ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ នាគមាស!
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ។
Mon,20 July 2020 (Time 12:27 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 57នាក់)

អរគុណ សន្តិភាព
អរគុណ នយោបាយឈ្នះ ឈ្នះ
ដឹងគុណ ស្ថាបនិក មគ្គទេ្ទសក៍ នឹងប្រតិបត្តិករ នយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវ សន្តិភាព ឯកភាពជាតិ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ។

នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង ជូននាយទាហាន នៅកងពលតូចថ្មើរជើងលេខ៥៣ ស្ថិតក្នុងភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។

អញ្ជើញចូលរួមក្នុងពិធីមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥។
ប្រតិភូអមដំណើរបញ្ជាការដ្ឋានកងទ័ពជើងគោក។
មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យយោធភូមិភាគទី៥ ព្រមទាំង មេបញ្ជាការ មេបញ្ជាការរង នាយទាហាន ចំណុះឱ្យយោធភូមិភាគទី៥ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ភួងភិរម្យ ត្រូវទទួលមុខតំណែងថ្មី ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។
លោកឧត្តមសេនីយ៍ត្រី កែវ សេងលន ទទួលមុខតំណែងជាមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ។
លោកឧត្តមសេនីយ៍ត្រី ផេង ធី ជាមេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥៣។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំកងពលតូចថ្មើរជើងលេខ៥៣៕

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអាជ្ញាធរឃុំស្រុក និងកម្លាំងជំនាញចុះបង្ក្រាបរោងសិប្បកម្មខុសច្បាប់ ចំនួនពីទីតាំងផ្សេងគ្នា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បើកកិច្ចប្រជុំការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ឆមាសទី១ និង លើកទិសដៅការងារ សម្រាប់ឆមាស ទី ២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃចាប់បារីគេចពន្ធដែលនាំចេញពីកម្ពុជាក្នុងតម្លៃប្រមាណ ជាង១២លានបាត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឈើខុសច្បាប់បណ្តែតតាមទឹកជិត១០ក្បូនត្រូវបានសមត្ថកិច្ចបង្រ្កាប (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រៃឈើដែលការពារដោយមន្ត្រីឧទ្យានុរក្សកំពង់រងការកាប់បំផ្លាញនិងដឹកជញ្ជូនតាមផ្លូវទឹកពីឈ្មួញមួយក្រុម អាជ្ញាធរមានសមត្ថកិច្ចគួរតែមានវិធានការរៀរាំង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
41 នាក់
ម្សិលមិញ :
350 នាក់
សប្តាហ៍នេះ :
1583 នាក់
ខែនេះ :
7275 នាក់
3 ខែនេះ :
13068 នាក់
សរុប :
25013 នាក់