ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
បើកអាត្រាក់ភ្ជួរដីក្នុងចំការស្វាយជាន់មីនតោនដាច់ជើងម្ខាង
Tue,28 July 2020 (Time 03:42 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 35នាក់)

ខេត្តបាត់ដំបង÷យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចនគរបាលស្រុករតនមណ្ឌលបានឲ្យសារព័ត៌មានដឹងថាមានករណីផ្ទុះមីនតោនមួយគ្រាប់ខណះត្រាក់ទ័រភ្ជួរដីចំការស្វាយ១គ្រឿងកំពង់តែភ្ជួរក៏ប៉ះចំមីនតោនបណ្តាលឲ្យផ្ទុះត្រូវដាច់ពាក់កណ្តាលនិងអ្នកបើកបរត្រាក់ទ័ររងរបួសធ្ងន់ ដោយដាច់ជើងឆ្វេងម្ខាង សមត្ថកិច្ចបន្តអោយដឹងថា ហេតុការដ៏ផ្ទុះមីនតោនដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១៥:០៥នាទីនាថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២០នៅចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុកករតនមណ្ឌលខេត្តបាត់ដំបង។ ជនរងគ្រោះជាអ្នកបើកបរត្រាក់ទ័រត្រូវបានសមត្ថកិច្ចឲ្យដឹងថាឈ្មោះប៉ាក់.រិទ្ធភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិឃុំកើតហេតុខាលើបានរងរបួសធ្ងន់ធ្ងរដាច់ជើងឆ្វេង។ក្រោយកើតហេតុក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងភ្លាមៗផងដែរ។ចំណែកគ្រាប់មីនតោន១គ្រាប់ដែលបានបង្កនេះផ្នែកសមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យនិងស្រាវជ្រាវបន្តថាតើគ្រាប់មីននេះនៅកប់យូរហើយឬមានមនុស្សណាម្នាក់ប្រទះឃើញហើយរួចយកមកទុកចោលនៅលើដីចំការនេះដោយមិនរាយការអោយសមត្ថកិច្ច៕សូមបញ្ជាក់ថាដីចំការស្វាយដែលផ្ទុះមីនខាងលើក៏ធ្លាប់បានធ្វើរាល់រដូវកាលមកហើយ ស្រាបតែពេលនេះប៉ះចំលើមីនតោន១គ្រាប់បណ្តាលអោយផ្ទុះយ៉ាងកក្រើកតែម្តង។

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរឃុំស្រុក និងកម្លាំងជំនាញចុះបង្ក្រាបរោងសិប្បកម្មខុសច្បាប់ ចំនួនពីទីតាំងផ្សេងគ្នា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បើកកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ឆមាសទី១ និង លើកទិសដៅការងារ សម្រាប់ឆមាស ទី ២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃចាប់បារីគេចពន្ធដែលនាំចេញពីកម្ពុជាក្នុងតម្លៃប្រមាណ ជាង១២លានបាត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើខុសច្បាប់បណ្តែតតាមទឹកជិត១០ក្បូនត្រូវបានសមត្ថកិច្ចបង្រ្កាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃឈើដែលការពារដោយមន្ត្រីឧទ្យានុរក្សកំពង់រងការកាប់បំផ្លាញនិងដឹកជញ្ជូនតាមផ្លូវទឹកពីឈ្មួញមួយក្រុម អាជ្ញាធរមានសមត្ថកិច្ចគួរតែមានវិធានការរៀរាំង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12 នាក់
ម្សិលមិញ :
350 នាក់
សប្តាហ៍នេះ :
1554 នាក់
ខែនេះ :
7246 នាក់
3 ខែនេះ :
13039 នាក់
សរុប :
24984 នាក់