ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បើកកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ឆមាសទី១ និង លើកទិសដៅការងារ សម្រាប់ឆមាស ទី ២
Thu,06 August 2020 (Time 03:56 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 53នាក់)

ខេត្តស្ទឹងត្រែង: នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក្នុងសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មានរៀបចំកិច្ចប្រជុំ​ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទ ឆមាសទី ១ និង លើកទិសដៅការងារ សម្រាប់ឆមាស ទី ២ ក្រោមអធិបតីភាព លោកដួង ពៅ អអភិបាលរងខេត្ត និងលោកព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ត្រីបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជនបទក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារបច្ចេកទេស និងអង្គការដៃគូអភិវឌ្ឍន៍នានាក្នុងខេត្ត និង មន្ទីរអង្គភាព ដែលពាក់ព័ន្ធជាច្រើនរូប ។

មានប្រសាសន៍ស្វាគមន៍ក្នុងកិច្ចប្រជុំនេះ លោកព្រំ ចាន់ថា បានបញ្ចាក់ពីគោលបំណងនៃការរៀបចំកិច្ចប្រជុំគឺដើម្បីលើកកម្ពស់ការងារទឹកស្អាត និងអនាម័យ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗដែលបណ្ដាលមកពីកង្វះអនាម័យ។ ពិសេសត្រួតពិនិត្យលើសកម្មភាពក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ព្រមជាមួយគ្នានេះដែលពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាត លើកកម្ពស់អនាម័យជនបទ ៦ ខែ សម្រាប់ឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារ សម្រាប់ឆមាសទី២ និងកៀរគរការចូលរួមរបស់អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនក្នុងការបង្ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-19។​

លោក បានបន្តថា. កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបាន និងកំពុងអនុវត្តសកម្មភាពទាក់ទង នឹងវិស័យផ្គត់ផ្គង់ទឹកតាមទីជនបទ និងអនាម័យជួបពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ និងបានបង្ហាញនូវវឌ្ឍនភាពនៃលទ្ធផលការងាររបស់ខ្លួនដែលបានអនុវត្តកន្លងមក ។

មានប្រសាសន៍ ក្នុងកិច្ចប្រជុំនេះដែរ លោកដួង ពៅ អភិបាលរងខេត្ត បានសំដែងនូវការកោតសរសើរចំពោះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីរពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ ដែលបានសហការគ្នារៀបចំកិច្ចប្រជុំនេះឡើងឆ្លុះបញ្ចាំងពីការអនុវត្តការងារផ្គត់ផ្គង់ទឹក និង ការលើកកម្ពស់អនាម័យជនបទឲ្យស្របតាមផែនការប្រចាំឆ្នាំ និងសកម្មភាពថ្នាក់ខេត្ត ( PAP ) យ៉ាងល្អប្រសើរ នឹងមានសារៈសំខាន់សម្រាប់ខេត្តស្ទឹងត្រែង នាពេលនេះ ។

ក្នុងនោះដែរលោកដួង ពៅ គូសបញ្ជាក់បន្ថែមថា. កិច្ចប្រជុំនេះគឺបានបង្ហាញអំពីវឌ្ឍនភាពការងារដែលក្រុមការងារទាំងអស់បានខិតខំប្រឹងប្រែង អនុវត្តន៍ក្នុងរយះពេល ៦ខែ កន្លងមកនេះ និងបានធ្វើកិច្ចសហការយ៉ាងល្អរវាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអាជ្ញាធរដែនដី ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ដើម្បីចូលរួមសម្រេចឲ្យបាននូវយុទ្ធសាស្ត្រជាតិ ស្តីពីការងារផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ។ កិច្ចប្រជុំនេះដែលជាសូចនាករមួយ ដ៏សំខាន់ក្នុងការវាស់វែងប្រសិទ្ធិភាព និងភាពជោគជ័យនៃការអនុវត្តការងារដែលមានក្នុងផែនការសកម្មភាពជាតិ (២០១១_២០២៥ ) ធ្វើយ៉ាងណាឲ្យសម្រេចបាន ៩០% នៅឆ្នាំ ២០២៣ និង ១០០ %នៅឆ្នាំ ២០២៥ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទនេះ ។

ជាចុងក្រោយលោកអភិបាលនៃគណ:អភិបាលរងខេត្ត បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស ផ្គត់ផ្គង់ទឹក និងការលើកកម្ពស់អនាម័យជនបទ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូរ ដែលបានខិតខំអនុវត្តការងារមួយនេះ ឲ្យទទួលបាននូវលទ្ធផលល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់ចេញឲ្យអនុវត្តន៍ ស្របតាមពាក្យស្លោក រស់នៅស្អាត ហូបស្អាត និង ផឹកស្អាត ដើម្បីសុខភាព៕
ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលនៃគណៈអភិបាលខេត្ត និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញទៅទស្សន:កិច្ចនៅស្រុកបុរីអូរស្វាយសែនជ័យ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ជិះម៉ូតូបុកគល់ស្ពានស្លាប់ ទាំងមានស្រាបៀរជាប់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់លើស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
91 នាក់
ម្សិលមិញ :
164 នាក់
សប្តាហ៍នេះ :
1253 នាក់
ខែនេះ :
7488 នាក់
3 ខែនេះ :
23172 នាក់
សរុប :
40004 នាក់