សត្វស្វាកន្ទុយសរត្រូវព្រានព្រៃបាញ់សម្លាប់ ជនដៃដល់ត្រូវបានឃាត់ខ្លួន បញ្ចូនទៅសាលាតំបូងខេត្ត
ខេត្តស្ទឹងត្រែង:ព្រានព្រៃបរបាញ់សត្វ បានប្រទះនឹងសត្វស្វាកន្ទុយសរ ដែលជាសត្វកម្រជិតផុតពូជ ក៍បាញ់ប្រហារធ្វើឲ្យសត្វស្វាសរស្លាប់ភ្លាមៗ អ្នកបរបាញ់ជាប់ខ្នោះដៃសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត នឹងប្រគល់ជូនមន្ត្រីបរិស្ថានចាត់ការតាមច្បាប់ បច្ចុប្បន្នមន្ត្រីជំនាញ កំពង់កសាងសំណុំរឿងបញ្ចូនជនដៃដល់ ទៅតុលាការខេត្តនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចភ្នំក្រឡាពស់ ភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្រោយពីបានទទទួលព៍ត៌មាននេះភ្លាម លោកបានបញ្ចាកម្លាំងអាវុធហត្ថស្រុក សហការជាមួយ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះឃាត់ខ្លួនជនដៃដល់ដែលបាញ់សត្វស្វាកន្ទុយសរ រួមនឹងអាវុធកែធ្នៃ១ដើមផងដែរ ហើយក៍បានធ្វើការប្រគល់ជូន មន្ត្រីជំនាញមន្ត្រីជំនាញបរិស្ថានខេត្តចាត់ការបន្តតាមច្បាប់។
ជុំវិញរឿងនេះលោក នេត្រ ភក្ដ្រា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងដែរថា: បញ្ហាសត្វស្វាកន្ទុយសរដែលជាសត្វកម្រ មន្ត្រីឧទ្យានុរក្សកំពង់ថែរក្សានិងអភិរក្ស ហើយលោកបញ្ចាក់ទៀតថា: នៅក្នុងប្រទេសកម្ពុជាយើង មានសត្វស្វាសរប្រមាណជាង២ម៉ឺនក្បាល ដែលកំពុងមានវត្តនៅភាគខាងកើត និងខាងជើងទន្លេមេគង្គ ពោលគឺមាននៅខេត្តខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តព្រះវិហារ.ហើយខេត្តមណ្ឌលគិរី ជាខេត្តដែលសំប៊ូសត្វស្វាកន្ទុយសរច្រើនជាងគេ ពិសេសក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា។
សមត្ថកិច្ចបញ្ចាក់ដែរថា: ជនសង្ស័យដែលធ្វើសកម្មភាពបាញ់ប្រហាសម្លាប់សត្វស្វាកន្ទុយសរខាងលើនេះ មានឈ្មោះណាំ យ៉ុន អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ក្រោយពីរធ្វើសកម្មភាពបាញ់សម្លាប់សត្វស្វាកន្ទុយសរួចមក សមត្ថកិច្ចបានដកហូតសត្វស្វា (ប្រភេទស្វាកន្ទុយសរ) ចំនួន០១ក្បាល និងអាវុធកែឆ្នៃ១ដើមប្រភេទ (កាំភ្លើងខ្យល់)៕
បច្ចុប្បន្នមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្ត បានធ្វើការបញ្ចូនខ្លួនជនដៃដល់ រួមនឹងវត្ថុតាងកាំភ្លើងកែឆ្នៃ១ដើម ទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ នៅព្រឹកថ្ងៃទី១៣នេះ។ ចំណែកសាកសពសត្វស្វាកន្ទុយសរខាងលើ ត្រូវបានមន្ត្រីជំនាញយកទៅដុត រំលាយសាកសពរួចហើយដែរ។ ហើយក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឈប់ប្រកបរបរ បរបាញ់សត្វព្រៃមកបរិភោគទៀតទៅ គឺវាខុសនឹងច្បាប់បានហាមឃាត់ នឹងមានទោសដូចករណីខាងលើនេះ ចូរជួយថែរក្សា នឹងអភិរក្សទាំងអស់គ្នា ដើម្បីជាប្រយោជន៍សង្គមជាតិរបស់យើង។
ដោយ!មាស សុផាត