ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ប្រទះឃើញសាកសពកសង្សយ័ជាករណីឃាតកម្មដោយវាយនឹងដំបង.កាំបិតហើយមានស្នាកស្នាមអាកនិងវះមុខ
Sat,25 July 2020 (Time 02:53 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 70នាក់)

(ខេត្តរតនគិរី):យោងតាមប្រភពបានអោយសារព័ត៍មានដឹងថាក្នុងក្រមហ៊ុនហ័ងអាន់យ៉ាឡាយ មានកម្មកប្រទះឃើញសាកសព
បុរសម្នាក់បានដេកស្លាប់នៅក្នុងចំការចេកស្ថិតក្នុងស្ថានភាពរងរបួសពេញមុខនិងដងខ្លួនមានស្នាមមុខកាំបិទផងដែរ។
នៅវេលាម៉ោង៣.០០នាទីរសៀលថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០ត្រង់ចំណុចការដ្ឋានទី០២ ក្នុងក្រុមហ៊ុនហ័ងអាន់យ៉ាឡាយ ស្ថិតនៅក្នុងឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគីរី​ ប្រភពពីសមត្ថកិច្ចបានឱ្យសារព័ត៍មានដឹងថាក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញខេត្ត កម្លាំងអធិការស្រុកកូនមុំនិងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំសិរីមង្គល បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ប្រភពពីសមត្ថកិច្ចបន្តថាបើតាមការពិនិត្យសាកសពសមត្ថកិច្ចបានសន្និដ្ឋានថាជាករណីអំពើឃាតកម្មដោយវាយនឹងដំបង.កាំបិតហើយមានស្នាកស្នាមអាកនិងវះមុខជាច្រើនកន្លែងទៀតផងនោះ។ការស្រាវជ្រាវនិងសាកសួរបំភ្លឺជុំវិញរឿងហេតុបានឱ្យដឹងថានៅវេលាម៉ោងប្រហែល៨យបថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២០ជនរងគ្រោះឈ្មោះគឹម សារឿន ហៅ(តុង)ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរមាន ស្រុកកំណើតនៅភូមិទ្រន់ ឃុំបឹងណាយ ស្រុក ព្រៃឈរ ខេត្តកំពង់ចាម។ក្នុងខណៈនោះជនរងគ្រោះបានមកផឹកសុីជាមួយជនសង្ស័យឈ្មោះបាក់ ណាន ភេទប្រុស អាយុ ២៤ឆ្នាំជនជាតិខ្មែរមានស្រុកកំណើតនៅភូមិបឹងកំពត ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ក្រោយពីផឹកសុីរួចនៅម៉ោងប្រហែល១០យប់បានបបួលគ្នាថាទៅរកឆ្លុះកង្កែប ហើយក៏បានបាត់តាំងពីពេលនោះរហូតមក។លុះដល់ម៉ោង១៥.០០នាទីថ្ងៃដដែលទើបគេទទួលបានព័ត៌មានថាមានកម្មករបានប្រទះឃើញសាកសពនោះតែម្តង។ប្រភពបានបន្តទៀតថាក្រោយសមត្ថកិច្ចចុះទៅដល់ហើយពិនិត្យធ្វើកោសល្យវិច្ច័យរួចរាល់ក៏បានប្រគល់សាកសពឱ្យសាច់ញ្ញាត្តិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។ឯជនសង្ស័យនោះទើបតែមកធ្វើកម្មករបានចំនួន១០ថ្ងៃប៉ណ្ណោះហើយស្នាក់នៅក្នុងផ្ទះជាមួយជនរងគ្រោះដែរហើយបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗក្រោយកើតហេតុ។ភ័ស្ដុតាងដែលបន្សល់ទុកកន្លែងកើតហេតុរួមមាន៖ ស្បែកជើងពីរគូរកាំបិតសតូចចុងស្រួចមួយ ដំបងឈើ ២កំណាត់មានប្រឡាក់ឈាមជាប់នៅតិចៗ។
កម្លាំងជំនាញកំពុងតែបន្តធ្វើការស្រាវជ្រាវនិងតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរឃុំស្រុក និងកម្លាំងជំនាញចុះបង្ក្រាបរោងសិប្បកម្មខុសច្បាប់ ចំនួនពីទីតាំងផ្សេងគ្នា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បើកកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ឆមាសទី១ និង លើកទិសដៅការងារ សម្រាប់ឆមាស ទី ២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃចាប់បារីគេចពន្ធដែលនាំចេញពីកម្ពុជាក្នុងតម្លៃប្រមាណ ជាង១២លានបាត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើខុសច្បាប់បណ្តែតតាមទឹកជិត១០ក្បូនត្រូវបានសមត្ថកិច្ចបង្រ្កាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃឈើដែលការពារដោយមន្ត្រីឧទ្យានុរក្សកំពង់រងការកាប់បំផ្លាញនិងដឹកជញ្ជូនតាមផ្លូវទឹកពីឈ្មួញមួយក្រុម អាជ្ញាធរមានសមត្ថកិច្ចគួរតែមានវិធានការរៀរាំង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
17 នាក់
ម្សិលមិញ :
350 នាក់
សប្តាហ៍នេះ :
1559 នាក់
ខែនេះ :
7251 នាក់
3 ខែនេះ :
13044 នាក់
សរុប :
24989 នាក់