ចាត់ការតាមនិតិវិធីច្បាប់ ៕

សូមបញ្ចាក់ដែរថា: រថយន្តដឹកឈើខាងលើកម្លាំងជំនាញសង្កាត់រដ្ឋបាលព្រៃឈើចុងផ្លាសស្រះព្រះ ធ្លាប់បង្ក្រាបម្តងហើយក៍ដោះលែងទៅវិញ ដោយមានការតវ៉ា ក្រោមលះថាដឹកឈើធ្វើផ្ទះ ហើយម្ចាស់រថយន្តដែលគេដឹងថាជារថយន្តរបស់ យាយ ម៉ៅ។

ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលនៃគណៈអភិបាលខេត្ត និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញទៅទស្សន:កិច្ចនៅស្រុកបុរីអូរស្វាយសែនជ័យ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ជិះម៉ូតូបុកគល់ស្ពានស្លាប់ ទាំងមានស្រាបៀរជាប់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់លើស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
115 នាក់
ម្សិលមិញ :
164 នាក់
សប្តាហ៍នេះ :
1277 នាក់
ខែនេះ :
7512 នាក់
3 ខែនេះ :
23196 នាក់
សរុប :
40028 នាក់