ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
អាជ្ញាធរខេត្តជម្រុញឲ្យមានការចុះបញ្ជីសារពើភ័ណ្ឌ ប្រកបដោយភាពសុក្រឹត រហ័ស និងមានគុណភាពខ្ពស់
Sun,13 September 2020 (Time 08:15 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 34នាក់)

!

ខេត្តព្រះវិហារ: លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ និងអនុប្រធាននាយកដ្ឋានសារ ពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ លោក ម៉ាក ចាន់តារា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បិត្តិរដ្ឋ ឆ្នាំគោល២០១៩ និងជំរុញការធ្វើបណ្ណកម្មសិទ្ធិ របស់អង្គភាព នៅទូទាំងខេត្តព្រះវិហារ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១កញ្ញាឆ្នាំ២០២០ ម្សិលមិញនេះ ដែលមានការចូលរួមពីមន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព កងកម្លាំងទាំង៣ និងមន្ត្រីជំនាញការិយាល័យរដ្ឋបាលហិរញ្ញវត្ថុខេត្ត ផងនោះដែរ។

លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍ ស្នើដល់អង្គភាពទាំងអស់ នៅក្នុងខេត្ត ដែលប្រើប្រាស់ដីរដ្ឋ ត្រូវយកចិត្តទុកដាក់ពីយន្តការ និតិវិធី និងការទទួលខុសត្រូវ លើការ គ្រប់គ្រង និងការរៀបចំបញ្ជីសារពើភ័ណ្ឌ ឲ្យមានភាពសុក្រឹត រហ័សទាន់ពេលវេលា និងប្រកបដោយ គុណភាពខ្ពស់។
លោកបានមានប្រសាសន៍បន្តទៀតថា: ដោយអនុលោមខ្លឹមសារអនុក្រឹត្យលេខ០៦៦ អនក្រ.បក ចុះថ្ងៃទី២៧មេសា២០១៧ ស្ដីពី វិធានការ និងនីតិវិធី នៃការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ និងសារាចរលេខ ០៧ សរចុះថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៤ ស្ដីពី ការរៀបចំបញ្ជីសារ ពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និងតារាងប្រៀបធៀបកើនឡើង ថយចុះ តម្រូវឲ្យអង្គភាពប្រើប្រាស់ទាំងអស់ ត្រូវបន្តយន្តការរៀបចំបញ្ជីសារពើភ័ណ្ឌជាពីការប្រភេទ គឺ ១-ការរៀបចំសៀវភៅបញ្ជីគោលរយៈពេល ៥ឆ្នាំ ២-ការរៀបចំទិន្នន័យបញ្ជីតារាងទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំនីមួយៗ ក្នុងសៀវភៅគោលរយ:ពេល៥ឆ្នាំ។

លោកអភិបាលរងខេត្ត បានជម្រុញក្រុមការងារចុះបញ្ជីសារពើភ័ណ្ឌ នៅក្នុងអង្គភាពប្រើប្រាស់ ដីរដ្ឋនីមួយៗ ត្រូវខិតខំយកចិត្តទុកដាក់ និងផ្ដល់កិច្ចសហការឲ្យបានស្អិតរមួត រវាងក្រុមការងារក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធ្វើយ៉ាងណា ឲ្យការរៀបចំបញ្ជីសារពើរភ័ណ្ឌ ប្រចាំឆ្នាំនីមួយៗ ឲ្យកាន់តែមាន ភាពសុក្រឹត និងរហ័សទាន់ពេលវេលា ដើម្បីចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យ បញ្ជីសារពើភ័ណ្ឌ ទ្រព្យ សម្បត្តិរដ្ឋ ប្រកបដោយតម្លារភាព មានគុណភាព និងអាចយកទិន្នន័យទ្រព្យសម្បត្តិទាំងនោះ ទៅប្រើប្រាស់ បានតាមការចាំបាច់ ក្នុងការរៀបចំការអនុវត្ត និងត្រួតពិនិត្យវាយតម្លៃ លើការអនុវត្តថវិកា នៃអង្គភាពរបស់ផងខ្លួន ៕

ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ជិះម៉ូតូបុកគល់ស្ពានស្លាប់ ទាំងមានស្រាបៀរជាប់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់លើស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសេរីទំនើបបើកបរដោយស្ត្រីវ័យជាង៤០ឆ្នាំ បានប្រលះជាមួយអ្នកជីះម៉ូតូបណ្តាលឪ្យស្លាប់ភ្លាមៗនៅនិងកន្លែង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66 នាក់
ម្សិលមិញ :
164 នាក់
សប្តាហ៍នេះ :
1228 នាក់
ខែនេះ :
7463 នាក់
3 ខែនេះ :
23147 នាក់
សរុប :
39979 នាក់