ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
រួមគ្នាការពារទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ19 តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ងាត់ៗស្រាប់តែយោធាសឹករងស្រុកម៉ាឡៃលួចបើកច្រករបៀងមួយដើម្បីនាំចេញនៅទំនិញគ្រប់ប្រភេទ
Tue,28 July 2020 (Time 03:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

(ខេត្តបន្ទាយមានជ័យ):ស្រុកម៉ាឡៃ
មានសេចក្តីរាយការណ៍​មួយបានអោយសារព័ត៍មានដឹងថា នៅថ្ងៃទី២៦,ខែកក្កដា,ឆ្នាំ២០២០មានករណីលួចបើកច្រករបៀង មួយកន្លែងហៅ(ឡងខង)ស្ថិតនៅក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ។ប្រភពព័ត៌មានបានបន្តឲ្យដឹងថាច្រករបៀងខាងលើគឺ គ្រប់គ្រងដោយ​ យោធាផ្នែកសឹករង ស្រុកម៉ាឡៃ}​ ប្រភពបន្តថាច្រករបៀងខាងលើនេះ មានការនាំទំនិញ ចេញពីប្រទេសថៃ ក្នុងនោះមានសត្វជ្រូករាប់រយក្បាលដែលច្រករបៀងខាងលើបើកអោយនាំចូលក្នុងមួយថ្ងៃៗ ដោយគ្មានការត្រួតពិនិត្យពីមន្ត្រីបសុព្យាបាល ពេទ្យសត្វនោះឡើយ ឯទំនិញវិញ គ្មានការបង់ពន្ឋធ្វើឱ្យបាត់បង់ប្រាក់ចំណូលចូលគយ។ ដោយសារតែខាងយោធាសឹករងខាងលើតាំងខ្លួនជាមន្ត្រីគយផងនឹងតាំងខ្លួនជាមន្ត្រីបសុព្យាបាល ពេទ្យសត្វផង បើកដៃឲ្យឈ្មួញនាំទំនិញតាមអំពើចិត្ត។រំលោភលើស្ថាបណ្ណ័គយ នឹងសណ្ថាបណ្ណ័ពេទ្យសត្វ។ជារើយៗសង្កេតឃើញថាតាមបន្ទាត់ព្រំដែនកម្ពុជា&ថានៅស្រុកម៉ាឡៃ មានទាហ៊ានផ្នែកសឹករងដែលមានមានតួនាទីការពារនិងទប់ស្កាត់រាល់បទល្មើសផ្សេងៗជាពិសេសគឺបទល្មើសពលករចំណាកស្រុកខុសច្បាប់ ។ ប៉ុន្តែអ្វីដែលគួរអោយកត់សំគាល់នោះគឺពលរដ្ឋខ្មែរនៅតែបន្តមានលួលឆ្លងដែនចូលទឹកដីថៃ មិនចេះរីងស្ងួត និងត្រូវបានសមត្ថកិច្ចថៃ ឃាត់ខ្លួនពលរដ្ឋខ្មែរនោះក៍ច្រើននាក់ដែរ មិនដឹងថាពលករខ្មែរទាំងនោះចេះកំបាំងខ្លួនចូលតាមច្រករបៀងមួយណា។ ឃើញតែខាងសមត្ថកិច្ចថៃចាប់បាន​ ជាក់ស្តែងពលករខ្មែរប្រុស&ស្រីចំនួន២៦នាក់។ នៅច្រករបៀង ដែលមានឈ្មោះ (ទាវ​ ភា​រម្យ​)​ ទើបមកកាន់មុខដំណែង ជាមេផ្នែកសិករងស្រុកម៉ាឡៃ​ ។ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ សារព័ត៍មានមិនអាចសុំធ្វើការបកស្រាយពីលោកទាវ ភារមបាននោះទេដោយសារតែមិនមានអ្នកស្គាល់លេខទូរសព្ទ។

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរឃុំស្រុក និងកម្លាំងជំនាញចុះបង្ក្រាបរោងសិប្បកម្មខុសច្បាប់ ចំនួនពីទីតាំងផ្សេងគ្នា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បើកកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ឆមាសទី១ និង លើកទិសដៅការងារ សម្រាប់ឆមាស ទី ២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃចាប់បារីគេចពន្ធដែលនាំចេញពីកម្ពុជាក្នុងតម្លៃប្រមាណ ជាង១២លានបាត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើខុសច្បាប់បណ្តែតតាមទឹកជិត១០ក្បូនត្រូវបានសមត្ថកិច្ចបង្រ្កាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃឈើដែលការពារដោយមន្ត្រីឧទ្យានុរក្សកំពង់រងការកាប់បំផ្លាញនិងដឹកជញ្ជូនតាមផ្លូវទឹកពីឈ្មួញមួយក្រុម អាជ្ញាធរមានសមត្ថកិច្ចគួរតែមានវិធានការរៀរាំង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
37 នាក់
ម្សិលមិញ :
350 នាក់
សប្តាហ៍នេះ :
1579 នាក់
ខែនេះ :
7271 នាក់
3 ខែនេះ :
13064 នាក់
សរុប :
25009 នាក់