ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
សមត្ថកិច្ចចាប់ឃាត់ខ្លួន ប៉ូលីសឋាន:ឧត្តមសេនីយ៍ឯក ក្លែងក្លាយម្នាក់ដកហូតដុល្លារខ្មោចចំនួន ៥៨៩ សន្លឹក
Sat,25 July 2020 (Time 02:55 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 38នាក់)

(ខេត្តកំពង់ធំ) ៖យោងតាមរបាយការណ៍របស់នគរបាលនៃស្នងការខេត្តកំពង់ធំបានអោយសារព័ត៍មានដឹងថាមានករណី​ឃាត់ខ្លួននគបាលម្នាក់ថ្នាក់ឧត្តមសេនីយ៍ឯក កាលពីថ្ងៃទី២៤ ​ខែកក្កដា ឆ្នាំ​២០២០ម្សិលមិញនេះ នៅ​ចំណុច​ភូមិ​ព្រៃ​បន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។
របាយការរបស់សមត្ថកិច្ចបានអោយសារព័ត៍មានដឹងថា
ជនសង្សយ័មានឈ្មោះ ហេង កែន​ណា​ឌី អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​អាសយដ្ឋាន​ស្នាក់​នៅផ្ទះ​លេខ​២១​អឺ​0 ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ក្នុងនុះសមត្ថកិច្ច​បាន​ចាប់​ដកហូត វត្ថុ​តាង​រួម​មាន ៖
១-ឯកសណ្ឋានគរបាល ការងារ​លេខ​៤ មួយ​កំ​ផ្លេ មាន​សក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក ភ្ជាប់​ជាមួយ​អាវ​ស្រាប់ ។
២-ក្រដាស់ប្រាក់​ដុល្លារ​(​លុយ​សែន​) ប្រភេទ​ក្រដាស​១០០ ចំនួន ៥៨៩ សន្លឹក ។
៣-ទូរស័ព្ទដៃចំនួន២ គ្រឿង នឹង សម្ភារៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន​មួយ​ចំនួន​ទៀត ។
​សមត្តកិច្ចបានបញ្ជាក់ឲ្យសារព័ត៍មានដឹងថា៖ បុរស​រូប​នោះ​បាន​តាំងខ្លួន​ធ្វើ​ជា​មន្ត្រី​នគរបាល​ជាតិ បម្រើ​ការងារ​ផ្នែក​ប្រឆាំង​គ្រឿងញៀន ដោយ​បាន​ស្លៀកពាក់​ឯក​ស​ណ្ឋាន​ជា​នគរបាល​ជាតិ ថ្នាក់​ឧត្តមសេនីយ៍ឯក (​ផ្កាយ​៣) ។
សមត្ថ​កិច្ច​ដដែលបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ជនសង្ស័យ​ជា​មនុស្ស​ទើប​ចេញពី​ពន្ធនាគារ​ព្រៃ​ស ហើយ​អាច​ជា​មនុស្ស​បែកឆ្វេង ក្លែង​ពាក់​ឯកសណ្ឋាន​បែប​នេះ ។ ជនសង្ស័យ​កំពុង​ត្រូវ​បាន​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន ធ្វើការ​សាកសួរ ដើម្បី​នាំ​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​ន​បាល​ខេត្ត នឹង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរឃុំស្រុក និងកម្លាំងជំនាញចុះបង្ក្រាបរោងសិប្បកម្មខុសច្បាប់ ចំនួនពីទីតាំងផ្សេងគ្នា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បើកកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ឆមាសទី១ និង លើកទិសដៅការងារ សម្រាប់ឆមាស ទី ២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃចាប់បារីគេចពន្ធដែលនាំចេញពីកម្ពុជាក្នុងតម្លៃប្រមាណ ជាង១២លានបាត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើខុសច្បាប់បណ្តែតតាមទឹកជិត១០ក្បូនត្រូវបានសមត្ថកិច្ចបង្រ្កាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃឈើដែលការពារដោយមន្ត្រីឧទ្យានុរក្សកំពង់រងការកាប់បំផ្លាញនិងដឹកជញ្ជូនតាមផ្លូវទឹកពីឈ្មួញមួយក្រុម អាជ្ញាធរមានសមត្ថកិច្ចគួរតែមានវិធានការរៀរាំង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20 នាក់
ម្សិលមិញ :
350 នាក់
សប្តាហ៍នេះ :
1562 នាក់
ខែនេះ :
7254 នាក់
3 ខែនេះ :
13047 នាក់
សរុប :
24992 នាក់