កោះកុង÷ដើម្បីឱ្យមានភាពប្រ កដប្រជាសម្រាប់ឱ្យប្រជាពលរដ្ឋរស់នៅនឹងទទួលបានការអាស្រ័ យផលមានដីស្របច្បាប់ តាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល រដ្ឋបាល រដ្ឋបាលស្រុកបុទុមសា គរ បានរៀបចំពិនិត្យ ស្រង់ស្ថិតិ ប្រជាពលរដ្ឋដែលរស់នៅនិងអា ស្រ័យផលដីធ្លីក្នុងតំបន់ពាក់ព័ន្ធ ដែលក្នុងតំបន់ឧទ្យានជាតិបូទុម សាគរ តំបន់ព្រៃឈើ២០០២ តំ បន់ដែនជម្រកសត្វព្រៃ និងតំ បន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ។រដ្ឋបាលស្រុកបូទុមសាគរ កំណ ត់បើកយុទ្ធនាការស្រុកស្ថិតិចំនួនម្ចាស់ដីដែលពាក់ព័ន្ធ ដោយប្រើ ប្រាស់ពេលវេលាចំនួន១៥ ថ្ងៃ ចាប់ពីថ្ងៃ១៥ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ខាងមុខ នះ ធ្វើរបាយការណ៍ជូនរដ្ឋបាលខេត្តនិងក្រុមការងារថ្នាក់ជាតិដើម្បីពិនិត្យសម្រេចបន្ត ។ប្រជាពលរដ្ឋក្នុងស្រុកបុទុមសា គរបានសំដែងនូវទឹកមុខរីករាយស្រស់ស្រាយ សម្បាយចិត្ត រកអ្វីព្រាបផ្ទឹមមិនបានឡើយ ខណៈដែលពេលពួកគាត់បាននាំគ្នាចុះស្រង់ដីធ្លីដែលពាក់ព័ន្ធនៅក្នុងតំបន់ការពារក្នុងស្រុកបូទុមសាគររួច ដោយបានសម្ដែងបន្តថា ខ្ញុំបាទអរគុណណាស់ចំពោះថ្នាក់ដឹកនាំ ដែលបានយកចិត្ត ទុកដាក់ ជាពិសេសប្រមុខរាជ រដ្ឋាភិបាល សម្ដេចតេជោហ៊ុន សែន ដែលតែងតែគិតគូរនិងយកចិត្តទុក ដាក់មកដល់ប្រជាពលរដ្ឋដែលមានទុក្ខលំបាក ពិសេសនៅពេលតែម្តង ។កាលពីថ្ងៃទី១៧ ខែកក្កដា លោកហាក់ ឡេង អភិបាលស្រុកបុទុម សាគរ ថ្លែងបញ្ជាក់ថា ដើមហេតុដែលតម្រូវឲ្យមានការស្រង់ស្ថិតិពលរដ្ឋរស់នៅនិងអាស្រ័យផលជាក់ស្តែងអស់ពេលច្រើនឆ្នាំ ពាក់ព័ន្ធស្ថិតក្នុងតំបន់ការពារខាងលើនេះធ្វើឡើងតបតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋា ភិបាលកម្ពុជាសម្ដេចតេជោហ៊ុន សែង ។ ហើយមុននឹងរៀបចំយុទ្ធនាការស្រង់ស្ថិតិពលរដ្ឋដែលមានដីធ្លីពាក់ព័ន្ធខាងលើនេះដែរ រដ្ឋបាលស្រុកបូទុមសាគរ កាលពីថ្ងៃទី១៤ ខែកក្កដាបានសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួក គាត់មកចូលរួមក្នុងការចុះស្រង់ដីធ្លីដែលពាក់ព័ន្ធក្នុងតំបន់ខាងលើឱ្យបានផុសផុលផងដែរ ៕ ដោយ សុគន្ធី
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង (សហការី)
អភិបាលខេត្តរតនគិរីអញ្ជើញចុះសាក សួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកលំផាត់ (សហការី)
បេសកកម្មតាមចាប់ខ្លួនឃាតក អ៊ា ណារ៉េន ទីបំផុតត្រូវបញ្ចប់ជីវិតដោយជោគជ័យ ព្រោះតដៃសមត្ថកិច្ច (សហការី)
ប្រជាពលរដ្ឋសង្ឃឹមថាលោកអធិការឡើងថ្មីនឹងបង្ក្រាបទប់ស្កាត់បទល្មើសមិនឲ្យកើតមាន (សហការី)
មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា