ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា
Wed,30 September 2020 (Time 03:04 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 59នាក់)

(ខេត្តរតនគិរី) :ឯកឧត្តម ថង សាវុន អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ថង សាវុន អភិបាលនៃគណអភិបាលខេត្តរតនគិរី រួមជាមួយប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាឈ្វេងយល់អំពីស្ថានភាពទូទៅនៃខេត្តរតនគិរី ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងរវាងអាជ្ញាធរខេត្ត និងស្ថានទូតអាមេរិក ក៏ដូចជាប្រជាជនអាមេរិក និងប្រជាជនកម្ពុជា។ ជំនួបទ្វេភាគីនេះប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នាសាលប្រជុំVIPសាលាខេត្តរតនគិរី។

នៅក្នុងជំនួបនេះ ឯកឧត្តម ថងសាវុន មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមកកាន់ទឹកដីខេត្តរតនគិរីព្រមទាំងបានជម្រាបឯកឧត្តម ឯកអគ្គរដ្ឋទូត អំពីស្ថានភាពភូមិសាស្រ្ត, ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ស្ថានភាពសេដ្ឋកិច្ច, ស្ថានភាពសន្តិសុខ និងស្ថានភាពអង្គការសង្គមសុីវិល, ស្ថានភាពរីកចម្រើនលើគ្រប់វិស័យរបស់ខេត្តព្រមទាំងការងារបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកពីសម័យសង្រ្គាមក៏ត្រូវបានឯកឧត្តមអភិបាលខេត្តលើកយកមកជម្រាបជូនឯកឧត្តម W. Patrick Murphy ផងដែរ។

ទាក់ទងនឹងការងារបោសសំអាតមីន ឯកឧត្តម ថង សាវុន បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ
របស់សម្តេចតេជោ ហ៊ុន សែន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងគោលដៅគាំពារសុខសន្តិភាព ផ្តល់សុវត្ថិភាព និងជម្រុញកំណើនសេដ្ឋកិច្ចជូនប្រទេសជាតិ និងប្រជាជន តាមរយៈការងារបោសសម្អាតមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឲ្យអស់ចេញពីទឹកដីកម្ពុជា ប្រែក្លាយតំបន់មានមីនទៅជាតំបន់មានសុវត្ថិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ឯកឧត្តមអភិបាលខេត្តបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងការបញ្ចប់ការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ហើយការងារបោសសម្អាតនេះ ត្រូវការនូវធនធានមនុស្ស សម្ភារ និងថវិកាជាច្រើន ទើបជំរុញការបោសសម្អាតនេះបានរួចរាល់តាមផែនការកំណត់នៅឆ្នាំ២០២៥។

ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តរតនគិរីដែលខិតខំប្រឹងប្រែងសម្រេចបាននូវការអភិវឌ្ឍន៍មួយប្រកបដោយចីរភាពរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរតាមរយៈសក្តានុពលដ៏សំបូរបែបរបស់ខេត្ត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត
ក៏បានលើកឡើងពីជំនួយរបស់សហរដ្ឋអាមេរិកផ្តល់ជូនកម្ពុជា លើកិច្ចការបោសសំអាតមីន។ ហើយសហរដ្ឋអាមេរិកនៅតែបន្តផ្តល់ជំនួយនេះដើម្បីរួមចំណែកឆ្លើយតបនឹងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់គ្រប់គ្រងវិស័យសកម្មភាពមីន គោលបំណងបំបាត់ទាំងស្រុងបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមអោយអស់នៅឆ្នាំ២០២៥។ឯកឧត្តម ក៏បានថ្លែងអំណរគុណ
ផងដែរដល់អាជ្ញាធរខេត្តរតនគិរីដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អនៅក្នុងដំណើរការ គម្រោងរុករកអដ្ឋិធាតុកងទ័ពអាមេរិកដែលបានបាត់ខ្លួនក្នុងសម័យសង្រ្គាមក្នុងភូមិសាស្រ្តខេត្តរតនគិរី។ ហើយឯកឧត្តមសង្ឃឹមថា អាជ្ញាធរខេត្តនឹងនៅតែបន្តសហការដើម្បីរុករកអដ្ឋិធាតុទាហានអាមេរិកបន្តទៀត។

ឯកឧត្តម W. Patrick Murphy ក៏បានលើកឡើងពីចំណងការទូតរវាងប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និង សហរដ្ឋអាមេរិក គិតមកដល់ពេលនេះគឺមានរយៈពេល៧០ឆ្នាំគត់។ ឯកឧត្តមបន្តថា ស្ថានទូតនឹងរៀបពិធីអបអរសាទរគម្រប់ខួបទី៧០នេះដើម្បីបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំងពីរកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕ដោយភ្នាក់ងារ

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់ រើសបានថ្នាំញៀន២ការ៉ុង ស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ ត្រូវបានមន្រ្តីអភិរក្សសត្វព្រៃ យកទៅលែងក្នុងព្រៃបែបធម្មជាតិវិញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចម្រុះស្រុកកែវសីមា ឆ្មក់បង្រ្កាបរថយន្តដឹកឈើខុសច្បាប់បាន១គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
213 នាក់
ម្សិលមិញ :
135 នាក់
សប្តាហ៍នេះ :
1102 នាក់
ខែនេះ :
6909 នាក់
3 ខែនេះ :
23635 នាក់
សរុប :
47226 នាក់