ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ថៃចាប់បារីគេចពន្ធដែលនាំចេញពីកម្ពុជាក្នុងតម្លៃប្រមាណ ជាង១២លានបាត
Thu,06 August 2020 (Time 03:54 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 62នាក់)

ប្រទេសថៃ ៖ បារីជាច្រើនយីហោដែលសរុបជិត៣មុឺនកញ្ចប់ត្រូវបានកម្លាំងជំនាញថៃសហការជាមួយក្រុមតម្រួតតាមស្រាវជ្រាវនិងឈានដល់ការក្រសោបបានទាំងស្រុងនៅក្នុងខេត្តឈុនបុរីបន្ទាប់ពីមានជនជាតិថៃម្នាក់បានលបដឹកជញ្ជូនបារីទាំងនេះចេញពីច្រករបៀងនៃព្រំដែនខេត្តស្រះកែវ ។
យោងតាមការផ្សាយរបស់គេហទំព័រថៃមួយចំនួនបានបញ្ជាក់ថាកាលពីល្ងាចថ្ងៃទី៤ខែសីហាឆ្នាំ ២០២០
កម្លាំងគយថៃបានសហការជាមួយកម្លាំងតម្រួតថៃចេញប្រតិបត្តិការទៅកាន់ចំណុចភូមិ៤ឃុំណងព្រឺស្រុកបាងឡៈមុងខេត្តឈុនបុរីប្រទេសថៃបន្ទាប់ពីទទួលបាននូវសេចក្តីរាយការណ៍មួយស្តីពីការនាំបារីគេចពន្ធចូលមកកាន់តំបន់ខាងលើនេះ។គួរបញ្ជក់ថានៅមុនកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចជំនាញថៃបានទទួលនូវព័ត៌មានថាមានជនសង្សួ័យម្នាក់បាននិងកំពុងជញ្ជូនបារីឆ្លងដែនចេញពីកម្ពុជាចូលទៅក្នុងទឹកដីថៃដែលជាបារីគេចពន្ធហើយដឹកតាម
រថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព៌ណសពាក់ស្លាកលេខស្រះកែវ៧៧៦៤ដោយមានគ្របបិទបាំងពីលើនូវខោអាវជជុះចាស់ៗផងដែរហើយបានដឹកយកមកលាក់ទុកក្នុងផ្ទះជួលមួយកន្លែងក្នុងខេត្តឈុនបុរី។នៅក្នុងកិច្ចប្រតិបត្តិការឆែកឆេរផ្ទះជួលខាងលើសមត្ថកិច្ចបានរកឃើញបារីគេចពន្ធច្រើនយីហោសរុបមានចំនួន ២៥ ៥០០កញ្ចប់ដែលអាចមានតម្លៃប្រមាណ១២ ០៨០ ៧៣០ បាត (ជាង១២លានបាត ) ដែលជនសង្ស័យមានឈ្មោះផៅ វង់វៀនជាជនជាតិថៃ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញបញ្ជូន
តាមនីតិវិធីដោយឡែកទំនិញទាំងនេះនឹងត្រូវធ្វើការផាកពិន័យតាមផ្លូវច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលនៃគណៈអភិបាលខេត្ត និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញទៅទស្សន:កិច្ចនៅស្រុកបុរីអូរស្វាយសែនជ័យ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ជិះម៉ូតូបុកគល់ស្ពានស្លាប់ ទាំងមានស្រាបៀរជាប់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់លើស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
120 នាក់
ម្សិលមិញ :
164 នាក់
សប្តាហ៍នេះ :
1282 នាក់
ខែនេះ :
7517 នាក់
3 ខែនេះ :
23201 នាក់
សរុប :
40033 នាក់