ខេត្តបាត់ដំបង ៖ ភោគផលធម្មជាតិរបស់ខ្មែរ ដែលបានដឹកឆ្លងកាត់ច្រកព្រំដែនក្នុងគោលបំណងយកទៅលក់នៅក្នុងទីផ្សាររបស់ប្រទេសថៃត្រូវបានកុងត្រូលក្រោមឆ័ត្រដែលស្ថិតនៅក្បែច្រកព្រំដែនកំណត់អោយបង់ភាសុី ដែលវាគឺជារឿងមួយគួរអោយអស់សំណើចព្រោះការទាមទាអោយបង់ភាសុីឬបង់ពន្ធគឺគេច្រើនធ្វើទៅលើទំនិញដែលនាំចេញពីប្រទេសថៃចូលមកកម្ពុជាប្រហែលជាសមជាង ។ការដាក់ទីតាំងឈរជើងនៅក្រោមម្លប់ឆ័ត្ររបស់កម្លាំងពិសេសនេះគឺស្ថិតនៅចម្ងាយប្រមាណ៥០ ម៉ែត្រពីមាត់អូរព្រំដែន គឺនៅមាត់ច្រកអន្តរជាតិដូងស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀងខេត្តបាត់ដំបង។ដោយគេនៅលាយឡំជាមួយនឹងកម្លាំងអន្តោប្រវេសន៍ផង កម្លាំងគយផងនិងកម្លាំងចម្រុះផ្សេងៗទៀតផងដែរគឺនៅមាត់ច្រកទ្វាអន្តរជាតិតែមួយដើម្បីទាយកភាសុីពីរថយន្តដឹកទំនិញនានាទាំងការនាំចេញ និងការនាំចូល ។ស្ត្រីជអាជីវករមួយរូបដែលមានទីលំនៅក្នុងភូមិសាស្ត្រស្រុកសំពៅលូនបានបញ្ជាក់ប្រាប់ភ្ញាក់ងារយកព័ត៍មានកាលពីរសៀលថ្ងៃទី១២ម្សិលមុិញនេះថា ជាទូទៅគាត់តែងតែនាំយកនូវភោគផលធម្មជាតិរបស់ខ្មែរទៅលក់នៅក្នុងទីផ្សាររបស់ប្រទេសថៃដែលស្ថិតនៅក្បែច្រកព្រំដែនអន្តរជាតិដូង គឺនៅក្នុងផ្សារ(បានឡែម )ព្រោះវាគឺជាភោគផលធម្មជាតិក្នុងស្រុករបស់ប្រទេសកម្ពុជា ។ស្ត្រីរូបនេះបានបន្តថាថ្មីៗនេះគាត់បានដឹកផ្លែពង្រ និងផ្លែក្រសាំងដើម្បីយកទៅលក់ក្នុងផ្សារថៃដូចសព្វមួយដងប៉ុន្តែពេលទៅដល់ក្បែមាត់ច្រកស្រាប់តែមានបុរសម្នាក់ដែលឈរនៅក្រោមឆ័ត្រលាយឡំជាមួយនឹងសមត្ថកិច្ចដែរនោះបានអះអាងថាខ្លួនគេគឺជាក្រុមភាសុីមកពីខេត្តព្រមទាំងបានកំណត់អោយគាត់បង់ភាសុីទៅលើទំនិញដែលគាត់ត្រៀមដឹកឆ្លងដែននោះ ។ដោយទ្រាំមិនបានគាត់ក៏សួរសំណួរទៅវិញថា ផ្លែឈើទាំងនេះគឺជារបស់ធម្មជាតិខ្មែរហើយនេះក៏មិនមែននាំចូលពីក្រៅប្រទសថៃគឺគាត់ដឹកចេញទៅលក់នៅក្នុងផ្សារថៃវាមានតែភាសុីខាងភាគីថៃទេដែលត្រូវទាមទាវាមិនគួរខាងខ្មែរទាមទាដែរនោះទេហើយម៉្យាងទៀតគាត់ក៏ត្រូវបង់ទៅលើប៉ូលិសច្រកអន្តោប្រវេសន៍ច្រកនិងគយច្រកជាដើមលុះឆ្លងទៅដល់ខាងថៃក៏ត្រូវបង់ម្តងទៀត រួមជាមួយនិងភាសុីថៃផងដែរ ។នៅព្រឹកថ្ងៃទី ១៣ នេះ លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានបញ្ជាក់យ៉ាងច្បាស់ថា គឺមិនអាចមានដាច់ខាតព្រោះវាជាការនាំចេញនូវកសិផល ធម្មជាតិរបស់ខ្មែរទៅកាន់ទីផ្សារបរទេសដូច្នេះភាសុីមិនមានសិទ្ធិទៅធ្វើបែបហ្នឹងនោះទេគឺមានសិទ្ធិយកនៅបេនតែប៉ុណ្ណោះបើទោះបីជាភាសុីនោះថ្នាក់ស្រុកឬថ្នាក់ខេត្តក៏ដោយ ។ជាចុងក្រោយលោកបានសង្កត់ធ្ងន់ថាលោកនឹងចាត់កម្លាំងមន្ត្រីរបស់លោកអោយចុះទៅពិនិត្យមើលដើម្បីចង់ដឹងថាតើលោកភាសុីដែលមកឈរនៅក្រោមឆ័ត្រ លាយឡំជាមួយនិងសមត្ថកិច្ចនោះមានប្រភពចេញមកពីណាងាយស្រួលមានវិធានការតាមផ្លូវច្បាប់ ៕ មួន រិទ្ធីយ៉ា
ព័ត៌មានគួរចាប់អារម្មណ៍
ផ្ទះមួយខ្នងត្រូវឆេះហ្មត់ ព្រោះប្តីខឹងប្រពន្ធមិនឲ្យដេកដុតផ្ទះចោល (សហការី)
សត្វស្វាកន្ទុយសរត្រូវព្រានព្រៃបាញ់សម្លាប់ ជនដៃដល់ត្រូវបានឃាត់ខ្លួន បញ្ចូនទៅសាលាតំបូងខេត្ត (សហការី)
កសិផលធម្មជាតិខ្មែរ ដែលដឹកយកលក់អោយថៃ ត្រូវបានគេកំណត់អោយ «បង់ភាសុី» (សហការី)
បុរសម្នាក់ ជិះម៉ូតូបន្លំយកលុយដុល្លារក្លែងក្លាយចាយ សមត្ថកិច្ចឃាត់ នៅពោធិ៍សាត់ (សហការី)
ព្រៃអង់តែនបានស្រែកទ្រហោយំដើម្បីស្វែងរកអ្នកការពារពិតប្រាកដ ()
វីដែអូ