ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424/017621982/0967316127
រថយន្តដឹកទឹកកកមួយបានឆក់យកអាយុជីវិតឪពុកកូនពីរនាក់ជាអតីតយុទ្ធជន
Tue,02 June 2020 (Time 09:34 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 457នាក់)

(ខេត្តបន្ទាយមានជ័យ):
រថយន្តដឹកទឹកកកមួយបានឆក់យកអាយុជីវិតឪពុកកូនពីរនាក់ជាអតីតយុទ្ធជន
សោដនាថកម្មមួយបានកើតឡើងលើក្រុមគ្រួសារយុទ្ធម្នាក់ដែលគួឲ្យសោកសង្រែងក្រៃលែងដោយសារតែរថយន្តដឹកទឹកកករបស់ក្រុមហ៊ុនដឹកទឹកកកគិម ជីបានក្រឡាប់សង្កត់លើម៉ូតូដែលកំពុងធ្វើដំណើរបណ្តាលឲ្យស្លាប់មនុស្សមិនដឹងអីចំនួន០២នាក់ ។
ហេតុការណ៍នេះបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចំណុចស្រះដើមអំពិលស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៦និង២០នាទីព្រឹកនាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះដែលស្លាប់ដោយសាររថយន្តដឹកទឹកកករបស់ក្រុមហ៊ុនគិម ជឺគឺជាអតីតយុទ្ធជនមានឈ្មោះផុន សារួនហៅចាន់ យ៉ន ភេទប្រុសអាយុ៦០ឆ្នាំត្រូវជាឪពុក និងកូនប្រុសឈ្មោះ ប៊ុន សារ៉ាត់ ភេទប្រុសអាយុ៣១ រស់នៅភូមិនិមិត្ត១សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមប្រភពរបស់ប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានអោយដឹងថាៈ ម៉ូតូរបស់ជនរងគ្រោះពីរនាក់ឪពុកកូននេះបើបរលើផ្លូវគំនូសម៉ូតូ មានទឹសដៅពីលិចទៅកើក្នុងល្បឿនយឺតធម្មតា ចំនែករថយន្តបង្កររបស់ក្រុមហ៊ុនលក់ទឹកកកគិម ជឺ បើកបរក្នុងល្បឿនលឿនក្នុងទឹសដៅពីកើតមកលិចច្រាស់ទឹសគ្នាជាមួយជនរងគ្រោះ ដោយមានផ្ទុកទឹកកកពេញរថយន្តផងដែរ ពេលមកដល់កន្លែងកើតហេតុរថយន្តបង្ករបានឡើងវ៉ាជែងគ្នាជាមួយរថយន្តផ្សេងទៀតចំនួន០៣គ្រឿងដោយរថយន្តបង្ករមានល្បឿនលឿនពេកអ្នកបើកបរមិនអាចគ្រប់គ្រងល្បឿនបានរួចហើយរថយន្តនោះក៍រ៉េចង្កូតគ្រវីគ្រវាត់សំដៅទៅរកម៉ូតូជនរងគ្រោះហើយក្រឡាប់សង្កត់ទៅលើម៉ូតូជនរងគ្រោះទាំងពីរនាក់ឪពុកកូនបណ្តាលឲ្យជនរងគ្រោះជាឪពុកបានស្លាប់នៅនិងកន្លែងកើតហេតុ រីឯជនរងគ្រោះឈ្មោះ ប៊ុន សារ៉ាត់ជាកូនបានស្លាប់នៅមន្ទីពេទ្យមិត្តភាពកម្ពុជា ជប៉ុនស្រុកមង្គលបូរី នៅប្រហែល៤ម៉ោងក្រោយពេលកើតហេតុ ។ រថយន្តបង្កររបស់ក្រុមហ៊ុនគិម ជឺ ពាក់ស្លាកលេខបន្ទាយមានជ័យ3A-1120 បើកបរដោយឈ្មោះ រឿន ឈុយ ភេទប្រុស អាយុ២៣ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុនខាងលើរស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជនបង្កររឿនឈុយ បានរងរបួសបាក់ភ្លៅខាងឆ្វេងបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យមិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរី ។
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ បានរអ៊ូរទាំថា ករណីគ្រោះថ្នាក់ចរាចរដែលបានឡើងញឹកញាប់ភាគច្រើនគឺបង្ករឡើងដោយសារតែអ្នកបើកបរស៊ីឈ្នួលគឺសុទ្ធតែក្មេងស្ទាវៗបើកបរដោយមិនគោរពច្បាប់ចរាចរ និងមិនបានចូលរៀននៅសាលាបើកបរអោយបានត្រឹមត្រូវរួចហើយក្រុមហ៊ុនចេះតែចាប់ដាក់ឲ្យបើកបរជាហេតុធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភ តួយ៉ាងដូចជាអ្នកបើបររបស់ក្រុមហ៊ុន គិម ជឺនេះជាដើម ។
- ករណីខាងលើនេះគឺជាសារមួយដែលបង្ករការភ័យខ្លាចដល់ប្រជាពលរដ្ឋផងដែរហេតុដូច្នេះសមត្ថកិច្ចដែលពាក់ព័ន្ធ គួយកចិត្តទុកដាក់អនុវត្តន៍ច្បាប់ឲ្យបានតឹងរឹងចំពោះអ្នកដែលប្រព្រឹត្តផ្ទាល់ និងនីតិបុគ្គល(ក្រុមហ៊ុនលក់ទឹកកកគិម ជឺ) ដើម្បីផ្តល់ភាបយុត្តិធ៍មដល់ក្រុមគ្រួសារជនរងគ្រោះ។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ