ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
រថយន្តនីសាន់ណាវ៉ារ៉ាត្រូវបានឆេះសល់តែតួរដែក ក្រោយមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចពន្លត់អគ្គីភ័យ
Mon,31 August 2020 (Time 02:51 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 34នាក់)

ខេត្តមណ្ឌលគិរី: ថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២០ នៅវេលាម៉ោង​ ១១និង៣៥​ នាទី​ នៅ​ចំនុច​ផ្លូវ៧៦​ ចន្លោះគីឡូម៉ែត្រលេខ ១៣៣ និង១៣៤ ស្ថិតនៅភូមិពូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី​។ មានករណីអគ្គិភ័យឆេះរថយន្តចំនួន​ ០១​គ្រឿង​ ម៉ាកនីសាន់ណាវ៉ារ៉ាពីគិបកន្លះ ដោយឆ្លងចរន្តអគ្គិសនីចេញពីក្បាលអាគុយ ធ្វើឪ្យឆេះយ៉ាងសន្ធោសន្ធៅ ក្រោយកម្លាំងជំនាញការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័័យខេត្ត បានចេញរថយន្តចំនួន០២​ គ្រឿង កម្លាំងអធិការដ្ឋាននគបាលក្រុងសែនមនោរម្យ និងកម្លាំងប៉ុស្ថិ៍រមនា បានសហការជួយបាញ់ពន្លត់អស់ទឹកចំនួន​ ០២​ ឡាន​ បានរលត់ដោយជោគជ័យ ចំណែករថយន្តរងការឆេះអស់ទាំងស្រុង។

នេះបើតាមសមត្ថកិច្ចបញ្ចាក់ថាមូលហេតុ:​ រថយន្តឆ្លងភ្លើងចេញពីក្បាលអាគុយ​ បណ្តាលអោយឆេះតែម្តង។ ចំណែកអ្នកបើករថយន្តឈ្មោះ ថុង ថា ភេទ​ ប្រុស​ អាយុ​ ៣៤​ ឆ្នាំជនជាតិ​ ខ្មែរ មុខរបរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រថយន្តម៉ាកនីសាន់ណាវ៉ារ៉ា ពណ៍សំបកឪឡឹក ស្លាកលេខភ្នំពេញ​ AD 9519 ម្ចាស់ពុំមានរងរបួសទេ ហើយរថយន្តនោះមានដឹកម្រេចប្រហែលមួយតោនកន្លះ ឃើញហេតុការណ៍ដូច្នេះ ម្ចាស់បានស្ទុះរើទម្លាក់ចេញពីរថយន្តទាន់ រួមនិងកម្លាំងសមត្ថកិច្ចជួយទាញម្រេចចេញពុំបានឆេះនោះទេ ។

បច្ចុប្បន្នរថយន្តនោះកម្លាំងសមត្ថកិច្ចជំនាញ បានប្រាប់អោយម្ចាស់រករថយន្តស្ទូចចេញ ពីកន្លែងកើតហេតុខាងលើដើម្បីជៀសវាងគកស្ទះចរាចរណ៍ រំខានដល់អ្នកធ្វើដំណើរ។ ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោកអភិបាលនៃគណៈអភិបាលខេត្ត និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញទៅទស្សន:កិច្ចនៅស្រុកបុរីអូរស្វាយសែនជ័យ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ កម្ពុជាមិនចង់ឃើញការគម្រាមកំហែងដោយសារគ្រាប់បែកចង្កោមនោះទេ ទោះបីកម្ពុជាមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះក៏ដោយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់ជិះម៉ូតូបុកគល់ស្ពានស្លាប់ ទាំងមានស្រាបៀរជាប់ខ្លួន (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ស្ត្រីម្នាក់ជាអាជីវករលក់ដូរ នៅប្រទេសថៃត្រូវគំនរភួយរលំសង្កត់លើស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលនៃគណអភិបាលខេត្តរតនគិរី បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
108 នាក់
ម្សិលមិញ :
164 នាក់
សប្តាហ៍នេះ :
1270 នាក់
ខែនេះ :
7505 នាក់
3 ខែនេះ :
23189 នាក់
សរុប :
40021 នាក់