ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
លោកអភិបាលនៃគណៈអភិបាលខេត្ត និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញទៅទស្សន:កិច្ចនៅស្រុកបុរីអូរស្វាយសែនជ័យ
Wed,30 September 2020 (Time 04:07 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 25នាក់)

ខេត្តស្ទឹងត្រែង:នៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ចើញរួមដំណើរជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះធ្វើទស្សន:កិច្ច នៅទីកន្លែងមួយចំនួនក្នុងភូមិសាស្រ្តស្រុកបុរីអូរស្វាយសែនជ័យ រួមមានដូចជា:
១,ស្វែងយល់ស្ថានភាពនៃការរស់នៅរបស់ប្រជាជននៅមូលដ្ឋាន និងទស្សនាសក្ដានុពលធនធានធម្មជាតិនៅតំបន់រ៉ាមសារ (តំបន់ដីសើម) តាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យទាំងមូល។

២,បានជួបប្រជុំដើម្បីស្ដាប់របាយការណ៍របស់ប្រធានសហគមន៍អេកូទេសចរណ៍ឃុំអូរស្វាយ ប្រធានក្រុមបរិស្ថានឧទ្យានុរក្ស ព្រមទាំងការពិភាក្សាអំពីការបន្តអភិរក្ស និងអភិវឌ្ឍធនធានក្នុងតំបន់រ៉ាមសារ និងការពង្រីកសក្ដានុពលអេកូទេសចរណ៍។
៣,បានពិនិត្យស្តូបប្រវត្តិសាស្ត្រដែលបានកសាងឡើងក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមរាជកិច្ចរបស់ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរដ្ឋនកោដ្ឋ ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

៤,បានធ្វើទស្សនកិច្ចទីស្នាក់ការច្រកទ្វារអន្តរជាតិត្រពាំងក្រៀល(កម្ពុជា-ឡាវ)ដោយបានជួបពិភាក្សាអំពីស្ថានភាពការងារជាមួយមន្ត្រីគយ និងរដ្ឋាករប្រចាំច្រកទ្វារ អន្តរជាតិកម្ពុជា ឡាវ និងស្ថានភាពនៃទំនាក់ទំនងជាមួយភាគីឡាវ ចលនានៃការដឹកជញ្ជូនទំនិញក្នុងអំឡុងពេលនៃបញ្ហាប្រឈមពីជំងឺកូវីដ-១៩។ ស្ថានភាពនៃភ្ញៀវទេសចរធ្វើដំណើរចេញចូលតាមច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក៏ដូចជាចង្វាក់ទេសចរណ៍ពីឡាវមកកម្ពុជា និងពីកម្ពុជាទៅឡាវ៕

ដោយ:ជួន សារ៉ាន

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់ រើសបានថ្នាំញៀន២ការ៉ុង ស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ ត្រូវបានមន្រ្តីអភិរក្សសត្វព្រៃ យកទៅលែងក្នុងព្រៃបែបធម្មជាតិវិញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចម្រុះស្រុកកែវសីមា ឆ្មក់បង្រ្កាបរថយន្តដឹកឈើខុសច្បាប់បាន១គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
237 នាក់
ម្សិលមិញ :
135 នាក់
សប្តាហ៍នេះ :
1126 នាក់
ខែនេះ :
6933 នាក់
3 ខែនេះ :
23659 នាក់
សរុប :
47250 នាក់