ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ក្រុមហ៊ុន មង្គលឋាន: ត្រូវគេសង្ស័យថាបាននាំជ្រូកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិអូរស្មាច់ លើសច្បាប់កំណត់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ??
Sun,13 September 2020 (Time 08:10 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 32នាក់)

ខេត្តឧត្តរមានជ័យ ៖ សព្វថ្ងៃនេះត្រូវបានគេសង្កេតឃើញថាក្រុមហ៊ុន មង្គល ឋាន: បានសម្រុកនាំសត្វជ្រូករស់ពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិអូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ យ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃ នេះបើយោងតាមប្រភពច្បាស់ការមួយបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន មង្គល ឋាន: ដែលមានម្ចាស់ ក្រុមហ៊ុន ឈ្មោះលោក វរ:សេនីយ៍ត្រី មង្គល ឋាន: ប្រពន្ធហៅ ចែធំ រស់នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

បើតាមសេចក្តីរាយការណ៍ពីសង្កាត់អូរស្មាច់បានអោយដឹងថាឈ្មួញដ៏មានអំណាចខាងលើកន្លងមក គេសង្កេតឃើញតែងតែលួចបន្លំនាំជ្រូករស់ពីប្រទេសថៃ លើសពីច្បាប់របស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលបានកំណត់ ជាបន្តបន្ទាប់ហើយគេមិនដែលឃើញ លោក វ៉ាន ក្តេរ មេគយច្រកទ្វារអន្តរជាតិអូរស្មាច់ធ្វើការត្រួតពិនិត្យនិងហាមឃាត់អ្វីនោះទេ​ មានតែការបើកភ្លើងខៀវនិងមានការឃុបឃិតគ្នាជាមួយក្រុមឈ្មួញនាពេលកន្លងមក។

បើនិយាយពីកន្លែង ស្តុបជ្រូករស់របស់ក្រុមហ៊ុនមង្គល ឋាន: វិញនោះ ពលរដ្ឋតែងតែ មានការ រិះគន់ និងរអ៊ូររទាំថាកម្មករបានបាញ់ទឹកបង្ហៀរអាចម៍ជ្រូកហូរចូលមកលើដងផ្លូវជាតិ ជះក្លិនស្អុយដល់មហាជន ដែលកំពុងតែធ្វើដំណើរឆ្លងកាត់នៅទីនោះមិនដែលឃើញមានមន្ត្រីជំនាញឬមន្ត្រីបរិស្ថាននៅជុំវិញទីនោះ ចុះត្រួតពិនិត្យឬមើលសកម្មភាពកម្មករបាញ់ទឹកអាចម៍ជ្រូកបង្ហៀរមកលើផ្លូវជាតិនោះឡើយនេះ ។

បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានប្រាប់អ្នកយកព័ត៌មានយើងថា កន្លែងស្តុបជ្រូកនោះស្ថិតនៅក្នុងភូមិផ្អុង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ក្រោយពីបានឮសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថាមានក្លិនស្អុយនឹងបង្ហៀរអាចម៍ជ្រូកមកលើដងផ្លូវជាតិនោះ ក្រុមការងារយើងក៌បានចុះទៅថតផ្តិតពីសកម្មភាពជាក់ស្តែងក៏ឃើញមានសន្តិសុខ​យាមកាមនៅទីនោះបានប្រតិកម្មមកលើអ្នកសាព័ត៌មានយើងដែលបានថតលើដងផ្លូវសារណ:និងក្រុមការយើងថតពីទង្វើរបស់ក្រុមហ៊ុន មង្គល ឋាន:ដែលបង្ហៀទឹកអាចម៍ជ្រូកចូលមកលើដងផ្លូវជាតិនៅចំណុចភូមិខាងលើ ។

បន្ទាប់ពីប្រតិកម្មពីសន្តិខុសយាមកាមនៅទីនោះរួចមកមួយសន្ទុះក្រោយ ក៏ឃើញលេចមុខលោក វរ:សេនីយ៍ត្រី មង្គល ឋាន: បើករថយន្តចូលកន្លែងស្តុបជ្រូកនៅទីនោះ ដែលលោកជាម្ចាស់អាជីវកម្ម របស់ ក្រុមហ៊ុន មង្គលឋាន:។

ជុំវិញករណីខាងលើក្រុមការងារយើងពុំទាន់អាចសុំការបកស្រាយពីម្ចាស់ក្រុមហ៊ុនបាននោះទេព្រោះគ្មានលេខទូរស័ព្ទទំនាក់ទំនងទោះជាយ៉ាងណាក្រុមការងារប្រភពនៃព័ត៌មានយើងរង់ចាំធ្វើការបកស្រាយរាល់ពេលម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលនៃគណៈអភិបាលខេត្ត និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញទៅទស្សន:កិច្ចនៅស្រុកបុរីអូរស្វាយសែនជ័យ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ជិះម៉ូតូបុកគល់ស្ពានស្លាប់ ទាំងមានស្រាបៀរជាប់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់លើស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
119 នាក់
ម្សិលមិញ :
164 នាក់
សប្តាហ៍នេះ :
1281 នាក់
ខែនេះ :
7516 នាក់
3 ខែនេះ :
23200 នាក់
សរុប :
40032 នាក់