ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ទេសរដ្ឋមន្ដ្រី គន់ គីម បានអញ្ជើញប្រកាសតែងតាំងលោក ប្រាក់ សុវណ្ណ ជាប្រធានកិត្តិយសសមាគមន៍ អតីតយុទ្ធជនខេត្តព្រះវិហារ
Sat,06 June 2020 (Time 02:40 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 74នាក់)

ខេត្តព្រះវិហារ: ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង លោក ប្រាក់ សុវណ្ណ ជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនខេត្តព្រះវិហារ ចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអតីតយុទ្ធជន និងសួរសុខទុក្ខអតីតយុទ្ធជន ១២០នាក់ ពិធីនេះបានធ្វេីឡេីងនៅវេលាព្រឹកថ្ងៃសៅ ទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលាខេត្តព្រះវិហារ។

ទន្ឋឺងនឹងនេះដែរ ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងធ្វេីការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនអតីតយុទ្ធជនដែលជានិច្ចជាកាល សម្តេចទាំងពីរ តែងតែគិតគូដល់បងប្អូនប្រជាពល នឹងសួរសុខទុក្ខតាមរយ:ផ្ទាល់ ក្នុងនាមអគ្គលេខាធិការ ដែលជាសេនាធិការឲ្យសម្តេចតេជោ ហ៊ុន សែន ចុះជួប និងដោះស្រាយបញ្ហាជូនបងប្អូន ជាបន្តបន្ទាប់នៅទូទាំងប្រទេស។

ទន្ទឹងនឹងនោះដែរ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមន៍គ្រប់ថ្នាក់ នៅក្នុងខេត្តទាំងមូល ធ្វើឲ្យការងារសមាគមន៍ដំណើរការទៅគួរឲ្យកត់សម្គាល់។

បើតាមរបាយការណ៍ សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានឲ្យដឹងថា ក្នុងឆ្នាំកន្លងមកសមាគមន៍អតីតយុទ្ធជនខេត្ត សម្រេចបាននូវលទ្ធផលសំខាន់ៗ ជាច្រើនដូចជា៖ បានបើកប្រាក់មរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន៣៣ គ្រួសារ ក្នុងមួយគ្រួសារ៤លានរៀល, បានសាងសង់ផ្ទះអំណោយសម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកបាន៦៤ខ្នង។

ចំពោះការងារត្រូវធ្វើបន្តនាពេលខាងមុខ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានថ្លែងណែនាំឲ្យថ្នាក់ដឹកនាំសមាគមន៍គ្រប់ថ្នាក់:
ទី១.បន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ ពេលមានបញ្ហាឲ្យទាន់ពេលវេលា យកចិត្តទុកដាក់អ្នកដែលរងការលំបាកពីជំងឺ COVID-19។

ទី២.ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវរៀបចំកសាង ទីស្នាក់ការអតីតយុទ្ធជន នៅតាមបណ្តាថ្នាក់របស់ខ្លួនដើម្បីមានកន្លែងធ្វើការរបស់ខ្លួន។ ដោយឡែក មេប៉ុស្តិ៍រដ្ឋបាលត្រូវយកចិត្តទុកដាក់សមាជិកអតីតយុទ្ធជន នៅក្នុងឃុំរបស់ខ្លួន

ទី៣.ថ្នាក់ដឹកនាំសមាគមន៍ខេត្ត ត្រូវសហការជាមួយស្ថាប័នជំនាញ ធ្វើជាសេនាធិការឲ្យអភិបាលខេត្ត រៀបចំលិខិតស្នើសុំដីទៅក្រសួងពាក់ព័ន្ធ ដើម្បីស្នើសុំសម្តេចតេជោ កសាងផ្ទះជូនបងប្អូនដែលអត់ដីអត់ផ្ទះ និងអ្នករស់នៅលើដីសាធារណៈ ដែលនៅសល់ចំនួន១៦៦គ្រួសារ ជាបន្តទៀត។

ទី៤.សូមឲ្យអតីតយុទ្ធជនត្រូវរួមសាមគ្គី ឯកភាពគ្នាជឿជាក់ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដោយធ្វើជាភ្នាក់ងាររាយការណ៍ ឲ្យប៉ុស្តិ៍រដ្ឋបាលដើម្បីផ្តល់ព័ត៌មានពីភាពមិនប្រក្រតី និងបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានដើម្បីភូមិ ឃុំមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ។

ជាចុងក្រោយ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានឧបត្ថម្ភបងប្អូនអតីតយុទ្ធជន ទាំងអស់ចំនួន១២០នាក់ ក្នុងម្នាក់ៗទួលបានថវិកា៣ម៉ឺនរៀល និងអង្ករ២៥គីឡួក្រាមទៀតផង៕

ដោយ!មាស សុផាត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ