ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
សង្វៀនជល់មាន់ និងអាប៉ោងខ្នាតយក្យ នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នៅតែបន្តការបើកលេងយ៉ាងរលូនលើទីតាំងចាស់ សម្ថកិច្ចមិនបង្ក្រាប!!!
Sat,25 July 2020 (Time 02:58 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 27នាក់)

ភ្នំពេញ:ទីតាំងល្បែងជល់មាន់ នឹងអាប៉ោងខ្នាតយក្យមួយកន្លែ នៅតែបន្តលេងយ៉ាងរលូន ប៉ុន្តែថ្មីៗនេះមិនដឹងថា មូលហេតុអ្វីនោះទេបានជាវង់ល្បែងសុីសងមួយនេះបានបើកលេងជាថ្មីម្តងទៀតវិញហើយ នៅចំណុចដីឡូតិ៍ខាងក្រោយសួនឩស្សាហកម្ម កាណាឌីយ៉ា កំពុងបើកលេងបានយ៉ាងរលូន ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មើលទៅអាជ្ញាធរមានសមត្ថកិច្ច នៅទីនោះ មិនធ្វើការបង្ក្រាប។

ជាក់ស្ដែងល្បែងជល់មាន់និងអាប៉ោង ខ្នាតយក្យនៅចំណុចដីឡូត៍មួយ នៅបន្តបើកលេងបានយ៉ាងគគ្រឹកគគ្រេងចឹង។ បងប្អូនពលរដ្ឋនាំគ្នាដាក់ការសង្ស័យ ទៅលើអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌមានជ័យ ជាអ្នកធ្មេចភ្នែកបើកភ្លើងខៀវអោយល្បែងស៊ីសងមួយនេះ បើកលេងបានយ៉ាងរលូន ដោយពុំមានអាជ្ញាធរសមត្ថកិច្ច ណាហ៊ានចុះមកហាមឃាត់ ឬ នឹងធ្វើការបង្ក្រាប អោយអ្នកញៀនល្បែងទាំងនោះអោយភ័យខ្លាច និងរាងចាលម្ដងណានោះឡើយ ឬ មួយដូចសម្តីពលរដ្ឋបាននាំគ្នារិះគន់ទៅលើ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យមួយចំនួន អាចបានទទួលលាភសក្ការៈយ៉ាងច្រើនពីម្ចាស់បនល្បែង សុីសងមួយនេះមិនខាននោះឡើយ ចឹងហើយបានជាល្បែងជល់មាន់និងអាប៉ោងខ្នាតធំមួយនេះនៅតែបន្តបើកលេងបានយ៉ាងរលូន គេបានឃើញមានមនុស្សច្រើនអ្នកឈរចាំបិទព័ត៌មាន ហើយអ្នកខ្លះទៀតចាំសម្របសម្រួល។

ពលរដ្ឋនៅក្នុងតំបន់ សូមណូមពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានតែឯកឧត្តមនោះទេដែលមានបារមីធំ ហ៊ានចាត់កម្លាំងក្រោមឱវាទចុះមកត្រួតពិនិត្យ នៅកន្លែងទីតាំងល្បែងជល់មាន់និងអាប៉ោងខ្នាតយក្យ ដើម្បីមានវិធានការចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបអោយភូមិឃុំមានសុវត្ថភាពទាំង ៩ ចំណុចផងទាន។

ស្របពេលនេះ រាជរដ្ឋាភិបាល បានចេញបម្រាមហាមឃាត់មិនអោយមានការជួបជុំ! នៅតាមមូលដ្ឋាននានាដើម្បីទប់ស្កាត់ជំងឺ កូវីដ ១៩ អោយមានប្រសិទ្ធភាព ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌមានជ័យ បែរជាបណ្ដោយអោយល្បែង ប្រជល់មាន់និងអាប៉ោង ខ្នាតធំនៅ សង្កាត់ស្ទឹងមានជ័យ.៣ នៅតែបន្តបើកលេងបានរលួនដដែល៕

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរឃុំស្រុក និងកម្លាំងជំនាញចុះបង្ក្រាបរោងសិប្បកម្មខុសច្បាប់ ចំនួនពីទីតាំងផ្សេងគ្នា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បើកកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ឆមាសទី១ និង លើកទិសដៅការងារ សម្រាប់ឆមាស ទី ២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃចាប់បារីគេចពន្ធដែលនាំចេញពីកម្ពុជាក្នុងតម្លៃប្រមាណ ជាង១២លានបាត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើខុសច្បាប់បណ្តែតតាមទឹកជិត១០ក្បូនត្រូវបានសមត្ថកិច្ចបង្រ្កាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃឈើដែលការពារដោយមន្ត្រីឧទ្យានុរក្សកំពង់រងការកាប់បំផ្លាញនិងដឹកជញ្ជូនតាមផ្លូវទឹកពីឈ្មួញមួយក្រុម អាជ្ញាធរមានសមត្ថកិច្ចគួរតែមានវិធានការរៀរាំង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16 នាក់
ម្សិលមិញ :
350 នាក់
សប្តាហ៍នេះ :
1558 នាក់
ខែនេះ :
7250 នាក់
3 ខែនេះ :
13043 នាក់
សរុប :
24988 នាក់