ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរឃុំស្រុក និងកម្លាំងជំនាញចុះបង្ក្រាបរោងសិប្បកម្មខុសច្បាប់ ចំនួនពីទីតាំងផ្សេងគ្នា
Thu,06 August 2020 (Time 02:39 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 54នាក់)

ខេត្តស្ទឹងត្រែង: នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកម្លាំងចុះបង្ក្រាបរោងសិប្បកម្មធំៗ ពីទីតាំងខុសគ្នា ថ្ងៃខែតែមួយ ដោយសហការជាមួយអាជ្ញាធរឃុំស្រុក ដោយមានការដឹកនាំផ្ទាល់លោកវង្ស សុវ៉ាត ព្រះរាជអាជ្ញារងអយ្យការសាលាដំបូងខេត្ត រូបអូសសម្ភារៈកែឆ្នៃឈើមួយចំនួន រួមនឹងឈើច្រើនយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើ ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី 5 ខែសីហា ឆ្នាំ 2020 ទីតាំងទី 1 ស្ថិតនៅក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ទីតាំងទី 2 ស្ថិតក្នុងឃុំស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង។

បើតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ក្នុងការចុះបង្ក្រាបបទល្មើស មានរោងសិប្បកម្មកែច្នៃឈើខុសច្បាប់ លួចលាក់ធ្វើដោយគ្មានការអនុញ្ញាតពីមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ឬក៏អាជ្ញាធរមូលដ្ឋានឡើយ នេះជាលក្ខណៈធ្វើអាជីវកម្ម ដឹកជញ្ជូននាំចេញទៅក្រៅខេត្ត ហើយរោងសិប្បកម្មនេះមានទ្រង់ទ្រាយធំទៀត ទើបសមត្ថកិច្ចធ្វើការបង្ក្រាប និងរឹបអូស យកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ និងរដ្ឋបាលព្រៃឈើស្រុកសេសាន ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ដោយមានការដឹកនាំបញ្ជាផ្ទាល់ ពីរលោកវង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ទើបធ្វើការឹបអូសនៅវត្ថុតាងមួយចំនួន ដូចជាតាបឈូសឈើម៉ាស៊ីនភ្លើងបម្រើឲ្យបទល្មើស ផ្លែរណាម៉ូទ័រជ្រៀកឈើ និងម៉ូទ័រសម្រាប់កែច្នៃឈើជាច្រើន រួមទាំងឈើច្រើនសន្លឹក ច្រើនម៉ែត្រគូបផងដែរ។

បើតាមការឲ្យដឹងពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត លោកសុខ ស៊ីដា បានឲ្យដឹងនៅថ្ងៃទី៦ នេះថា ក្នុងការចុះបង្ក្រាបរោងសិប្បកម្មពីទីតាំងខាងលើ ធ្វើឡើងដោយកម្លាំងនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងមន្ត្រីរដ្ឋបាលព្រៃឈើ ដឹកនាំដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោកវង្ស សាវ៉ាត បានចំនួន 2ទីតាំងផ្សេងគ្នា ទី1ក្នុងឃុំកំពង់ចាម ស្រុកថាឡាបរិវ៉ាត់ ទី 2 ក្នុងឃុំស្រែគរថ្មី ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោកបញ្ជាក់ថា:បច្ចុប្បន្នឈើដែលរឹបអូសបាន ខាងស្រុកថាឡាបរិវ៉ាតត្រូវបាន ដឹកជញ្ជូនមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុក រួមទាំងសម្ភារៈកែច្នៃដូចជាម៉ាស៊ីនតាប ម៉ូទ័រសម្រាប់កែច្នៃ ចំណែកខាងឃុំស្រែគរ ស្រុកសេសាន នៅមិនទាន់ធ្វើការដឹកជញ្ជូនមកដល់គោលដៅនៅឡើយ ព្រោះមកដល់ពេលនេះ លោកនៅមិនទាន់បានទទួលរបាយការណ៍ ឬព័ត៌មានបន្ថែមក្នុងការដឹកជញ្ជូនសម្ភារៈនិងវត្ថុតាង ដល់ណានោះទេ រួមទាំងរបាយការណ៍ និងចំនួនម៉ែត្រគូបនៅឡើយ។

ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលនៃគណៈអភិបាលខេត្ត និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញទៅទស្សន:កិច្ចនៅស្រុកបុរីអូរស្វាយសែនជ័យ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ជិះម៉ូតូបុកគល់ស្ពានស្លាប់ ទាំងមានស្រាបៀរជាប់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់លើស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
102 នាក់
ម្សិលមិញ :
164 នាក់
សប្តាហ៍នេះ :
1264 នាក់
ខែនេះ :
7499 នាក់
3 ខែនេះ :
23183 នាក់
សរុប :
40015 នាក់