ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ
Wed,30 September 2020 (Time 03:13 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 30នាក់)

(ខេត្តរតនគិរី) :ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ។
នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ិន ដែននាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពសកម្មភាពមីនក្នុងខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរមីន ឯកឧត្តម ញ៉ែម សំអឿន អភិបាលរងខេត្តនិងជាប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្ត ក្រុមការងារម៉ាពូ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ អភិបាលស្រុកវ៉ើនសៃ ស្រុកលំផាត់ និងស្រុកកូនមុំ តំណាងគម្រោង HDR and D ប្រធានអង្គការ NPA និងប្រធានអង្គការ MAG ប្រចាំនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ដល់អង្គប្រជុំថា បន្ទាប់ពីបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី បានជ្រើសរើសយកទឹកដីខេត្តរតនគិរី ដែលជាខេត្តរងផលប៉ះពាល់ច្រើនជាងគេដោយសារគ្រាប់បែកចង្កោម សម្រាប់ការរៀបចំដំណើរទស្សនកិច្ចរវាង លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរមីន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដែលដំណើរទស្សនកិច្ចនេះ ផ្តោតសំខាន់លើការងារបោសសម្អាតគ្រាប់បែកចង្កោមនៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ក្នុងនាមជាអ្នកកសាង និងស្រឡាញ់សន្តិភាព សម្តេចតេជោ ចង់ឃើញណាស់ប្រទេសកម្ពុជាអស់ការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោម ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ។
ឯកឧត្តមបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានរចនាសម្ព័ន្ធច្បាស់លាស់សម្រាប់គ្រប់គ្រងវិស័យសកម្មភាពមីន ដោយបានរៀបចំនូវឯកសារចាំបាច់មួយចំនួនដូចជា ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ការអនុវត្តផែនការសកម្មភាពមីនបីឆ្នាំ ២០១៨-២០២០ និងផែនការគាំទ្រមួយចំនួនទៀតដែលចែងអំពីយុទ្ធសាស្រ្តនានា ឈានទៅសម្រេចបាននូវគោលបំណងបំបាត់ទាំងស្រុងបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះដែលបន្សល់ទុកពីសង្គ្រាមនៅកម្ពុជា។ យុទ្ធសាស្រ្តទាំងនោះរួមមាន ភូមិអស់ការគម្រាម ការគ្រប់គ្រងហានិភ័យរយៈពេលវែង និងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោមជាដើម។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការសកម្មភាពមីនខេត្ត និងក្រុមការងាររៀបចំផែនការសកម្មភាពមីនខេត្តរតនគិរី ដែលបានដឹកនាំ និងសម្របសម្រួលវិស័យសកម្មភាពមីន/គ្រាប់បែកចង្កោមក្នុងខេត្តទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរ។
ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសហរដ្ឋអាមេរិកដែលបានផ្តល់នូវជំនួយគាំទ្រដល់ប្រតិបត្ត័ការបោសសម្អាតគ្រាប់បែកចង្កោមទាំងអស់នៅកម្ពុជា និងជាពិសេសសម្រាប់អង្គការ MAG និងអង្គការ NPA ក្នុងការបោសសម្អាតក្នុងខេត្តរតនគិរី នេះ។
ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តដ៏ឆ្នើមដទៃទៀត រួមមាន៖ អូស្រ្តាលី អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ស្វីស ចិន ន័រវេស្ស កូរ៉េខាងត្បូង កាណាដា នូវែលហ្សឺឡង់ អៀកឡង់ UNDP និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។

សូមបញ្ជាក់ថា ៖ ផ្អែកតាមការស្រាវជ្រាវទិន្នន័យមូលដ្ឋាន ចាប់ពីឆ្នាំ២០០៩ រហូតមកដល់ឆ្នាំ២០២០ ខេត្តរតនគិរី មានផ្ទៃដីដែលមានមីននិងគ្រាប់បែកសរុបចំនួន ៦២.៥៩៧.៤៤៨ ម២ ក្នុងនោះគ្រាប់បែកចង្កោមមានផ្ទៃដីចំនួន ៥៨.៥៣០.១៧៩ ម២ ស្មើនឹង ៩៤% ផ្ទៃដីមានមីនចំនួន ២.៦៩០.៤៨៧ ម២ ស្មើនឹង ៤% និងផ្ទៃដីមានសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ១.៣៧៦.៧៨២ ម២ ស្មើនឹង ២% ខេត្តរតនគិរី រងការទម្លាក់គ្រាប់ពីសហរដ្ឋអាមេរិកក្នុងសម័យសង្រ្គាមចំនួន ២៤២.០៨៤ តោន ក្នុងនោះគ្រាប់បែកចង្កោមមានចំនួន ២០.០៤៥ តោន។
ចាប់ពីឆ្នាំ១៩៧៩ រហូតដល់ខែសីហា ឆ្នាំ២០២០ មានជនរងគ្រោះដោយសារមីន/គ្រាប់សរុបចំនួន ២៨៧ នាក់ ក្នុងនោះដោយសារមីនចំនួន ១០៣ នាក់ គ្រាប់បែកចង្កោមចំនួន ០៣ នាក់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ១៨១ នាក់។
គិតត្រឹមខែសីហា ឆ្នាំ២០២០ ផ្ទៃដីមានមីន/គ្រាប់បានបោសសម្អាតរួចនៅខេត្តរតនគិរី មានចំនួន ១៧.៩៧៣.១៣៣ ម២ ក្នុងនោះផ្ទៃដីគ្រាប់បែកចង្កោមចំនួន ១៤.០៦៤.៥៤៦ ម២ មានគ្រួសារទទួលផលចំនួន ៤៣.៤២៥ គ្រួសារ ស្មើនឹង ២៣៣.០៦២ នាក់ រកឃើញនិងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២៦១គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ៨ គ្រាប់ គ្រាប់បែកចង្កោម ៥.៤៦៧ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ៦.៨០៤ គ្រាប់។
បច្ចុប្បន្ននេះ មានប្រតិបត្តិករចំនួន ០២ កំពុងប្រតិបត្តិការបោសសម្អាតមីន/គ្រាប់នៅក្នុងខេត្តរតនគិរី រួមមានអង្គការ NPA និងអង្គការ MAG ៕ដោយភ្នាក់ងារ

ព័ត៌មានគួរចាប់អារម្មណ៍

បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់ រើសបានថ្នាំញៀន២ការ៉ុង ស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ ត្រូវបានមន្រ្តីអភិរក្សសត្វព្រៃ យកទៅលែងក្នុងព្រៃបែបធម្មជាតិវិញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចម្រុះស្រុកកែវសីមា ឆ្មក់បង្រ្កាបរថយន្តដឹកឈើខុសច្បាប់បាន១គ្រឿង ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ក្នុងការកាត់ប្លង់ដីផ្ទេរកម្មសិទ្ធិពីឳពុកម្តាយមកកូន ឬផ្ទេរកម្មសិទ្ធិដីធ្លីតាមរយ: ការទិញលក់ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
215 នាក់
ម្សិលមិញ :
135 នាក់
សប្តាហ៍នេះ :
1104 នាក់
ខែនេះ :
6911 នាក់
3 ខែនេះ :
23637 នាក់
សរុប :
47228 នាក់