ខេត្តស្ទឹងត្រែង:បរុសម្នាក់ដោយព្រោះតែផឹកទឹកប្តូរនិស្ស័យទើបប្រពន្ធពុំព្រមអោយដេកជាមួយ បែជាខឹងដុតផ្ទះកម្ទេចចោល ហេតុការនេះកើតឡើងកាលពីវេលាម៉ោង២០,៣០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ស្ថិតនៅភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។តាមប្រភពព័ត៌មានបានឲ្យដឹងថា:ករណីបំផ្លេចបំផ្លាញទ្រព្យសម្បត្តិខ្លួនឯងនេះ បង្ករឡើងដោយបរុសជាប្តីឈ្មោះឡត តាន់ ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ។ប្រភពដដែលបន្តថា: មុនពេលកើតហេតុបុរសខាងលើ ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ មកដល់ផ្ទះក៍ចូលទៅដេកជាមួយប្រពន្ធ តែប្រពន្ធដេញមិនអោយដេកក្បែព្រោះតែស្រវឹង ថុមគ្លិនស្រារទ្រាំមិនបាន បែជាខឹងព្រោះតែផឹកទឹកប្តូរនិស្ស័យ ក៍យកភ្លើងទៅដុតផ្ទះរបស់ខ្លួនចោលទាំងយប់ ផ្អើលអស់អ្នកជិតខាងរត់មកមើល។បើតាមនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសេកុង បានឲ្យដឹងថាផ្ទះរងការឆាបឆេះខាងលើមានទំហំ៥ម៉ែត្រនិងបណ្តោយ៦ម៉ែត្រ ធ្វើអំពីឈើប្រកស្បូវបាំងឬស្សី ក្រាលរនាបឬស្សី ឆេះអស់ទាំងស្រុង មូលហេតុមកពីផឹងស្រាស្រវឹង ខឹងប្រពន្ធមិនអោយដេកជាមួយ ទើបយកដែកកេះមកកេះដុត បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅឆេះអស់គ្មានសល់។ ក្រោយកើតហេតុសមត្ថកិច្ចមិនអាចជួយសង្គ្រោះបានទេ ល្បឿននៃការឆេះលឿនពេក ព្រោះផ្ទះនោះធ្វើអំពីឈើ នឹងឬស្សីផងនោះ ហើយម្យ៉ាងទៀតនគរបាលប៉ុស្តិ៍នៅឆ្ងាយពីកន្លែងកើតហេតុ តែមិនបណ្តាលឲ្យរងគ្រោះដល់ប្រពន្ធនឹងកូនឡើយ។ ក្រោយធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោលហើយ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក៍សម្រេច ឃាត់ខ្លួនជនបង្កជាម្ចាស់ផ្ទះតែម្តង ដោយមានចេតនាបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន៕ដោយ!មាស សុផាត
ព័ត៌មានគួរចាប់អារម្មណ៍
ផ្ទះមួយខ្នងត្រូវឆេះហ្មត់ ព្រោះប្តីខឹងប្រពន្ធមិនឲ្យដេកដុតផ្ទះចោល (សហការី)
សត្វស្វាកន្ទុយសរត្រូវព្រានព្រៃបាញ់សម្លាប់ ជនដៃដល់ត្រូវបានឃាត់ខ្លួន បញ្ចូនទៅសាលាតំបូងខេត្ត (សហការី)
កសិផលធម្មជាតិខ្មែរ ដែលដឹកយកលក់អោយថៃ ត្រូវបានគេកំណត់អោយ «បង់ភាសុី» (សហការី)
បុរសម្នាក់ ជិះម៉ូតូបន្លំយកលុយដុល្លារក្លែងក្លាយចាយ សមត្ថកិច្ចឃាត់ នៅពោធិ៍សាត់ (សហការី)
ព្រៃអង់តែនបានស្រែកទ្រហោយំដើម្បីស្វែងរកអ្នកការពារពិតប្រាកដ ()
វីដែអូ