ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
រួមគ្នាទប់ស្កាត់នៅការរាលដាលមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល
Sat,06 June 2020 (Time 02:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 62នាក់)

(ខេត្តបាត់ដំបង):ខ្មែរប្រុសស្រី៣៨នាក់ចាញ់បោកមេខ្យល់ត្រូវបនកម្លាំងយោធាឈុតខ្មៅថៃចាប់ខ្លួននិងបញ្ជូនមកឲ្យសមត្ថកិច្ចកម្ពុជាវិញ
ខេត្តបាត់ដំបង,ស្រុកសំពៅលូន
នៅក្នុងអំឡុងពេលដែលស្ថានភាពនៃការគំរាមកំហែងដោយករណីCovid-19នៅតែបន្តមានជារៀងរាល់ថ្ងៃរីឯការធ្វើដំណើរវិលចូលមកក្នុងប្រទេសវិញរបស់ប្រជាពលរដ្ឋយើងនៅតែមានជាបន្តបន្ទាប់នោះបានកត់សម្គាល់ឃើញថា​មាន​ការលបលួចឆ្លងដែនដោយខុសច្បាប់ ទៅប្រក​ប​មុខរបរឬបំពេញការងារផ្សេងៗនៅក្នុងប្រទេសថៃ ពីសំណាក់ប្រជាពលរដ្ឋ ក៏នៅតែកើតមានជាបន្តបន្ទាប់ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងទប់​ស្កាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានយ៉ាងណាក៏ដោយ ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២​០២០ វេលាម៉ោង១៣និង៤០នាទី កម្លាំងនគរបាល​នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនដែល​មានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិ​ការ​នគរបាលស្រុក និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៧ដែលមាន​លោកវរសេនីយ៍ឯក ប្រាក់ សាយ ជាមេបញ្ជា​ការវរៈ បានសហការណ៍ជាមួយកម្លាំងផ្នែកសឹក​រងស្រុកសំពៅលូន និងកម្លាំងទាហ៊ានឈុនតខ្មៅនៃ​ព្រះរាជាណាចក្រថៃ ក្នុងកងអនុសេនាធំលេខ​១៣០៣ ធ្វើការទប់ស្កាត់ទាន់ពេលវេលាចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់ក្រោមការបំផុសឃោសនាអូសទាញដោយក្រុម(មេខ្យល់)ផង​នោះ​មានចំនួន៣៨នាក់ក្នុងនោះស្រីចំនួន​១៧​នា​ក់ ហើយត្រូវបានអាជ្ញាធរថៃឃាត់ខ្លួននិង​បញ្ជូ​ន​មក​ឱ្យសមត្ថកិច្ចយើងវិញ។ ចំពោះបញ្ហានេះលោកវរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាលស្រុកសំពៅលូន បាន​បញ្ជាក់​ថា បន្ទាប់ពីទទួលបាននូវប្រជាពលរដ្ឋទាំង៣៨នាក់នេះមន្រ្តីសុខាភិបាលដែលប្រ​ចាំការនៅមូលដ្ឋានបានធ្វើការ តាមជំនាញ(ពិនិត្យ​សុខភាព)រួចរាល់ទើបប្រគល់មកឱ្យនគរបាលស្រុកធ្វើការសាកសួរបំភ្លឺ ហើយក្នុងចំណោម​នោះមានក្រុម(មេខ្យល់)ចំនួន០៣នាក់ដែលជាអ្នកដឹកនាំឱ្យមានការលួចឆ្លងដែនដោយខុស​ច្បាប់នេះដែលក្នុងចំនួន០៣នាក់ ត្រូវបានសមត្ថ​កិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនមកការិ​យាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី រីឯ​ប្រ​ជាពលរដ្ឋចំនួន ៣៥នាក់ បានធ្វើការអប់រំណែនាំពួកគាត់កុំឱ្យចាញ់បោកការឃោសនា អូសទាញ​ពីសំណាក់ក្រុមមេខ្យល់ទៀត រួចបានអនុញ្ញាតឱ្យពួកគាត់វិល ត្រឡប់ទៅលំនៅដ្ឋានវិញ។
ក្នុងនាមស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបងសូមធ្វើការអំពាវនាវចំពោះប្រជាពលរដ្ឋយើង សូមកុំឱ្យចាញ់បោកការឃោសនាអូស​ទាញពីសំណាក់ក្រុម(មេខ្យល់) ដែលនាំបងប្អូនឱ្យចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់នេះឱ្យសោះព្រោះនេះគឺជារឿងខុស​ច្បាប់ហើយក៏​ប្រឈម​ខ្លាំងជាមួយនឹងការណីឆ្លង ជម្ងឺCovid-​19ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ