ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
លោក ម៉េង មុន្នីរក្ស និងមន្រ្តីសង្កាត់ជលផលក្រុងប៉ោយប៉ែត ប្រើប្រាស់តួរនាទី ស្ថាប័ន អង្គភាពរបស់រដ្ឋធ្វើជាអាជីវកម្ម..!!
Thu,30 July 2020 (Time 04:18 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 15នាក់)

(ខេត្តបន្ទាយមានជ័យ):សេចក្តីរាយការណ៍ពីកម្មករធ្វើការងារនៅកន្លែងស្តង់ត្រីនៅក្នុងប៉ោយប៉ែតប្រាប់ថា មន្រ្តីសង្កាត់ជលផលបានដើរប្រមូលលុយ ពីក្រុមនាំត្រីក្លាស់សេ អន់សាច់ បាត់បង់គុណភាព ពីប្រទេសថៃ ដោយនាំចូលតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតតាមរថយន្ត ដោយឈ្មួញត្រីទាំងនោះបានយកមកចែកចាយតាមទីផ្សារនានាក្នុងប្រទេសកម្ពុជា ។

ប្រពភពីក្រុមឈ្មួញ ដែលបាននាំត្រីមកពីបណ្តាខេត្តនានា ចូលមកក្រុងប៉ោយប៉ែត ហើយបានបែងចែកទៅតាមកន្លែងស្តង់ត្រី ដើម្បីនាំចេញទៅថៃតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតបានប្រាប់ថា ក្នុង១ខែៗត្រូវចំណាយអោយមន្រ្តីសង្កាត់រដ្ឋាលជល់ផលក្រុងប៉ោយប៉ែតច្រើនណាស់គឺរាប់លានរៀល ។

ប្រភពបានលើកឡើងទៀតថា មន្ត្រីជំនាញដែលដើរទារលុយពួកគាត់ប្រចាំថ្ងៃនោះត្រូវបានគេស្គាល់ឈ្មោះ ម៉េង មុន្នីរក្ស(ហៅធឿន) ប្រធានការិយាល័យសង្កាត់រដ្ឋបាលជលផលក្រុងប៉ោយប៉ែត ពួកគាត់ថាក្នុង១ថ្ងៃប្រាក់ដែលមន្ត្រីខាងលើទារបានពីពួកគាត់សរុបមិនក្រោមពី៧០ម៉ឺនរៀលទេ ដូច្នេះក្នុង១ខែមន្ត្រីរូបនេះអាចរកចំណូលបានគិតជាធម្យមភាគគឺស្មើនិង២១លានប្រាក់រៀល ។

សំនួរថាតើប្រាក់ដែលមន្ត្រីជំនាញឈ្មោះម៉េង មុន្នីរក្ស(ហៅធឿន) យកទៅណាខ្លះ? ក្រៅពីចំណាយលើថ្លៃជួលផ្ទះធើ្វស្នាក់ការចំនួន៦០ម៉ឺនរៀលក្នុងខែ សល់ប៉ុន្មានពួកគេអាចចែកគ្នាចាយក្នុងម្នាក់មិនក្រោមពី៤២០០០០០រៀល( បួនលានពីរសែនរៀល)ឡើយ ។

ប្រភពពីក្រុមអ្នករកស៊ីដឹកត្រីបានឲ្យដឹងថា:ទីតាំងដែលក្រុមមន្ត្រីជំនាញដើរប្រមូលលុយពីឈ្មួញដឹកត្រីនៅក្រុងប៉ោយប៉ែតរួមមាន ជិតវត្តត្រាច ខាងក្រោយផ្កាយបី កើតផ្សារត្រី និងខាងលិចវត្តបាលិលេយ្យ ជាដើម។ ប្រភពបានបញ្ជាក់ប្រាប់ទៀតថា ជារៀងរាល់ថ្ងៃនេះ សកម្មភាពរបស់មន្រ្តីសង្កាត់ជល់ផលក្រុងប៉ោយប៉ែត ទោះបីជាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ (ថ្ងៃសម្រាក)ក៏ដោយ ក៏គេនៅតែដើរទារលុយយ៉ាងសកម្មព្រោះនេះគឺជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ពួកគេ ដោយបានប្រើប្រាស់តួនាទីនឹងភារកិច្ចធ្វើជាអាជីវកម្ម ។
បញ្ហាបែបនេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងលោកប៉ាង វណ្ណាសេដ្ឋ ដែលជាប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ មិនគួរបណ្តែតបណ្តោយ អោយលោកម៉េង មុន្នីរក្ស និងកូនចៅធ្វើតាមអំពើចិត្តឡើយ គួរតែយកអភិក្រមទាំង៥ មកវ៉ះកាត់ជាបន្ទាន់ កុំអោយខូចដល់មន្រ្តីដទៃទៀត ។

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរឃុំស្រុក និងកម្លាំងជំនាញចុះបង្ក្រាបរោងសិប្បកម្មខុសច្បាប់ ចំនួនពីទីតាំងផ្សេងគ្នា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បើកកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ឆមាសទី១ និង លើកទិសដៅការងារ សម្រាប់ឆមាស ទី ២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃចាប់បារីគេចពន្ធដែលនាំចេញពីកម្ពុជាក្នុងតម្លៃប្រមាណ ជាង១២លានបាត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើខុសច្បាប់បណ្តែតតាមទឹកជិត១០ក្បូនត្រូវបានសមត្ថកិច្ចបង្រ្កាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃឈើដែលការពារដោយមន្ត្រីឧទ្យានុរក្សកំពង់រងការកាប់បំផ្លាញនិងដឹកជញ្ជូនតាមផ្លូវទឹកពីឈ្មួញមួយក្រុម អាជ្ញាធរមានសមត្ថកិច្ចគួរតែមានវិធានការរៀរាំង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
34 នាក់
ម្សិលមិញ :
350 នាក់
សប្តាហ៍នេះ :
1576 នាក់
ខែនេះ :
7268 នាក់
3 ខែនេះ :
13061 នាក់
សរុប :
25006 នាក់