(ខេត្តកំពង់ធំ) :នៅថ្ងៃទី 12 ខែមិថុនាឆ្នាំ 2020 នេះឃើញថាបទល្មើសព្រៃឈើបានដឹកចេញពីចំណុចព្រៃអង់តែនជាហូរហែដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចពាក់ព័ន្ធស្ថាប័នណាមួយឡើយ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាបើគ្មានការបើកភ្លើងខៀវពីសំណាក់អស់លោកសមត្ថកិច្ចនៅជុំវិញព្រៃអង់តែននោះប្រហែលជាគោរយន្តកន្ត្រៃដែលដឹកបទល្មើសព្រៃឈើនេះចេញមិនរួចពីព្រៃអង់តែនទេ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសន្ទុកខេត្តកំពង់ធំសូមសំណូមពរទៅឧត្តមអភិបាលខេត្តកំពង់ធំសូមជួយមេត្តាអន្តរាគមន៍ដល់អស់លោកសមត្ថកិច្ចពាក់ព័ន្ធដែលនៅថែរក្សាយាមកាមនៅបរិវេណព្រៃអង់តែននោះផង បើគ្មានការអន្តរាគមន៍ពីឯកឧត្តមអភិបាលខេត្តទេព្រៃអង់តែននឹងរលាយអស់នៅពេលឆាប់ៗខាងមុខនេះជាក់ជាមិនខាន កន្លងមកព្រៃអង់តែនជាព្រៃដែលរាជរដ្ឋាភិបាលជប៉ុនខំជួយជំនួយគ្រប់បែបយ៉ាងដើម្បីឱ្យសមត្ថកិច្ចរដ្ឋបាលព្រៃឈើជាអ្នកថែរក្សាការពារព្រៃនេះយូរឆ្នាំមកហើយរាជរដ្ឋាភិបាលជប៉ុនបានជំនួយគ្រប់បែបយ៉ាងតាំងពីរថយន្តនិងសាំងដើម្បីអោយជំនាញរដ្ឋបាលព្រៃឈើការពារនៅបរិវេណព្រៃអង់តែនកន្លងមក។ក្រោយមកដាក់សមត្ថកិច្ចបរិស្ថានទៅវិញអស់ជាងពីសមត្ថកិច្ចរដ្ឋបាលព្រៃឈើនៅទៀតធ្វើឲ្យម្ចាស់ជំនួញខកចិត្តយ៉ាងខ្លាំង។
ព័ត៌មានគួរចាប់អារម្មណ៍
ផ្ទះមួយខ្នងត្រូវឆេះហ្មត់ ព្រោះប្តីខឹងប្រពន្ធមិនឲ្យដេកដុតផ្ទះចោល (សហការី)
សត្វស្វាកន្ទុយសរត្រូវព្រានព្រៃបាញ់សម្លាប់ ជនដៃដល់ត្រូវបានឃាត់ខ្លួន បញ្ចូនទៅសាលាតំបូងខេត្ត (សហការី)
កសិផលធម្មជាតិខ្មែរ ដែលដឹកយកលក់អោយថៃ ត្រូវបានគេកំណត់អោយ «បង់ភាសុី» (សហការី)
បុរសម្នាក់ ជិះម៉ូតូបន្លំយកលុយដុល្លារក្លែងក្លាយចាយ សមត្ថកិច្ចឃាត់ នៅពោធិ៍សាត់ (សហការី)
ព្រៃអង់តែនបានស្រែកទ្រហោយំដើម្បីស្វែងរកអ្នកការពារពិតប្រាកដ ()
វីដែអូ