ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
កម្មករក្រុមហ៊ុនចិញ្ចឹមសត្វស្វាម្នាក់ស្លាប់ក្រោយទៅសម្រាកព្យាបាលជំងឺនៅពេទ្យឯកជនមួយកន្លែង
Thu,30 July 2020 (Time 04:27 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 20នាក់)

ខេត្តកំពង់ធំ,ស្រកកំពង់ស្វាយ
តាមរបាយការណ៍របស់កម្លាំងនគរបាលស្នងការរដ្ឋានខេត្តកំពង់ធំបានឲ្យសារព័ត៌មានដឹងថានៅថ្ងៃទី ២៨ ខែកក្កដាឆ្នាំ២០២០វេលាម៉ោង ២៣,៤០ នាទីមានករណីបុរសជាកម្មករម្នាក់បានស្លាប់ខណៈពេលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែងដែលមាន ឈ្មោះថា: ច្រឹប សុភី (ហៅឈុច) ភេទប្រុស ជនជាតិខ្មែរ មុខរបរ: ពេទ្យឯកជនមានច្បាប់ អនុញ្ញាត នៅភូមិសំពៅមាស ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបន្តឲ្យដឹងថាសពជនរងគ្រោះ ឈ្មោះ ឈួន ឈួត ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនចិញ្ចឹមស្វានៅភូមិស្លែងខ្ពស់ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ប្រពន្ធជនរងគ្រោះបានឆ្លើយបំភ្លឺថា ៖ រាល់ថ្ងៃជនរងគ្រោះគាត់ទៅធ្វើការនៅក្រុមហ៊ុនចិញ្ចឹមស្វាភូមិព្រៃព្រាល (ខ) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាធម្មតា លុះដល់ថ្ងៃទី ២៨ ,ខែកក្កដា,ឆ្នាំ២០២០ ជនរងគ្រោះថាឈឺដៃឈឺជើង ទៅធ្វើការមិនកើតទេ ហើយបានទៅឲ្យពេទ្យពិនិត្យនៅភូមិសានគរ ក្រោយពីពិនិត្យរួចមក ពេទ្យថាជម្ងឺគ្រុនឈិ ពេលនោះពេទ្យបានដាក់សេរ៉ូមឲ្យនៅកន្លែងពេទ្យតែម្ដងរហូតដល់វេលាម៉ោងប្រហែល ២០:០០ នាទី អស់សេរ៉ូម០៣ កំប្លោក ក៏ចាប់ផ្តើមរៀបចំដាក់សេរ៉ូមបន្តទៀត មុនដាក់បានឲ្យថ្នាំគ្រាប់លេបសិន រួចដាក់សេរ៉ូមបន្តរហូត ដល់ម៉ោង ២៣:៤០ នាទី ជនរងគ្រោះក៏បានស្លាប់ ដោយដៃនៅកំពុងជាប់សេរ៉ូមតែម្តង ។កម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីកន្លែងកើតហេតុបានចុះទៅពិនិត្យដោយជំនាញពេទ្យធ្វើកោសល្យវិច័យសាកសព។បន្ទាប់ពីបានពិនិត្យនិងធ្វើកោសល្យវិច័យរួចសមត្ថកិច្ចជំនាញយើងបានធ្វើការសន្និដ្ឋានជាបឋមថា៖ ការស្លាប់នៃជនរងគ្រោះគឺអាចបណ្ដាលមកពីប្រតិកម្មថ្នាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរឃុំស្រុក និងកម្លាំងជំនាញចុះបង្ក្រាបរោងសិប្បកម្មខុសច្បាប់ ចំនួនពីទីតាំងផ្សេងគ្នា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បើកកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ឆមាសទី១ និង លើកទិសដៅការងារ សម្រាប់ឆមាស ទី ២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃចាប់បារីគេចពន្ធដែលនាំចេញពីកម្ពុជាក្នុងតម្លៃប្រមាណ ជាង១២លានបាត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើខុសច្បាប់បណ្តែតតាមទឹកជិត១០ក្បូនត្រូវបានសមត្ថកិច្ចបង្រ្កាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃឈើដែលការពារដោយមន្ត្រីឧទ្យានុរក្សកំពង់រងការកាប់បំផ្លាញនិងដឹកជញ្ជូនតាមផ្លូវទឹកពីឈ្មួញមួយក្រុម អាជ្ញាធរមានសមត្ថកិច្ចគួរតែមានវិធានការរៀរាំង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21 នាក់
ម្សិលមិញ :
350 នាក់
សប្តាហ៍នេះ :
1563 នាក់
ខែនេះ :
7255 នាក់
3 ខែនេះ :
13048 នាក់
សរុប :
24993 នាក់