ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ជំដោះស្រាយបញ្ហាថាមពលអគ្គីសនី ដើមិនប្រក្រតី រវាងពលរដ្ឋ៨០គ្រួសារ និងក្រុមការងារអគ្គិសនីថ្នាក់ជាតិទទួលបានអវិជ្ជមាន
Tue,28 July 2020 (Time 03:40 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 19នាក់)

ខេត្តស្ទឹងត្រែង: ជំនួបការដោះស្រាយរវាងពលរដ្ឋនៅស្រុកសៀមប៉ាង ចំនួនពីរឃុំមានបញ្ហាគីឡូភ្លើងដើខុសប្រក្រតី ជាមួយក្រុមការងារអគ្គិសនីកម្ពុជា៤រូប និងលោកស៊ុយ អ៉ិនឡន អភិបាលរងស្រុក និងតំណាងពលរដ្ឋ៨០គ្រួសារ ស្នើសុំឲ្យដកអាជ្ញាប័ណ្ណ ឯកជនបម្រើសេវាសាធារណ:អគ្គិសនីកម្ពុជា ដែលទទួលសិទ្ធចែកចាយបន្ត ជាក់ស្ដែងនៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ដំណោះស្រាយគ្មានប្រសិទ្ធភាព បែជាឲ្យពួកគាត់យកគីឡូភ្លើងទៅថ្លឹង ឡើងវិញនៅក្រៅប្រទេសដោយខ្លួនឯងបើមិនសុខចិត្ត។
ក្នុងនោះផងដែរប្រជាពលរដ្ឋទាំងអស់ដែលមកតវ៉ា បានលើកឡើងថា: ស្នើសុំឲ្យអាជ្ញាធរស្រុក ខេត្ត និងអាជ្ញាធរអគ្គិសនីកម្ពុជា រកភាពយុត្តិធម៌និងត្រឹមត្រូវ ទៅតាមការប្រើប្រាស់ជាក់ស្ដែង ដែលពួកគាត់បានប្រើ និងចំណាយទៅលើថាមពលអគ្គិសនីជាក់ស្ដែង នេះហើយដែលធ្វើឲ្យពួកគាត់មិនពេញចិត្ត ទើបមានការផ្ទុះការតវ៉ា ម្ដងហើយម្ដងទៀត ព្រោះតែគ្មានដំណោះស្រាយ ឲ្យពួកគាត់ មិនអាចទទួលយកបាន ដោយក្រុមការងារដោះស្រាយ បែរជាឲ្យពួកគាត់យកគីឡូភ្លើង ទៅវាស់ថ្លឹងនៅប្រទេសក្រៅដោយខ្លួនឯង និងឲ្យលោកស្រីហុយ ចេង អាចបន្តអាជ្ញាប័ណ្ណទៀតបាន ពួកគាត់សូមស្នើសុំយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន ស្រុក ខេត្ត និងអាជ្ញាធរអគ្គិសនីកម្ពុជា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើសុំដកសិទ្ធិអាជ្ញាប័ណ្ណពីរលោកស្រីហ៊ុយ ចេង ចេញពីសេវាករ បម្រើសេវាសាធារណៈ អគ្គីសនីក្នុងស្រុកសៀមប៉ាងនេះ ដែលធ្វើឲ្យបញ្ហាគីឡូភ្លើងដើខុសប្រក្រតីម្ដងហើយម្តងទៀត ហើយធ្វើឲ្យខាតបង់នូវប្រាក់ចំណូល ក្នុងក្រុមគ្រួសាររបស់ពួកគាត់ជាច្រើន ពួកគាត់ស្នើសុំឲ្យមានការគ្រប់គ្រងនិងត្រួតពិនិត្យ ដោយអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងខេត្តស្ទឹងត្រែងតែមួយដូចស្រុកផ្សេងៗទៀត ដោយដោយមិនបាច់មានឯកជនទទួលសិទ្ធិ បម្រើសេវាករ ចែកចាយថាមពលអគ្គិសនីបន្តឡើយ។
ពួកគាត់បានបន្តថា: បញ្ហាគីឡូវ៉ាត់ដើរលឿនខុសប្រក្រតី ប្រើតិចអស់ច្រើន ខ្លះទៀតមិនបានប្រើផងក៏អស់លុយ រាប់ពាន់ម៉ឺនសែនរៀលដែរ រហូតដល់រាប់លានឯណោះក៍មាន ដោយបញ្ហាប្រើអគ្គិសនីខ្យល់សម្រេចលើអ្នកសសេរ ដោយគ្មានស្តង់ដារត្រឹមត្រូវច្បាស់លាស់ នេះហើយធ្វើឱ្យបញ្ហាប្រឈម និងប៉ះពាល់ដល់ជីវភាពក្រុមគ្រួសារ របស់ពួកគាត់នីមួយៗ នៅសម័យកូវិដ១៩នេះ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ឲ្យលោកស្រីហ៊ុយ ចេង ម្ចាស់សេវាករទទួលសិទ្ធិចែកចាយបន្ត នៅសេវាសាធារណៈថាមពលអគ្គិសនី ចំនួន២ឃុំ ក្នុងស្រុកសៀមប៉ាងនេះដដែល។
ជំុំវិញរឿងនេះលោកស៊ុយ អិនឡន អភិបាលរងស្រុកសៀមប៉ាងបានឪ្យដឹងថ្ងៃទី២៧នេះថា: លោកថានេះជាកំហុសរបស់លោកស្រីហុយ ចេង ទាំងអស់រួមទាំងបុគ្គលិកបំរើការសេវាសាធារណៈ គ្មានក្រមសីលធម៌វិជ្ជាជីវ: ជាមួយប្រជាពលរដ្ឋ ហើយគ្មានការិយាល័យសម្រាប់បុគ្គលិកធ្វើការ និងពុំមានធ្វើប័ណ្ណបាតង់សម្រាប់បងថវិកាចូលរដ្ឋថែមទៀត។
លោកបន្តថាក្នុងការប្រជុំរកដំណោះស្រាយ រវាងពលរដ្ឋមកតវ៉ានៅសាលាស្រុក ជាមួយនឹងក្រុមអគ្គិសនីកម្ពុជាចំនួន៤រូប ក្រុមការងារអគ្គិសនីកម្ពុជាខេត្តស្ទឹងត្រែង២រូប និងមន្ត្រីមកពីមន្ទីររ៉ែថាមពល១រូប រួមទាំងក្រុមការងារស្រុកនិងលោកជាអភិបាលរងស្រុក ចូលរួមដោះស្រាយក្នុងរឿងនេះ។ ក្រោយពីការស្ដីបន្ទោសនៅនូវកំហុសឆ្គង របស់លោកហ៊ុយ ចេង ម្ចាស់សេវាករបម្រើសេវាសាធារណៈ ជូនពលរដ្ឋក្នុងស្រុកសៀមប៉ាង បញ្ហាថាមពលអគ្គិសនីដោយមិនបានល្អ រហូតមកដល់ពេលនេះមានការតវ៉ាចំនួន៣លើកហើយ បញ្ហាគីឡូភ្លើងចេះតែឡើងខុសប្រក្រតីជារៀងរាល់ខែ ធ្វើឲ្យពួកគាត់បង់ប្រាក់ចំណូលក្នុងគ្រួសារជាច្រើនដោយសារបញ្ហានេះទេ លោកថាក្រុមការងារអគ្គីសនីកម្ពុជា នឹងទៅដល់ភ្នំពេញវិញនិងធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សរ ជាមួយនិងម្ចាស់សេវាករឯកជនរូបនេះ ដើម្បីកុំឲ្យមានកំហុសឆ្គងតទៅទៀត។
លោកបញ្ជាក់ថា:ត្រូវរើសបុគ្គលិកបន្ថែមនិងការិយាយ័យត្រឹមត្រូវ ងាយស្រួលដល់ការ បម្រើសេវាសាធារណៈ បុគ្គលិកត្រូវមានក្រមសីលធម៌និងវិជ្ជាជីវៈ លោកថាបើមានលើកទី២ ក្រុមការងារអគ្គីសនីកម្ពុជានឹងដកអាជ្ញាប័ណ្ណ លោកស្រីហុយ ចេង បញ្ឈប់មិនឲ្យបន្តទៀតឡើយ។
លោកថាពាក់ព័ន្ធបញ្ហាគីឡូភ្លើងដើរខុសប្រក្រតី មន្ត្រីអគ្គិសនីកម្ពុជាបានបញ្ជាក់ថា: បើមិនសុខចិត្តទេឲ្យយកគីឡូភ្លើងទៅថ្លឹងនៅប្រទេសក្រៅ ដោយខ្លួនឯងទៅ។ ទើបពួកគាត់មិនសុខចិត្ត ធ្វើឲ្យពលរដ្ឋខឹងសម្បា ក៏ដើរចេញពីអង្គប្រជុំតែម្តងទៅ ធ្វើឱ្យពលរដ្ឋទាំងនោះអស់សង្ឃឹម និងមិនសុខចិត្តនូវម្ចាស់សេវាកររូបនេះ ចំណែកលោកស្រីអ៊ុយ ចេង ដែលជាម្ចាស់សេវាករដែលខុសម្ដងហើយម្ដងទៀត បានត្រឹមតែពាក្យសុំទោសតែប៉ុណ្ណោះ។
គួររំលឹកថា: ពាក់ព័ន្ធការដោះស្រាយជុំវិញរឿងនេះ ដែលមានម្ចាស់អាជ្ញាប័ណ្ណឯកជន សេវាករបម្រើសេវាសាធារណៈ ធ្វើឲ្យប្រជាពលរដ្ឋដែលជាអតិថិជន ផ្ទុះការតវ៉ាមនោះ។ លោកនូរ សុវណ្ណារ៉ា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តស្ទឹងត្រែង មិនអាចបកស្រាយបំភ្លឺបានទេជុំវិញករណីនេះ នូវល្ងាចថ្ងៃទី២៧នេះ លោកថារឿងនេះមិនធម្មតាទេ សូមឲ្យសារព័ត៌មានយើងអញ្ជើញមកជួបលោកផ្ទាល់ នៅកន្លែងធ្វើការរបស់លោក ព្រោះមានសាច់រឿងជាច្រើនដែលត្រូវបកស្រាយ លោកថាមិនអាចបកស្រាយបំភ្លឺតាមទូរស័ព្ទបានឡើយ។ អ្នកសារព័ត៌មានយើងថា មិនអាចទៅបានទេព្រោះជាប់ធុរ:ឆ្ងាយខេត្ត។ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរឃុំស្រុក និងកម្លាំងជំនាញចុះបង្ក្រាបរោងសិប្បកម្មខុសច្បាប់ ចំនួនពីទីតាំងផ្សេងគ្នា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បើកកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ឆមាសទី១ និង លើកទិសដៅការងារ សម្រាប់ឆមាស ទី ២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃចាប់បារីគេចពន្ធដែលនាំចេញពីកម្ពុជាក្នុងតម្លៃប្រមាណ ជាង១២លានបាត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើខុសច្បាប់បណ្តែតតាមទឹកជិត១០ក្បូនត្រូវបានសមត្ថកិច្ចបង្រ្កាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃឈើដែលការពារដោយមន្ត្រីឧទ្យានុរក្សកំពង់រងការកាប់បំផ្លាញនិងដឹកជញ្ជូនតាមផ្លូវទឹកពីឈ្មួញមួយក្រុម អាជ្ញាធរមានសមត្ថកិច្ចគួរតែមានវិធានការរៀរាំង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27 នាក់
ម្សិលមិញ :
350 នាក់
សប្តាហ៍នេះ :
1569 នាក់
ខែនេះ :
7261 នាក់
3 ខែនេះ :
13054 នាក់
សរុប :
24999 នាក់