ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត ​ Li Ailan ប្រធានអង្គការសុខភាពពិភពលោក ចុះសួរសុខទុក្ខអ្នកជម្ងឺក្នុងមន្ទីរពេទ្យខេត្ត និងពិនិត្យមើលកន្លែងចត្តាឡីស័ក
Mon,31 August 2020 (Time 02:54 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 36នាក់)

ខេត្តស្ទឹងត្រែង: នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ម្សិលមិញ នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត ​ Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំនៅប្រទេសកម្ពុជាអមដំណើដោយលោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាល និងអនុប្រធានមន្ទីរសុខាភិបាល លោកប្រធានមន្ទីរពេទ្យខេត្ត ព្រមទាំងមន្រ្តីសុខាភិបាល បានចុះសួរសុខទុក្ខអ្នកជម្ងឺក្នុងមន្ទីរពេទ្យខេត្ត និងចុះត្រួតពិនិត្យមើលចត្តាឡីស័កកំរិត១ និងចត្តាឡីស័កកំរិត២ ហើយនៅថ្ងៃទី៣១ ខែសីហានេះ លោកជំទាវបានអញ្ចើញបន្តទៅត្រួតពិនិត្យមើលកន្លែងចត្តាឡីស័ក នៅច្រកព្រំដែនកម្ពុជាឡាវ ត្រពាំងគ្រៀល នៅក្នុងស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

ការចុះត្រួតពិនិត្យមើលចត្តាឡីស័ក គឺធ្វើឡើងក្នុងគោលបំណង់ ដើម្បីពិនិត្យមើលពីស្ថានភាពជាក់ស្តែង និង វិធានការគ្រប់គ្រង ក្នុងការឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ-១៩ ជាសកល ។

ក្នុងឱកាសលោកជំទាវវេជ្ជបណ្ឌិត ឱ​ វណ្ណឌីន​ ចុះសួរសុខទុក្ខអ្នកជម្ងឺក្នុងមន្ទីរពេទ្យខេត្ត លោកជំទាវបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវ វិរុសកូវីដ-១៩ ដែលកំពុងកើតមាន ជាសាកល ជាពិសេសអំឡុងដែលប្រទេសកម្ពុជាយើង កំពុងតែរងគ្រោះ នូវជំងឺនេះដែលនោះ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ ជំរុញដល់មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យខេត្ត ឲ្យបន្តការយកចិត្តទុក ក្នុងការបន្តផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ តាមមូលដ្ឋាន ពិសេសប្រជាពលរដ្ឋតែទើបនឹងមកពីប្រទេសខាងក្រៅ ត្រូវធ្វើចត្តាឡីស័ក ដល់ពួកគាត់ ដើម្បីធានា ថាពួកគាត់ មិនឆ្លងដល់ គ្រួសារ អ្នកស្និទ្ធស្នាល និង បងប្អូនក្នុងសហគមន៍ របស់ពួកគាត់ ផងដែរ៕ ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលនៃគណៈអភិបាលខេត្ត និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញទៅទស្សន:កិច្ចនៅស្រុកបុរីអូរស្វាយសែនជ័យ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ជិះម៉ូតូបុកគល់ស្ពានស្លាប់ ទាំងមានស្រាបៀរជាប់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់លើស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
103 នាក់
ម្សិលមិញ :
164 នាក់
សប្តាហ៍នេះ :
1265 នាក់
ខែនេះ :
7500 នាក់
3 ខែនេះ :
23184 នាក់
សរុប :
40016 នាក់