ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា ធ្វើឲ្យម៉ូតូ២គ្រឿងរងការខូចខាត និងមនុស្សម្នាក់ស្លាប់ ៣អ្នកទៀតរងរបួសធ្ងន់ ឯរថយន្តម៉ាកfordមានស្លាកលេខកន្ទុយ ២៧ រត់គេចខ្លួនបាត់
Sun,13 September 2020 (Time 01:45 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 28នាក់)

ខេត្តក្រចេះ :រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា រថយន្តមួយម៉ាកហ្វូត ដែលមានស្លាកលេខកន្ទុយ២៧ ត្រូវបានរត់គេចខ្លួនបាត់ ក្រោយបើកបុកជនរងគ្រោះបន្ត បណ្តាលឪ្យស្លាប់នៅនិងកន្លែង រួចបន្តសំដៅមកខាងទីរួមខេត្តស្ទឹងត្រែង បន្សល់តែរថយន្តពីរគ្រឿង និងម៉ូតូរងគ្រោះពីគ្រឿង នៅនឹងកន្លែងកើតហេតុ ចំណែក៣នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តក្រចេះភ្លាមៗ។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៧,១០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខវត្តស្រែស្បូវ ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា: រថយន្តនិងម៉ូតូបើកស្របទិសគ្នាសំដៅពីត្បូងទៅជើង ចេញពីទីរួមខេត្តក្រចេះឆ្ពោះមកខេត្តស្ទឹងត្រែង ដោយម៉ូតូ ២គ្រឿងជិះគ្នា២អ្នក ចេញពីវត្តស្រែស្បូវ ក៏ត្រូវបានរថយន្តសំាយ៉ុង គេចម៉ូតូមិនផុតក៏ប៉ះនឹងដៃម៉ូតូ ធ្វើឲ្យម៉ូតូទាំងពីរនោះប៉ះទង្គិចគ្នាដួលទៅនឹងលើផ្លូវជាតិ ចំណែកអ្នកជិះម៉ូតូ ក៏បានស្ទុះក្រោកឡើង តែមិនទាន់រួចផង ក៍ត្រូវបានរថយន្តម៉ាក fordមកពីរក្រោយ មិនបានមើលក៏ជាន់ជនរងគ្រោះពីលើ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលមានភិនភាគ សំគាល់កន្ទុយស្លាកលេខ២៧ រត់សំដៅមកស្ទឹងត្រែង ដោយមិនបានឈប់មើលនោះឡើយ ត្រូវដឹងថាខ្លួនបង្កឲ្យមនុស្សស្លាប់នៅលើផ្លូវជាតិលេខ ៧ហើយនោះ។ភ្លាមៗនោះសមត្ថកិច្ចក៏មកដល់កន្លែងកើតហេតុតែម្តង។

បើតាមសមត្ថកិច្ចឪ្យដឹងនៅកន្លែងកើតហេតុបានបញ្ជាក់ថា: រថយន្ដ៣គ្រឿងបើកពីត្បូងទៅជើងស្របទិសគ្នា ជាមួយនិងម៉ូតូ២គ្រឿង បើកចេញពីរវត្តស្រែស្បូវ ស្របទិសគ្នានិងរថយន្តបត់ឡើងមកជើងដូចគ្នា ធ្វើឪ្យរថយន្តសាំយ៉ុងពណ៍សរ ពាក់ស្លាកលេខភ្នំពេញ:2Z.2061 គេចមិនផុតបានគៀនិងដៃម៉ូតូបើកបរ២ទន្ទឹមគ្នា បានប:និងដៃម៉ូតូមួយទៀតក៏ដួលតែម្តង។
ចំណែករថយន្តលុចស៉ីសRX300.ពណ៍កាំម៉ៃ ពាក់ស្លាកលេខភ្នំពេញ:2AQ.5928 មកបុកនិងរថយន្តសាំងយ៉ុងបន្តទៀត ចំណែករថយន្តម៉ាកហ្វតមិនស្គាល់ស្លាកលេខច្បាស់ គ្រាន់តែដឹងតែថាមានស្លាកលេខកន្ទុយលេខ២៧តែប៉ុណ្ណោះ មកក្រោយគេស្របពេលអ្នករបួស ងើបមិនរួចក៍មកជាន់ពីលើជនរងគ្រោះបណ្តាលឪ្យស្លាប់នៅនិងកន្លែងកើតហេតុតែម្តង ហើយក៍បើកបន្តទៅមុខមិនបានឈប់ឡើយ ឆ្ពោះទៅទិសខាងជើងសំដៅទៅខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបញ្ចាក់ថាជនរងគ្រោះដែលស្លាប់នោះមានឈ្មោះស៉ី ណេត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិដំណាក់សសរ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ ចំណែក៣អ្នកទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរខេត្តភ្លាមៗ។ ចំណែករថយន្តបង្កនិងម៉ូតូរងគ្រោះ សមត្ថកិច្ចយកមករក្សាទុករងចាំដោះស្រាយនៅពេលក្រោយ។ សមត្ថកិច្ចនិងបន្តសហការជាមួយកម្លាំងសមត្ថកិច្ច ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង នៅជាប់និងខេត្តក្រចេះ ដើម្បីរករថយន្តដែលមានស្លាកលេខ ដូចមានភិនភាគខាងលើ ដែលបង្កឲ្យមនុស្សស្លាប់នោះ នាំមកដោះស្រាយតាមផ្លូវច្បាប់។

ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ជិះម៉ូតូបុកគល់ស្ពានស្លាប់ ទាំងមានស្រាបៀរជាប់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់លើស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសេរីទំនើបបើកបរដោយស្ត្រីវ័យជាង៤០ឆ្នាំ បានប្រលះជាមួយអ្នកជីះម៉ូតូបណ្តាលឪ្យស្លាប់ភ្លាមៗនៅនិងកន្លែង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
46 នាក់
ម្សិលមិញ :
164 នាក់
សប្តាហ៍នេះ :
1208 នាក់
ខែនេះ :
7443 នាក់
3 ខែនេះ :
23127 នាក់
សរុប :
39959 នាក់