ថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ នាគមាសទំនាក់ទំនងលេខ:0977007424
បុរសម្នាក់ ជិះម៉ូតូបន្លំយកលុយដុល្លារក្លែងក្លាយចាយ សមត្ថកិច្ចឃាត់ នៅពោធិ៍សាត់
Sat,13 June 2020 (Time 11:47 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 264នាក់)

ខេត្តពោធិ៍សាត់៖ ឃាត់ខ្លួនជនសង្ស័យជិះម៉ូតូបន្លំចាយលុយដុល្លាក្លែងក្លាយ បានអនុវត្តឡើងនៅវេលាម៉ោង១២ និង២០នាទី កណ្ដាលថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូ ត្រង់ម្ដុំស្ពានក្របៅជ្រុំ ស្ថិតនៅភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ។ជនសង្ស័យខាងលើឈ្មោះ តាំង តាយ ភេទប្រុស អាយុ ៣៣ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ ។ បុរសម្នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក MSX ពាក់ស្លាកលេខ ពោធិសាត់ 1F 7767 នគរបាលមិនបញ្ជាក់អំពីពណ៏នោះទេ បានធ្វើសកម្មភាពដូចជា ចាយលុយដុល្លាក្លែងក្លាយក្រដាសប្រាក់ ២០ដុល្លា ទៅទិញកាតទូរស័ព្ទស្មាតចំនួន ១ដុល្លា ពីអ្នកលក់ឥវ៉ាន់ឈ្មោះ ខែក ធារៈ ភេទស្រី ស្ថិតនៅភូមិព្រែកទី១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួចជនសង្ស័យ(តាំង តាយ)បន្តចាយលុយដុល្លាក្លែងក្លាយក្រដាស់ប្រាក់ ១០ដុល្លា ទៅទិញកាតទូរស័ព្ទស្មាតអ្នកលក់ឥវ៉ាន់ម្នាក់ទៀតឈ្មោះ ប៉ុង សុបុត្រា ភេទប្រុស ស្ថិតនៅភូមិ.ឃុំជាមួយគ្នា ក្រោយធ្វើសកម្មភាពជនសង្ស័យ(តាំង តាយ) បានជិះម៉ូតូគេចប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលដេញស្ទាក់ចាប់ខ្លួនបានត្រង់ចំណុចខាងលើ ។បន្ទាប់ឃាត់ខ្លួន និងនាំយកមកបន្តនីតិវិធី ឆែកឆេររកឃើញក្រដាស់ប្រាក់ដុល្លាក្លែងក្លាយ ១០ដុល្លាចំនួន ៣២សន្លឹក ក្រដាស់ប្រាក់ដុល្លាក្លែងក្លាយ ២០ដុល្លាចំនួន ០៣សន្លឹក ក្រដាស់ប្រាក់ដុល្លាក្លែងក្លាយ ៥០ដុល្លាចំនួន ០៩សន្លឹក ក្រដាស់ប្រាក់ដុល្លាក្លែងក្លាយ ១០០ដុល្លសចំនួន ០៣សន្លឹក និងម៉ូតូជិះធ្វើសកម្មភាពចំនួន ១គ្រឿង ក្នុងនោះលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បញ្ជាឲ្យសមត្ថកិច្ចនគរបាល.កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()

វីដែអូ