ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ពលរដ្ឋក្នុងស្រុកបូទុមសាគរថាលោក ឃៀង យីង មេឃុំអណ្ដូង ទឹកអសមត្ថភាពក្នុងការរកដំ ណោះស្រាយជួនពួកគាត់
Wed,29 July 2020 (Time 12:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 51នាក់)

កោះកុង៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកោះកុង និងក្រុមហ៊ុន រ៉ូ យ៉ាល់ គ្រុប (Royal Group) បានបើកកិច្ចប្រជុំដោះស្រាយសំណងគោលនយោបាយ ជូនប្រជាពលរដ្ឋ ៥៨ គ្រួសារ ដែលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុ ភាព ៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសា គរ ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅក្នុងបរិវេណវត្តថ្មស ស្ថិតក្នុងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីអភិបាលរងខេត្តកោះកុង ឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អាជ្ញា ធរដែនដី ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋរងផលប៉ះពាល់ទាំង ៥៨គ្រួសារ ។

សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៉ិនវេសមិន គ្រុប ឯ.ក ទទួលបានសម្ប ទានអនុវត្តគម្រោងសាងសង់រោងចក្រ អគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព ៧០០មេហ្គាវ៉ាត់ នៅស្រុកបូទុមសាគរ ខេត្តកោះកុង ដោយភ្ជាប់នឹងលក្ខខណ្ឌគន្លឹះសំខាន់ៗមួយចំនួន ដូចជា៖

* ទំហំការងារដែលក្រុមហ៊ុនត្រូវសាងសង់រួមមាន៖
- សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព៧០០មេហ្គាវ៉ាត់
- សាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនី តង់ ស្យុង២៣០គីឡូវ៉ុល ប្រវែង៥០គីឡូម៉ែត្រ តភ្ជាប់ពីរោងចក្រអនុស្ថានីយបុទុមសាគររបស់អគ្គិសនីកម្ពុជាផងដែរ
- សាងសង់ស្ពានដឹកជញ្ជូនធ្យូងថ្ម មាន ២កំណាត់ ប្រវែងសរុប៦គីឡូម៉ែត្រ និងកន្លែងស្តុកធ្យូងថ្ម
- ផ្លូវចូលទីតាំងគម្រោង ប្រវែង៤០គីឡូ ម៉ែត្រ
- អនុស្ថានីយអគ្គិសនីរបស់រោងចក្រ
- បន្ថែមបរិក្ខាសម្រាប់បញ្ចេញថាមពលទៅឲ្យអ្នកប្រើប្រាស់ក្នុងតំបន់ រួមមានប្រជាពលរដ្ឋ និងរោងចក្រ សហគ្រាស ឬតំបន់ឧស្សាហកម្ម ដែលអាចនឹងកើតមាននៅពេលអនាគត ។

* រោងចក្រនេះមាន អនុភាពដំឡើង ៧០០មេហ្គាវ៉ាត់ អនុភាពសុទ្ធ ៦៨០មេហ្គាវ៉ាត់ ។ អគ្គិសនីកម្ពុជាធានាទិញថាមពលពីគម្រោង៨០% ក្នុង១ឆ្នាំ ។ ទុនវិនិយោគសរុប ១៣៤៤,២០លានដុល្លារអាមេរិក ក្នុងនោះមានទុនផ្ទាល់ ៣០ភាគរយ និងកម្ចីពីធនាគារ ៧០ភាគរយ ។

* ការដាក់ឲ្យដំណើរការរោងចក្រអគ្គិសនី ត្រូវស្របតាមផែនការមេអភិវឌ្ឍវិស័យអគ្គិសនី ដោយម៉ាស៉ីនទី១ អនុភាព ៣៥០មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ និងម៉ាស៉ីនទី២ អនុភាព ៣៥០មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៤ ។ រយៈពេលសម្បទាន ៣៨ឆ្នាំ ក្នុងនោះរយៈពេលសាងសង់៣ឆ្នាំ និងរយៈពេលធ្វើអាជីវកម្ម៣៥ឆ្នាំ ។ចំណែកថ្លៃលក់អគ្គិសនី ០,០៧២៩២ ដុល្លារអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង ៕ដោយ សុគន្ធី

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរឃុំស្រុក និងកម្លាំងជំនាញចុះបង្ក្រាបរោងសិប្បកម្មខុសច្បាប់ ចំនួនពីទីតាំងផ្សេងគ្នា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បើកកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ឆមាសទី១ និង លើកទិសដៅការងារ សម្រាប់ឆមាស ទី ២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃចាប់បារីគេចពន្ធដែលនាំចេញពីកម្ពុជាក្នុងតម្លៃប្រមាណ ជាង១២លានបាត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើខុសច្បាប់បណ្តែតតាមទឹកជិត១០ក្បូនត្រូវបានសមត្ថកិច្ចបង្រ្កាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃឈើដែលការពារដោយមន្ត្រីឧទ្យានុរក្សកំពង់រងការកាប់បំផ្លាញនិងដឹកជញ្ជូនតាមផ្លូវទឹកពីឈ្មួញមួយក្រុម អាជ្ញាធរមានសមត្ថកិច្ចគួរតែមានវិធានការរៀរាំង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22 នាក់
ម្សិលមិញ :
350 នាក់
សប្តាហ៍នេះ :
1564 នាក់
ខែនេះ :
7256 នាក់
3 ខែនេះ :
13049 នាក់
សរុប :
24994 នាក់