ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ព្រៃឈើដែលការពារដោយមន្ត្រីឧទ្យានុរក្សកំពង់រងការកាប់បំផ្លាញនិងដឹកជញ្ជូនតាមផ្លូវទឹកពីឈ្មួញមួយក្រុម អាជ្ញាធរមានសមត្ថកិច្ចគួរតែមានវិធានការរៀរាំង
Wed,05 August 2020 (Time 03:57 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 54នាក់)

(ខេត្តស្ទឹងត្រែង):ស្រុកសៀងបូក
សេចក្តីរាយការណ៍មួយបានឲ្យដឹងថា នៅឃុំកាំងចាមស្រុកសៀមបូក ខេត្តស្ទឹងត្រែង សព្វថ្ងៃនេះមានឈ្មួញឈើមួយក្រុមដែលល្បីឈ្មោះបោះសំលេងមកពីខេត្តក្រចេះ កំពុងដាក់លុយទៅអោយបុគ្កលមន្ត្រីខិលខូច(មន្ត្រីគ្រាប់ល្ពៅ) នៅក្នុងឃុំកាំងចាម បំផុសអោយប្រជាពលរដ្ឋចូលព្រៃកាប់ឈើដឹកយកមកលក់អោយក្រុមខ្លួន ហើយក្រុមឈ្មួញបានដឹកឈើទាំងនោះតាមទូកព្យាង្គនាំចុះទៅកាន់ខេត្តក្រចេះ ជាក់ស្តែង នៅម៉ោងប្រមាណជា ១២យប់ ថ្ងៃទី៣,ខែសីហាឆ្នាំ២០២០ ឈើប្រមាណ៧ម៉ែត្រគូបត្រីគុណ ត្រូវបានគេដឹកចេញពីព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នាំយកមកចាក់គរនៅមាត់អូររនាម មុខផ្ទះអ្នកគ្រូហុន ស្ថិតក្នុងភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ហើយក្រុមឈ្មួញបានចងព្យាង្គឈើ ដឹកជញ្ជូនតាមទូក ចុះទៅកាន់ខេត្តក្រចេះ ដោយគ្មានការភិតភ័យពីទង្វើល្មើសច្បាប់ចំពោះមន្ត្រីជំនាញសមត្ថកិច្ចបង្ក្រាបឡើយ។សកម្មភាពកាប់ និងដឹកជញ្ជូនឈើចេញពីព្រៃឡង់កំពុងកើតមានជារៀងរាល់ថ្ងៃនេះបើតាមប្រធានសហគមន៍ការពារព្រៃឡង់បៃតងបានថ្លែងអោយដឹង ដោយដឹកជញ្ជូនតាមគោយន្តកន្ត្រៃ ឆ្លងកាត់តាមមុខស្នាក់ការបរិស្ថាននិងប៉ុស្តិ៍នគរបាលរដ្ឋបាលកាំងចាម ហើយមន្ត្រីដែលមានតួនាទីបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងមូលដ្ឋាន អាចនឹងទទួលបានលាភពីក្រុមដឹកឈើទាំងនោះ ទើបគ្មានការបង្ក្រាបទាល់តែសោះ ។លោកប្រធានសមហគន៍បានបញ្ជាក់ថា អ្នករត់ការទូកព្យាង្គឈើចេញពីឃុំកាំងចាម ស្រុកសៀមបូក ឆ្ពោះទៅកាន់ខេត្តក្រចេះ គឺត្រូវគេស្គាល់ ឈ្មោះ ដន ។ លោកបញ្ជាក់ទៀតថា បើអាជ្ញាធរមានសមត្ថកិច្ចស្រុកសៀមបូក មិនប្រញាប់ចាត់វិធានការបង្ក្រាបនោះទេ នោះព្រៃឈើដែលនៅសេសសល់ចុងក្រោយនេះនឹងការវិនាសជាក់ជាមិនខានឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ជិះម៉ូតូបុកគល់ស្ពានស្លាប់ ទាំងមានស្រាបៀរជាប់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់លើស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តសេរីទំនើបបើកបរដោយស្ត្រីវ័យជាង៤០ឆ្នាំ បានប្រលះជាមួយអ្នកជីះម៉ូតូបណ្តាលឪ្យស្លាប់ភ្លាមៗនៅនិងកន្លែង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
47 នាក់
ម្សិលមិញ :
164 នាក់
សប្តាហ៍នេះ :
1209 នាក់
ខែនេះ :
7444 នាក់
3 ខែនេះ :
23128 នាក់
សរុប :
39960 នាក់