ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
រោងសិប្បកម្មកែឆ្នៃឈើជាច្រើនកន្លែង រីកដុះដាលក្នុងស្រុកត្រពាំងប្រាសាទ សមត្ថកិច្ចនឹងមន្ត្រីជំនាញហាក់ដូចជាមើលរំលង
Sat,06 June 2020 (Time 06:52 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 58នាក់)

ខេត្តឧត្តរមានជ័យៈ រោងសិប្បកម្មកែឆ្នៃឈើប្រណិតជាច្រើនកន្លែង នៅតែបន្តរួមទាំងការដឹកជញ្ជូនឈើប្រណិត ឈើឆៅនឹងឆ្អិនកែឆ្នៃរួច រួមទាំងឈើលេខពីផងដែរ ដែលមេឈ្មួញកំពង់តែធ្វើសកម្មភាពឃុបឃិតគ្នាជាមួយសមត្ថកិច្ច នឹងមន្ត្រីជំនាញជាពិសេសអាជ្ញាធរ ពាក់ព័ន្ធក្នុងមូលដ្ឋានោងដែរ ដែលកំពង់តែបើកដៃដេកសម្ងំ ចាំទទួលលាបសក្ការៈពីរមេឈ្មួញ ដែលកំពង់ប្រព្រឹត្តបទល្មើសធនធាន ផលអនុផលព្រៃឈើ គ្មានការទប់ស្កាត់ឬបង្ក្រាបឡើយ។

វាល្មើសទៅនឹងបទបញ្ជានាយឧត្តមសេនីយ៍សៅ សុខា ដែលលោកកំពង់តែយុទ្ធនាការ បង្ក្រាបនឹងទប់ស្កាត់ បទល្មើសធនធានធម្មជាតិ យ៉ាងក្តៅគគុក តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើង បែជាលោកជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ នឹងលោកហោ លិម មន្ត្រីបរិស្ថានស្រុក មិនអើពើធ្វើមិនដឹង មើលរំលងទៅវិញទុកឲ្យក្រុមឈ្មួញរកស៉ីល្មើសច្បាប់ទាំងនេះ បន្តនៅមុខរបរនេះជាច្រើនឆ្នាំមកហើយ គឃ្លើនប្រហើនបានចិត្ត ដោយមិនខ្លាចសមត្ថកិច្ច មន្ត្រីជំនាញ រួមទាំងអាជ្ញាធរផងដែរ ដែលស្ថិតក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

បច្ចុប្បន្ននេះក្រុមមេឈ្មួញកំពុងធ្វើសកម្មភាពយ៉ាងពេញទំហឹង រកស៉ីនៅមុខរបរអារជ្រៀក ដឹកជញ្ចូនយកមកចូលរោងសិប្បកម្មគ្មានច្បាប់ យកមកកែឆ្នៃយ៉ាងពេញបន្ទុកត្រហឹងពេញស្រុកបែរជាលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ និង លោក ហោ លិម ជាមន្ដ្រីបរិស្ថានស្រុក ហាក់ដូចជាគ្មានអើពើធ្វើសកម្មភាពបញ្ចេញស្នាដៃ ចុះចាប់បង្ក្រាបទៅលើក្រុមឈ្មួញរកស៉ីខុសច្បាប់នេះម្តងសោះ បណ្ដោយឱ្យពួកឈ្មួញទាំងនោះធ្វើសកម្មរកស៊ីបំផ្លិចបំផ្លាញព្រៃឈើ ធនធានធម្មជាតិតាមតែអំពើចិត្ត។

ជាក់ស្តែងដូចជារោងសិប្បកម្មរបស់មេឈ្មួញឈ្មោះ ឌួក និងមេឈ្មួញឈ្មោះ រ៉ាល់ ដែលរាល់ថ្ងៃកំពុងតែមមាញឹកធ្វើការកស៉ីក្នុងមុខរបរនេះយ៉ាងសកម្ម ដោយក្នុងមួយថ្មីៗត្រូវដឹកជញ្ជូនឈើពីគ្រប់ទិសទីយ៉ាង អនាធិបតេយ្យ ជាច្រើនម៉ែត្រគូបដើម្បីយកចូលទៅរោងសិប្បកម្មកែឆ្នៃ និងដឹកបន្ដតាមរថយន្តជាច្រើនគ្រឿង យកមកលក់ចែកចាយនៅតាមដេប៉ូក្នុងខេត្តឧត្តរមានជ័យ នឹងតាមបណ្តាខេត្តផ្សេងទៀត។

ប្រជាពលរដ្ឋជាច្រើនក្នុងស្រុកត្រពាំងប្រាសាទបានដាក់ការសង្ស័យថា ហេតុអ្វីបានជាមានរោងសិប្បកម្មកែឆ្នៃឈើ កើនឡើងជាបន្តបន្ទាប់ជាពិសេសក្រុមមេឈ្មួញ ចាស់កាន់តែរីកដុះដាលធំធាត់ឡើងៗ តែសមត្ថកិច្ច នឹងមន្ត្រីជំនាញ ហាក់បីដូចជាមិនអើពើរ នឹងធ្វើការចុះបង្ក្រាបម្តងណាឡើយក្នុងករណីនេះឬក៍ទីតាំងរោងសិប្បកម្មក ខាងលើនេះជាឆ្នាំងបាយប្រចាំថ្ងៃ ប្រចាំខែរបស់អស់លោកមន្ត្រីជំនាញទាំងនេះហើយមើលទៅ ទើបបានជាមិនធ្វើការបង្ក្រាប។

ប្រជាពលរដ្ឋសូមធ្វើការអំពាវនាវទៅដល់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ សូមឯកឧត្តម មេត្តាជួយចាត់វិធានការមកលើសមត្ថកិច្ច នឹងមន្ត្រីជំនាញ ក្នុងស្រុកត្រពាំងប្រាសាទ ដែលពួកគាត់កំពង់ឈរអោបដៃមើល នូវសកម្មភាពរោងអារជ្រៀកកែឆ្នៃឈើខុសច្បាប់ជា ច្រើនកន្លែងប្រហែលទទួលលាបច្រើនជាងបង្ក្រាបហើយ នៅក្នុងមុខជំនាញនឹងតួនាទីរបស់ពួកគាត់ ដែលអសកម្មក្នុងការអនុវត្តច្បាប់ ស្តីពីរការ ការពារ នូវធនធានធម្មជាតិព្រៃឈើ ដែលក្រុមឈ្មួញកំពង់តែប្រព្រឹត្តរាល់ថ្ងៃនេះ។

ជាវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើ អង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីរលោកជៀល សុផល សង្កាត់រដ្ឋបាលព្រៃឈើ នឹងលោកហោ លិម មន្ត្រីបរិស្ថានស្រុក បានទេដោយគ្មានលេខទូរស័ព្ទទំនាក់ទំនង។

ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ