ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់លើស្លាប់
Wed,30 September 2020 (Time 03:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 27នាក់)

ក្រុងប៉ោយប៉ែត: ស្ត្រីខ្មែរម្នាក់ជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ(ប្រទេសថៃ) បានស្លាប់បាត់បង់ជីវិតដោយសារគំនរភួយរលំសង្កត់លើបង្កការភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃ ទី២៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងផ្សារ(អ.ប៉.ច)រុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

ប្រភពពីអាជីករខ្មែរដែលលក់ដូរនៅក្នុងផ្សារខាងលើបានប្រាប់ឱ្យដឹងថា មុនកើតហេតុ គ្រួសារ(ប្ដី)ជនរងគ្រោះបាន បើករថយន្តពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលទៅក្នុងផ្សារថៃ រុងក្លឿឈប់នឹងច្រកទ្វារព្រំដែនអន្តជាតិកម្ពុជា-ថៃដើម្បីមកមើលទំនិញនិង មកលេងប្រពន្ធដែលលក់ដូរនៅក្នុងផ្សារនេះផងដែរ។

ប្រភពបន្តទៀតថា ក្រោយពីស្វាមីជនរងគ្រោះបានមកដល់តូបលក់ដូរនិង បានស្រែកហៅប្រពន្ធពីខាងក្រៅតូបព្រមទាំងបានទូរស័ព្ទចូលហើយតែមិនមានអ្នកទទួលទើបបានកើតជាការសង្ស័យ ស្រែកឱ្យអ្នកជិតខាងជួយគាស់ទ្វារ ស្រាប់តែប្រទះឃើញប្រពន្ធរបស់ខ្លួនត្រូវគំនរភួយរលំសង្កត់ពីលើបណ្តាលឱ្យសន្លប់មិនដឹងខ្លួន។
ប្រភពបញ្ជាក់ទៀតថា ស្ត្រីរងគ្រោះខាង លើឈ្មោះជួត រស្មី អាយុ៣០ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកស្នាក់នៅ លក់កំរាលនិងភួយជជុះនៅក្នុងផ្សារុងក្លឿ គាត់មានកូនចំនួន២នាក់ មកស្នាក់នៅលក់ដូរតែម្នាក់ឯង ចំណែកឯស្វាមី និងកូនៗរស់នៅក្នុងក្រុងប៉ោយប៉ែត។ ហើយស្របពេលចំថ្ងៃផ្សារ របស់ខ្លួន(ផ្សារអ.ប៉.ច) ត្រូវបានអាជ្ញាធរ ខេត្តស្រះកែវនិងខេត្តបន្ទាយមានជ័យ អនុញ្ញាតឱ្យបើករថយន្តចេញចូលមកបាន ប្តីជនរងគ្រោះក៏បានបើករថយន្តមកដល់តូបស្រាប់តែ ជួបប្រទះឃើញរឿងអកុសលបែបនេះតែម្តងទៅ។

ក្រោយពីមានករណីស្ត្រីអាជីវករខ្មែរត្រូវគំនរភួយរលំសង្កត់បណ្តាលឱ្យសន្លប់មិនដឹងខ្លួននោះត្រូវបានកម្លាំងសន្តិសុខផ្សាររាយការណ៍ទៅសមត្ថកិច្ចថៃនិងបន្តហៅរថយន្តសង្គ្រោះសុខាភិបាលថៃមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យថៃ តែជាអកុសលស្ត្រីជនរងគ្រោះខាងលើបាន ស្លាប់ខណៈពេលដឹកទៅដល់មន្ទីរពេទ្យ ស្រុកអារញ្ញហើយនោះ។
បច្ចុប្បន្នសពជនរងគ្រោះក្រោយពីកម្លាំង សមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចរាល់ ហើយ ត្រូវបានបញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន របស់សព៕

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់ រើសបានថ្នាំញៀន២ការ៉ុង ស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ ត្រូវបានមន្រ្តីអភិរក្សសត្វព្រៃ យកទៅលែងក្នុងព្រៃបែបធម្មជាតិវិញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចម្រុះស្រុកកែវសីមា ឆ្មក់បង្រ្កាបរថយន្តដឹកឈើខុសច្បាប់បាន១គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
235 នាក់
ម្សិលមិញ :
135 នាក់
សប្តាហ៍នេះ :
1124 នាក់
ខែនេះ :
6931 នាក់
3 ខែនេះ :
23657 នាក់
សរុប :
47248 នាក់