ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
មន្ត្រីរដ្ឋបាលព្រៃឈើ&សមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់នៅតំបន់ស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើឡើងវិញក្រោយពីប្រជាពលរដ្ឋរាប់សិបនាក់ប្រដាប់ដោយកាំបិត
Mon,20 July 2020 (Time 12:37 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 60នាក់)

មន្ត្រីរដ្ឋបាលព្រៃឈើ&សមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់នៅតំបន់ស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើឡើងវិញក្រោយពីប្រជាពលរដ្ឋរាប់សិបនាក់ប្រដាប់ដោយកាំបិតនិងពូថៅបានលើកគ្នាព័ទ្ធ!ខេត្តកំពង់ធំ,ស្រុកសន្ទុក
ខេត្តកំពង់ធំ៖
មានជម្លោះដណ្តើមដីធ្លី រវាងប្រជាពលរដ្ឋ និងកម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងកម្លាំងអធិការដ្ឋាននគបាលខាងជើងបឹទន្លេសាប បានផ្ទុះឡើងនៅតំបន់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញ «អន្លុងថ្ម» ធ្វើអោយមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ រងរបួសដោយសារមុតពូថៅនិង រថយន្ត១គ្រឿង រងការខូចខាត ទើបសមត្ថកិច្ចបង្ខំចិត្ត ផ្ទុះអាវុធជាង២០គ្រាប់ និងឈានដល់ចាប់ឃាត់ខ្លួន ប្រជាពលរដ្ឋ ២នាក់ កាលពីថ្ងៃទី១៦,ខែកក្កដា,ឆ្នាំ២០២០ ស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រជាពលរដ្ឋដែលផ្ទុះអំពើហឹង្សា ទៅលើកម្លាំងសមត្ថកិច្ចចម្រុះ នៃមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងកម្លាំងអធិការដ្ឋាននគបាលខាងជើងបឹទន្លេសាប សមត្ថកិច្ចនិយាយបានដឹងថា គឺមានមនុស្សប្រមាណ ៥០នាក់ នៅក្នុងដៃ ប្រដាប់ដោយដំបង កាំបិត និងពូថៅ បានលើកគ្នា ឡោមព័ទ្ធនិងដេញកាប់សមត្ថកិច្ច ហើយបានធ្វើអោយ មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់អោយររបួស និងរថយន្តស៊េរីទំនើប ១គ្រឿង បានរងការខូចខាតស្ទើរទាំងស្រុង។ ពីក្រុមប្រជាពលរដ្ឋ នៅក្នុងការរារាំងសមត្ថកិច្ច មិនអោយចូលទៅដាំកូនឈើ នៅលើដីដែលពួកគាត់ដាំដំណាំ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រង របស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញ «អន្លុងថ្ម» នៅក្នុងស្រុកសន្ទុកនោះ។
ក្រុមប្រជាពលរដ្ឋដែលរងការវិវាទជាមួយក្រុមមន្ត្រីរដ្ឋបាលព្រៃឈើ បានប្រាប់អោយសារព័ត៍មានដឹង នៅថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២០ពី ម្សិលមិញថា ដើមចមដែលផ្តើមអោយមានការផ្ទុះអំពើហឹង្សា ទៅលើក្រុមមន្ត្រីព្រៃឈើនោះ ដោយសារនៅ ក្នុងពេលនោះ មានក្រុមចម្រុះរដ្ឋបាលព្រៃឈើខេត្ត និងអធិការដ្ឋានខាងជើងបឹងទន្លេសាប បានចុះទៅកាន់ដីតំបន់ស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើឡើងវិញនៅចំណុច «អន្លុងថ្ម» ឃុំបឹងល្វា ស្រុកសន្ទុកហើយក្រុមមន្ត្រីបានចោទពួកគាត់ថាបាននាំគ្នាចូលមកកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ ។ ប៉ុន្តែធាតុពិតពួកគាត់បានកាន់កាប់ដីនេះជាយូរឆ្នាំមកហើយរហូតដល់បានដាំដុះដំណំាផ្សេងៗ ថែមទៀតផង។ប្រជាពលរដ្ឋអះអាងទៀតថា ការប្រកែកតវ៉ាគ្នាបានផ្ទុះឡើងធំទៅៗ រហូតដល់ធ្វើអោយប្រជាពលរដ្ឋ មានគ្នាប្រមាណជា ៥០នាក់ បានកើតក្តីក្តៅក្រហាយ ហើយបានប្រដេញក្រុមមន្ត្រីព្រៃឈើរត់ចែកជើងគ្នា ធ្វើអោយមន្ត្រីព្រៃឈើម្នាក់រងរបួស និងរថយន្ត ១គ្រឿងរងការខូចខាត ដោយសារការផ្ទុះកំហ៊ឹង បណ្តាល អោយមានការផ្ទុះអាវុធ២២គ្រាប់ ហើយកម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងកម្លាំងអធិការដ្ឋានខាង ជើងបឹងទន្លេសាប បានចាប់ប្រជាពលរដ្ឋ ២នាក់វាយខ្នោះ រុញចូលរថយន្ត ដោយចោទថា ការតវ៉ារបស់ ពួកគាត់ គឺជាការរារាំងដល់កិច្ចការរបស់សមត្ថកិច្ច។ ប្រជាពលរដ្ឋ បានចោទមន្ត្រីព្រៃឈើម្នាក់ ឈ្មោះ ហេង ទ្រី ដែលជាមន្ត្រីជាប់កិច្ចសន្យា ថាបានប្រើអំពើហឹង្សាមកលើពលរដ្ឋ ដែលត្រូវឃាត់ខ្លួននោះ នៅមុនពេល រុញបញ្ចូលក្នុងរថយន្ត នាំយកមកកាន់ខណ្ឌរដ្ឋបាល ព្រៃឈើខេត្តកំពង់ធំ។ជុំវិញការកើតជម្លោះ រវាងមន្ត្រីព្រៃឈើខេត្ត និងអធិការដ្ឋានខាងជើងបឹងទន្លេសាប ជាមួយក្រុម ប្រជាពលរដ្ឋនោះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ លោក ប៊ុន សុធី ប្រាប់អ្នកសារព័ត៌មានថា នៅថ្ងៃនេះ ក្នុងហេតុការណ៍នោះ មានមន្រ្តីរបស់លោកម្នាក់ បានរងរបួស ដោយសារក្រុមប្រជាពលរដ្ឋ គប់ត្រូវនឹងពូថៅ ខណៈដែលមន្រ្តីរបស់លោក កំពុងស្ថិតនៅក្នុងរថយន្ត។លោកនាយខណ្ឌ បានបន្តថា ចំពោះករណីផ្ទុះអាវុធនេះ គឺមន្រ្តីរបស់លោកបាញ់ការពារខ្លួន ដើម្បីបំបែកក្រុមប្រជាពលរដ្ឋ ព្រោះប្រជាពល រដ្ឋ ចេញមកពីចំការស្វាយចន្ទី ប្រដាប់ដោយកាំបិទ ពូថៅ និងដំបង បានដេញ និងឡោមព័ទ្ធសមត្ថកិច្ច ប៉ុន្តែ ហេតុការណ៍នោះ មិនបណ្តាល់អោយប្រជាពលរដ្ឋណាម្នាក់ រងបួសនោះឡើយ។ លោក ប៊ុន សុធី បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ អោយចូលរួមអនុវត្តច្បាប់ និងធ្វើការតវ៉ាដោយសន្តិវិធី ប្រសិន បើមានករណីណាដែលមិនឯកភាព។ ចំពោះប្រជាពលរដ្ឋ ២នាក់ ដែលបានឃាត់ខ្លួនក្នុងការផ្ទុះអំពើហឹង្សា មកលើសមត្ថកិច្ចនោះ ត្រូវបានដោះលែងទៅវិញហើយដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរឃុំស្រុក និងកម្លាំងជំនាញចុះបង្ក្រាបរោងសិប្បកម្មខុសច្បាប់ ចំនួនពីទីតាំងផ្សេងគ្នា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បើកកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ឆមាសទី១ និង លើកទិសដៅការងារ សម្រាប់ឆមាស ទី ២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃចាប់បារីគេចពន្ធដែលនាំចេញពីកម្ពុជាក្នុងតម្លៃប្រមាណ ជាង១២លានបាត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើខុសច្បាប់បណ្តែតតាមទឹកជិត១០ក្បូនត្រូវបានសមត្ថកិច្ចបង្រ្កាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃឈើដែលការពារដោយមន្ត្រីឧទ្យានុរក្សកំពង់រងការកាប់បំផ្លាញនិងដឹកជញ្ជូនតាមផ្លូវទឹកពីឈ្មួញមួយក្រុម អាជ្ញាធរមានសមត្ថកិច្ចគួរតែមានវិធានការរៀរាំង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
31 នាក់
ម្សិលមិញ :
350 នាក់
សប្តាហ៍នេះ :
1573 នាក់
ខែនេះ :
7265 នាក់
3 ខែនេះ :
13058 នាក់
សរុប :
25003 នាក់