ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
ចោទថាគេឌឺដាក់ខ្លួន យុវជនម្នាក់តាមវ៉ៃយុវជនម្នាក់ទៀតបណ្តាលឲ្យស្លាប់
Sat,06 June 2020 (Time 02:38 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 56នាក់)

(ខេត្តបន្ទាយមានជ័យ): នៅចំណុចស្ពានពោះពីរផ្លូវកៅស៊ូ ខាងត្បូងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ
នៅវេលាម៉ោង១៨និង១០នាទីព្រលប់ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកព្រះនេត្រព្រះបានឲ្យអ្នកយកព័ត៌មានដឹងថានៅវេលាម៉ោង១៧,៤០ នាទីថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ គឺមានយុវជនពីរក្រុមជិះម៉ូតូពីរគ្រឿងដេញវាយគ្នានឹងដំបងឬស្សី។
បណ្តាលឲ្យយុវជនម្នាក់ដែលគេដេញវាយនោះដេកដួលលើផ្លូវមានឈាមស្រោចពេញខ្លួន ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនភ្លាមៗទៅមន្ទីពេទ្យបង្អែកស្រុក តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយសមត្ថកិច្ចបានបន្តឲ្យសារព័ត៌មានដឹងថាជនរងគ្រោះឈ្មោះ សុខ ណាថាន់ ហៅ(បារាំង) ភេទប្រុសអាយុុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងចាស់​ ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យសារព័ត៌មានដឹងបន្ថែមទៀតថាក្រោមការស្រាវជ្រាវដោយយកចិត្តទុកដាក់កម្លាំងជំនាញនគរបាលស្រុក
ជប់វ៉ារីបានកំណត់មុខសញ្ញានិងឈានទៅឃាត់ខ្លួនជនដៃម្នាក់
ឈ្មោះ ចាន់ សេរីវឌ្ព្យនា ហៅ( ប៉ាង) ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នៅមុខសមត្ថកិច្ចជនដៃដល់បានសារភាពថាខ្លួននិងបក្សពួកបីនាក់ផ្សេងទៀតបានជួបជុំគ្នាផឹកស៊ី ខណៈនោះមានម៉ូតូមួយគ្រឿងជិះគ្នាពីរនាក់បានមកឈប់នៅពីមុខពួកគេដោយរ៉ូដំឡើងម៉ាស៊ីនក្នុងហេតុផលឌឺដង។ពេលនោះខ្លួនក៏ស្រែកសួរថាហ្អែងចង់ម៉េច គេមិនឆ្លើយហើយជិះចេញបាត់ទៅ។ដោយគិតថាវាឌឺដាក់ខ្លួន ឈ្មោះ ហុក វាសនា ហៅ( ស្តៅ )បានទាញម៉ូតូឌុបខ្លួន ដេញតាមពីក្រោយ ដោយដៃកាន់ដំបងប្ញស្សី មួយកំណាត់ប្រវែង មួយម៉ែត្រប៉ុន ក ដៃតាមវាយអ្នកជិះម៉ូតូដែលខ្លួនគិតថាឌឺដាក់ខ្លួន។
ជនសង្ស័យឈ្មោះ ចាន់ សេរីវឌ្ព្យនា ហៅ (ប៉ាង)បានបញ្ជាក់ដែរថាតាមពិតខ្លួនគេត្រូវវាយអ្នកជិះខាងក្រោយទេ តែដោយអ្នកខាងក្រោយលោតចុះទាន់ ខ្លួនក៏វាយចំអ្នកបើកម៉ូតូចំក្បាលពីក្រោយបណ្តាលអោយធ្លាក់ពីលើម៉ូតូតែម្តងទៅ។ក្រោយពីធ្វើសកម្មភាពខ្លួនគេនិងបក្សពួកក៏វិលមកកន្លែងផឹកស៊ី បន្ទាប់សមត្ថកិច្ចក៏ទៅដល់បក្សពួកបីនាក់ដែលផឹកស៊ីជាមួយក៏បានគេចខ្លួនអស់ទៅ។ក្រោយបញ្ចប់ការសួរនាំកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការតាមនីតិវិធី។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ