ដើម្បីធានាបាននូវនិរន្តរភាពធនធានជលផលរបស់យើងប្រជាពលរដ្ឋគួរគម្បីភ្ញាក់រលឹកដោយខ្លួនឯងហើយចូលរួមលុបបំបាត់នូវបទល្មើសនេសាទនានាដែលប្រើឧបករណ៍ខុសច្បាប់ នេះជាការលើកឡើងរបស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណអភិបាលខេត្ត។ ការលើកឡើងរបស់អភិបាលខេត្តរតនគិរី បែបនេះក្នុងឱកាសដែលឯកឧត្តមរួម និង ឯកឧត្តមអភិបាលរងខេត្តប្រធាន,អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយបង្ការទប់ស្កាត់បទល្មេីសជលផល និងដុតកំទេចចោលឧបករណ៍នេសាទខុសច្បាប់នៅស្រុកវើនសៃ នាព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២០។ ថ្លែទៅកាន់ប្រជាសហគមន៍ប្រមាណជាង១០០នាក់ដែលបានចូលរួម ឯកឧត្តម ថងសាវុន បានលើកឡើងថាការភ្ញាក់រឭករបស់ប្រជាពលរដ្ឋដែលបាននាំយកឧបករណ៍ ឆក់ត្រីមកប្រគល់ឲ្យសមត្ថកិច្ច ដើម្បីដុតបំផ្លាញចោលនេះ គឺជាជោគជ័យថ្មីមួយទៀត ក្នុងការលុបបំបាត់បទល្មើសនេសាទនៅក្នុងខេត្ត ដើម្បីធានាបាននូវនិរន្តរភាពធនធានជលផលរបស់យើង។ ឯកឧត្តម បានជម្រុញអោយសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ រួមទាំងអង្គការក្រៅរដ្ឋាភិបាល និង ប្រជាសហគមន៍នេសាទ បន្តចូលរួមបំផុសចលនាប្រជាពលរដ្ឋ តាមរយៈការអប់រំពីផ្លូវច្បាប់ទាក់ទងនិងវិស័យជលផល ដល់ពលរដ្ឋទូទៅ ពិសេស ប្រជានេសាទនៅដងទន្លេ បឹងបួ មិនត្រូវប្រើប្រាស់ឧបករណ៍ខុសច្បាប់ដែលច្បាប់បានហាមឃាត់ឡើយ ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋរបស់យើងបានយល់ដឹងកាន់តែច្បាស់អំពីតម្លៃធនធានមច្ចាជាតិនិងត្រូវមានវិធានការផ្លូវច្បាប់ចំពោះគ្រួសារ នេសាទណា ដែលនៅតែបន្តប្រើប្រាស់ឧបករណ៍ឆក់លបឆ្មក់នេសាទទៀត។ ឯកឧត្តម ក៏បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការផលិត ទិញ លក់ ដឹកជញ្ជូន រក្សាទុកឧបករណ៍ខុសច្បាប់នេះពីព្រោះបើយោងតាមច្បាប់ជលផលអ្នកប្រព្រឹត្តបទល្មើសនេះ នឹងត្រូវប្រឈមនិងការផ្ដន្ទាទោស ដាក់ពន្ធនាគារ និងត្រូវពិន័យជាប្រាក់ថែមទៀតផង។ ឧបករណ៍នេសាទខុសច្បាប់ដែលដុតបំផ្លាញចោលនាពេលនេះមានចំនួន៣០គ្រឿងដែលជាការភ្ញាក់រឭករបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមឃុំនានាក្នុងស្រុកវើនសៃបានប្រគល់ជូនអាជ្ញាធរសមត្ថកិច្ចនាពេលកន្លងមក៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង (សហការី)
អភិបាលខេត្តរតនគិរីអញ្ជើញចុះសាក សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ (សហការី)
បេសកកម្មតាមចាប់ខ្លួនឃាតក អ៊ា ណារ៉េន ទីបំផុតត្រូវបញ្ចប់ជីវិតដោយជោគជ័យ ព្រោះតដៃសមត្ថកិច្ច (សហការី)
ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (សហការី)
មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា