ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បើកកិច្ចប្រជុំបង្កើតគណៈកម្មាធិការរៀបចំដែនដី និង នគរូបនីយកម្ម ថ្នាក់ខេត្ត
Wed,29 July 2020 (Time 12:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 14នាក់)

ខេត្តស្ទឹងត្រែង. ដោយអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ៧៧.អនក្រ.បក ស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ .មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និង សុរិយោដីខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និង នគរូបនីយកម្ម ថ្នាក់ក្រុង ។ ដើម្បីរៀបចំកិច្ចប្រជុំនេះដែរ ដោយមានលោកមិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និង សុរិយោដីខេត្ត ក្រុមទីប្រឹក្សាផែនការរៀបចំដែនដី និង មន្ទីរអង្គភាព ដែលពាក់ព័ន្ធក្នុងកិច្ចប្រជុំ នៅថ្ងៃនៅទី២៨ ខែកក្តដា ឆ្នាំ២០២០ នៅមន្ទីរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោលដីខេត្តស្ទឹងត្រែង។

ក្រុមទីប្រឹក្សាផែនការរៀបចំដែនដី តំណាងក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី បានធ្វើបទបង្ហាញ ស្តីពីការរៀចំផែនការនីតិវិធីក្នុងការប្រមូលទិន្នន័យនានាដែលពាក់ព័ន្ធក្នុងការចុះបញ្ជីការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ក្រុង សម្រាប់ខេត្តស្ទឹងត្រែង ។ ដោយក្នុងក៏បានជំរុញឲ្យមន្ទីរដែលពាក់ព័ន្ធ ពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ស្ទឹងត្រែង ដែលជាមន្ទីរគោល ក្នុងការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាលមួយនេះឲ្យសម្រេចបានតាមផែនការដែលបានដាក់ចេញ ។

លោក មិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដីខេត្ត បានលើកឡើងថា .កិច្ចប្រជុំនេះ គឺមានគោលបំណង់ ដើម្បីបែងចែកភារកិច្ចដល់ សមាជិកលេខាធិការដ្ឋានរៀបចំដែនដី និង នគរូបនីយកម្មថ្នាក់ខេត្ត ក្នុងការអនុវត្តរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្ត។ គោលនយោបាយ និង ក្របខ័ណ្ឌគិតយុត្តពាក់ព័ន្ធ នឹង ការរៀបចំប្លង់គោលប្រើប្រាស់ដីនិងផែនការប្រើប្រាស់ដីថ្នាក់ខេត្ត ក្រុង ស្រុកនិង ប្លង់គោល ប្រើប្រាស់ដីថ្នាក់ ឃុំ សង្កាត់ ដើម្បីផ្ដួចផ្ដើមរៀបចំគាំទ្របច្ចេកទេសនិងសម្របសម្រួលក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីនិងផែនការប្រើប្រាស់ដីថ្នាក់ខេត្ត ។

លោកបានបន្តថា .ដើម្បីសម្របសម្រួលសហការ ជាមួយមន្ទីរនិងអង្គភាពពាក់ព័ន្ធ ទាំង ២២ អង្គភាព ក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីនិងផែនការប្រើប្រាស់ដីថ្នាក់ខេត្ត និងប្លង់គោលប្រើប្រាស់ដីថ្នាក់ ក្រុង ស្រុក។
ដូចនេះ មន្ទីរអង្គភាពដែលពាក់ព័ន្ធទាំងអស់ត្រូវ ចូលរួមរៀបចំសំណុំឯកសារជូនគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ខេត្តដើម្បីពិនិត្យនិងសម្រេចលើសេចក្តី ព្រាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ថ្នាក់ខេត្ត និងប្លង់គោលប្រើប្រាស់ថ្នាក់ក្រុង ស្រុក ព្រមទាំងដើម្បីស្នើសុំការយល់ព្រមពីរាជរដ្ឋាភិបាលលើសេចក្តីព្រាងប្លង់គោលប្រើប្រាស់ដីនិងផែនការប្រើប្រាស់ដីថ្នាក់ខេត្ត។
ដូចនេះលេខាធិការដ្ឋាន ត្រូវសិក្សាស្រាវជ្រាវប្រមូលផ្ដុំចងក្រងនិងរក្សាទុកឯកសារព័ត៌មានប្លង់គោប្រើប្រាស់ដីនិងផែនការប្រើប្រាស់ដីថ្នាក់ខេត្តក្រុងស្រុកនិងប្លង់គោលប្រើប្រាស់ដីថ្នាក់ឃុំសង្កាត់។
ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរឃុំស្រុក និងកម្លាំងជំនាញចុះបង្ក្រាបរោងសិប្បកម្មខុសច្បាប់ ចំនួនពីទីតាំងផ្សេងគ្នា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បើកកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ឆមាសទី១ និង លើកទិសដៅការងារ សម្រាប់ឆមាស ទី ២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃចាប់បារីគេចពន្ធដែលនាំចេញពីកម្ពុជាក្នុងតម្លៃប្រមាណ ជាង១២លានបាត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើខុសច្បាប់បណ្តែតតាមទឹកជិត១០ក្បូនត្រូវបានសមត្ថកិច្ចបង្រ្កាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃឈើដែលការពារដោយមន្ត្រីឧទ្យានុរក្សកំពង់រងការកាប់បំផ្លាញនិងដឹកជញ្ជូនតាមផ្លូវទឹកពីឈ្មួញមួយក្រុម អាជ្ញាធរមានសមត្ថកិច្ចគួរតែមានវិធានការរៀរាំង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14 នាក់
ម្សិលមិញ :
350 នាក់
សប្តាហ៍នេះ :
1556 នាក់
ខែនេះ :
7248 នាក់
3 ខែនេះ :
13041 នាក់
សរុប :
24986 នាក់